មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/04/2019 - 15:45

អ្នក​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

លោក​ថាច់​អែម នៅ​ភូមិ​ចុង​ផ្នោ​ទី២ ឃុំ​ហ្វា​តឹង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ជា​អ្នក​មាន​ប្រជា​ប្រិយ​ភាព​នៅ​ភូមិ​ភាគ​។ លោក​តែង​បាន​សហ​គមន៍លើក​តម្កើង ពីព្រោះ​គាត់​តែង​ឈាន​មុខ​នូវ​រាល់​ការ​ចល​នា រួម​ចំ​ណែក​ជា​មួយ​នឹង​បក្ស រដ្ឋ​ក្នុង​ការ​គិត​គូរ​ជីវ​ភាព​សម្ភារៈ ស្មារតី​ជូន​ប្រជា​ជននៅ​ភូមិ​ភាគ​។

ផ្លូវ​ដាន​ដែល​លោក​ថាច់​អែម​ ចលនា​មាមីង​កសាង​។

លោក​ថាច់​អែម ឲ្យ​ដឹង៖​ “ភូមិ​ចុង​ផ្នោទី​២ ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់នៅ​កុះ​ករ ស្រូប​អត្រា​៩៦,៣៥​%​។ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក​ច្រើន ពី​ព្រោះ​មា​មីង​នៅ​មាន​ទម្លាប់​ផលិត​កម្ម​ឱន​ថយ​។ ហេតុ​នេះ ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​ភូមិ​ភាគ​រីក​ចម្រើន​ការ​ងារ​ត្រូវ​ធ្វើ​គឺ​ផ្លាស់​ប្តូរ​គំ​និត្យ​របស់​ប្រ​ជា​ជ​ន​ពី​ការ​ផលិត​ឯក​ជន​ប្តូរ​មក​សហ​ការ​ នេះ​គឺ​ជា​បញ្ហា​មួយ​ដ៏លំ​បាក​ដោះ​ស្រាយ​ចំ​ពោះរដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់”​។

លោក​ថាច់​អែម អនុ​វត្ត​ល្អ​តួនាទី​លើក​ទឹក​ចិត្តកូន​ចៅ​ខ្នះ​ខ្នែង​ចូល​រួម​ពង្រីក​សេដ្ឋ​កិច្ច បង្វែរ​ រចនា​សម្ព័​ន្ធ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​សម​ស្រប អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​បង្ក​បង្កើន​ផល បង្កើត​ទម្រង់​ដាំ​ដុះ ចិញ្ចឹម​សត្វ​ជា​ច្រើន នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ លោក​ថាច់​អែម​ ចែក​រំលែក​៖ “ដោយ​ឃើញផលិត​ស្រូវ​ទិន្ន​ផល​មិន​លំ​នឹង​ គ្រួ​សារ​ខ្ញុំ​សម្រេច​ចិត្ត​បង្វែរ​ផ្ទៃដី​១ហិក​តា​ធ្វើ​ស្រែពុំ​សូវ​បាន​ផលលើក​ចម្ការ​ដាំ​ឈើ​ហូប​ផ្លែ២​ប្រ​ភេទ គឺ​ក្រូច​ឆ្មារអត់​គ្រាប់ និង​ដូង​ខ្ទិះ។ ដើម្បី​ការ​ផលិត​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព ខ្ញុំ​ឆ្លៀត​យក​ផ្ទៃដី​ទំនេរ​ដាំ​ខ្ទឹម​ស្លឹក គូឆាយ​និង​បន្លែ​បង្ការ​។ល។ ដើម្បី​អនុ​វត្តតាម​គោល​លំ​នាំ​យក​ខ្លីចិញ្ចឹម​វែង ជា​រៀង​រាល់​ខែ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ដំណាំ​រួម​ផ្សំ​មធ្យម​ភាគ​ប្រមាណ​ពី​២,៨​ដល់​៣,២​លាន​ដុង”​។

លោក​ថាច់​អែម នៅ​ទាំង​ចលនា​គ្រួ​សារ​មាន​ផ្ទៃ​ដី​នៅ​ក្បែរៗ​ក្នុង​ភូមិ​និង​ភូមិ​នៅ​ជិត​ខាង​អនុ​វត្ត​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​តាម​ទម្រង់​ដូច​ពោលខាង​លើ​និង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព តួ​យ៉ាង​ដូច៖ គ្រួ​សារ​លោក​គីម​សុង គីម​កៀង និង​អ្នក​មីង​ថាច់​ធី​ស៊ុយ​។ល។ មក​ទល់​នឹង​បច្ចុប្បន្ន គ្រួ​សារ​ទាំង​នេះ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង កែ​លម្អ​ជីវ​ភាព​គួរ​ឲ្យ​កត់​សម្គាល់​។ លោក​គីម​សុង នៅ​ភូមិ​ចុង​ផ្នោ ឲ្យ​ដឹង​៖ “ពូ​ថាច់​អែម ជា​អ្នក​មាន​ប្រជា​ប្រិយ​ភាព និង​ខ្នះ​ខ្នែង​ជួយ​គិត​គូរ​ជី​វ​ភាព​ឲ្យប្រ​ជា​ជន​នៅទី​នេះ ចល​នា​មាមីង​បរិច្ចាគ​ដី កសាង​ផ្លូវ​ដាន ផ្លូវ​កៅ​ស៊ូ សង់​ផ្ទះ​មេត្តា​ធម៌ជូន​មា​មីង​ក្រី​ក្រ.​..”។

លោក​ង្វៀន​ឡេ​វិញ ប្រធា​ន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វាតឹង បញ្ចា​ក់​៖ “ពូ​ថាច់​អែម ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅភូមិ​ចុង​ផ្នោ​ទី២ បាន​មាមីង​ស្រ​ឡាញ់ រាប់​អាន​និងគាំ​ទ្រនូវ​ទង្វើរបស់​ពូ បំផុស​ចល​នា ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ”​៕

សឺនម៉ាល័យ-មុនី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​អែម