មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/04/2019 - 15:45

ជីវ​ភាព​ជន​រួម​ជាតិខ្មែរ​ឈាន​ឡើង​ជា​សន្សឹមៗ

ប៉ុនា្មន​ឆ្នាំ​ជិត​មក​អាយ​នេះ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ស្រុក​វិញ​ធ្វឹង ខេត្ត​គៀង​យ៉ាង ឈាន​ឡើង​ជា​សន្សឹមៗ​។ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ សម្រាប់​ជន​រួម​ជាតិ​។  ព្រម​ទាំង​ស្មារ​តីភ្ញាក់​រលឹក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​។ល។

ពូ​ក្វាច់​ធ្វី​ញីវ​ (ឈរ​កណ្តាល​) នៅ​ភូមិ​ហ្វា​ថាញ់​ ឃុំ​វិញ​ប៊ិញ​ណាម​ ស្រុ​កវិញ​ធ្វឹង​​

ជា​គំ​រូ​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ខ្មែរ​។

កាល​ពី​មុន​នេះ គ្រួ​សារ​បង​យ័ញ​ញ៉ាក (អាយុ​៤៦​ឆ្នាំ) នៅ​ភូមិ​រួង​សា​២ ឃុំ​ផុង​ដុង ស្រុក​វិញ​ធ្វឹង គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ឯ​ទៀត​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ។ ហេតុ​តែ​គ្រួ​សារ​មាន​កូនច្រើន​(៧​នាក់) គ្មាន​ដី​បង្ក​បង្កើន​ផល ជីវ​ភាព​គ្រួ​សារ “បាន​ព្រឹក​ខ្វះ​ល្ងាច” ម្ល៉ោះ​ហើយ​ប្តី​ប្រ​ពន្ធ​បង​យ័ញ​ញ៉ាក  មិន​ដែល​ហ៊ាន​ប្រាថ្នា​ថា​នឹង​សង់​បាន​ផ្ទះ​ត្រឹម​ត្រូវ​ឡើយ​។ កាល​ពី​ដើម​ឆ្នាំ ២០១០ គាត់​បាន​ភូមិ​ភាគ​ ឧបត្ថម្ភ​ទិញ​ដី​តាម​សេច​ក្តី​សម្រេច​លេខ​២៩​/២០១៣​/QĐ-TTg ចុះ​ថ្ងៃ​២០ ខែ​ឧស​ភា ឆ្នាំ​២០១៣ របស់​នាយក​រដ្ឋ​មន្រ្តីនៃ​រដ្ឋា​ភិ​បាល  និង​ក្រោយមក​ទៀត​ គាត់​ក៏​បាន​ជ្រើស​រើស​សង់​ផ្ទះ​មហា​សាម​គ្គី​ទៀត​ផង។ បន្ទាប់មក​  គ្រួ​សារ​បង​ញ៉ាក បាន​បុល​ទុន​២០​លាន​ដុង ដើម្បី​អភិ​វឌ្ឍ​ផលិត​កម្ម។​ “បច្ចុ​ប្បន្ន គ្រួ​សារ​ខ្ញុំ​មាន​គ្នា៩​នាក់ បាន​ជំ​នួយ​ទិញប័ណ្ណ​ធា​នា​រ៉ាប់​រងសុខា​ភិ​បាល​ទាំង​អស់​គ្នា។ ក្នុង​ចំណោម​កូន​ទាំង​៧​នាក់  មាន​កូន​២នាក់​កំ​ពុង​រៀន ក៏​បាន​លើក​លែង​បង់​ប្រាក់​សា​លា” -បង​យ័ញ​ញ៉ាក រីក​រាយ​ឲ្យដឹង​ដូច្នេះ។ ជាង​នោះ​ទៅ​ទៀត គឺ​កូន​ច្បង​ទាំង​២​នាក់​របស់​គាត់​គម្រប់​អាយុ ពល​កម្ម អាច​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្រុង​ហូជី​មិញ ហើយ​ផ្ញើ​លុយ​មក​ជួយ​ដល់​គ្រួ​សារ​។ ដោយ​សារលុយ​ធ្វើ​ការ​របស់​ឪពុក​និង​កូន​ទាំង​២​នាក់ បាន​ជា​គ្រួ​សារ​គាត់​ជួស​ជុល​បាន​ផ្ទះ​សម្បែង ទិញ​បាន​របស់​របរ​ប្រើ​ប្រាស់​គ្រប់​សព្វ​។

និយាយ​ពី​ស្មារតី​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ឃុំ​វិញប៊ិញ​ណាម មា​មីង​ណា​ក៏​កោត​សរ​សើរ​ពូ​ក្វាច់​ធ្វី​ញីវ (អាយុ​៧៦​ឆ្នាំ) នៅ​ក្រុម​លេខ​២ ភូមិ​ហ្វា​ថាញ់។ កើត​និង​ធំ​ដឹង​ក្តី រួច​រៀប​ការ​សាង​ជីវ​ភាពគ្រួ​សារ​នៅ​តំ​បន់​ដី​ជ្រាប​ជាតិ​ប្រៃ  ទោះ​បី​ពុះ​ពារ​ព្យាយាម​យ៉ាង​ណា​ក៏ ដោយ ប៉ុន្តែ ​រយៈ​ពេល​ជាង​១៥​ឆ្នាំ​មុន គ្រួ​សារ​ពូនៅ​តែ “បាន​មុខ​ខ្វះក្រោយ”​។ នៅ​ឆ្នាំ​២០០០ ខណៈ​ពេល​ស្រុក​វិញ​ធ្វឹង  មាន​គោល​ការណ៍បង្វែររចនា​សម្ព័ន្ធ​ផលិត​កម្ម ផ្តើម​ពី​ផ្ទៃ​ដី​ដាំ​បាន​តែម្នាស់​ និង​ផលិត​ស្រូវ២​រដូវ​ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ចិញ្ចឹម​បង្គា-​គួប​​ផ្សំនឹង​ផលិត​ស្រូវ នាំ​ មក​នូវ​ប្រ​សិទ្ធ​ភាព​ជូន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន ក្នុង​នោះ ​មាន​គ្រួ​សារ​ ពូក្វាច់​ធ្វី​ញីវ​ជា​ដើម​។ ដំ​បូង ផ្តើម​ពី​ផ្ទៃ​ដី​ជាង​១​ហិក​តា​ប៉ុណ្ណោះ  អា​ស្រ័យ​ចិញ្ចឹម​បង្គា​នាគ​និង​បង្កង​សាវ​ទាវ​មាន​ប្រ​សិទ្ធ​ភាព គាត់​ក៏​សន្សែ​សន្សំ​បាន​ដើម​ទុន​បន្តិច​ម្តងៗ​រួច​ទិញ​ដី​បន្ថែម​។ លុះ​ដល់​ឆ្នាំ​២០១០ គាត់​មាន​ផ្ទៃ​ដី​ជាង​៦​ហិក​តា សម្រាប់​ចិញ្ចឹម​បង្កង​និង​ផលិត​ស្រូវ​។ បច្ចុប្បន្ន  គាត់​បាន​ចែក​ដី​ឲ្យ​កូន​ទាំង​៥​នាក់ ប្រមាណ​៣​ហិក​តា ហើយ​នៅ​សល់​ជាង៣​ហិក​តា  រៀង​រាល់​ឆ្នាំ គាត់​នៅ​តែ​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​២០០លាន​ដុង​ផង​ដែរ​។  “ រដ្ឋ ឧបត្ថម្ភ​មួយ​ភាគ ក្រៅ​ពី​នោះ គឺ​យើង​ត្រូវ​ខិត​ខំ ឈាន​ឡើង​ដោយ​ខ្លួន​ឯង មិន​ត្រូវ​សម្អាង​ទាំង​ស្រុង​នោះ​ទេ” - ពូ​ក្វាច់​ធ្វីញីវ​​ឲ្យ​ដឹង​ដូច្នេះ​។ 

តាម​ប្រ​សាសន៍​លោក​ផាម​វ៉ាន់​ហូវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ស្រុក​វិញ​ធ្វឹង ឲ្យ​ដឹង៖  ប៉ុន្មាន​ឆ្នាំ​កន្លង  ស្រុក​វិញ​ធ្វឹង ផ្តុំ​កម្លាំង​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​និង​គ្រោង​ការ​ផ្សេងៗ ដែល​ឧបត្ថម្ភ​ពី​មជ្ឈិម និង​ខេត្ត​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ  រួម​ចំ​ណែក​ធ្វើ​ឲ្យផ្លាស់​ប្តូរ​មុខ​មាត់​ជន​បទ និង​លើក​ស្ទួយ​ជីវ​ភាព​មា​មីង​។  ជា​ពិ​សេស ស្រុក​ក៏​បាន​បន្ត​ការ​ផ្តុំ​កម្លាំងផ្សព្វផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ព្រមៗ​គ្នា ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក ប្រជា​ជន​ក្នុង​ស្រុកនិយាយ​រួម​​ មាន​ឱកាសខិត​ខំ​ឈាន​ឡើង លើក​ស្ទួយ​ជីវ​ភាព​គ្រប់​ផ្នែក​។   ក្រៅ​ពី​នេះ  ស្រុក​ក៏​ចាប់​អារម្មណ៍​ខ្លាំង​លើ​គ្រួ​សារ​ក្រី​ក្រ វែក​ញែក​រិះរក​មូល​ហេតុ​ដែល​នាំ​ឲ្យ​ក្រ រួច​វិនិ​យោគ​ទុន​និង​ប្រភព​ធន​ធាន​ឲ្យ​ចំ​មុខសញ្ញា វិនិ​យោគ​ប្រមូល​ផ្តុំ គួប​ផ្សំ​នឹង​កម្ម​វិធី  គ្រោង​ការ​ផ្សេងៗ​ទៀត ដើម្បី​គ្រួ​សារ​ទាំង​នោះ មាន​គ្រប់​លក្ខណ​សម្បត្តិ​ចាក​ផុត​ពី​ភាព​ក្រីក្រដោយ​ចីរ​ភាព៕             

                       ភឿងអាញ់-លីសៀ

ចែករំលែកអត្ថបទ