មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/04/2019 - 08:28

ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ​ថ្មី

ជិត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ខេត្ត​សុក​ត្រាំង​ អ្នក​ណា​ក៏​សប្បាយ​រីក​រាយ​ត្រៀម​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែរ​។ ចំ​ពោះ​មា​មីង​ខ្មែរ​នៅ​ឃុំ​ថាញ់​​ភូ ស្រុក​មី​ស្វៀង​ រីក​រាយ​ទ្វេដង​ដ្បិត​ឃុំ​ត្រៀម​ទទួល​កិត្តិ​នាម​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

ផ្លូវ​គមនា​គមន៍​ជន​បទ​ឃុំ​ថាញ់​ភូ​ សុទ្ធ​តែ​បាន​ក្រាល​បេ​តុង​។

មាន​ឱ​កាស​មក​កាន់​ភូមិ​រាច់​សេន​ សុក​បឹង កឹង​ដឿក​ មណ្ឌល​២​ ។ល។​ របស់​​ឃុំ​ថាញ់​ភូ​ ទើប​ឃើញ​ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​ជន​​បទ​។ នៅ​សង​ខាង​ផ្លូវ​ដាន​ ផ្ទះ​ឥដ្ឋ​ជា​ច្រើន​បាន​សាង​សង់​ឡើង​យ៉ាង​សម​រម្យ​។ នៅ​លើ​ដី​ស្រែ​ មា​មីង​កសិ​ករ​កំ​ពុង​ប្រ​មូល​ផល​ដំ​ណាំ​ឪ​ឡឹក​។ តាម​ភ្លឺប្រ​ឡាយ​មា​មីង​ដាំ​ម្ទេស​ ស្ពៃ​ផ្កា​ ខ្ទឹម​ស្លឹក​ កំ​ពុង​លូតលាស់​ល្អ​។ បង​ស្រី​ ដៀន​ធី​គីម​ឡៀង​ នៅ​ភូមិ​មណ្ឌល​២​ ឃុំ​ថាញ់​ភូ ​ឲ្យ​ដឹង​៖ “ពី​មុន​ គ្រួ​​សារ​ខ្ញុំ​ជា​គ្រួ​សារ​ក្រី​ក្រ​ បាន​រដ្ឋ​សង់​ផ្ទះ​ជូន​​ ឲ្យ​បុល​ទុន​អនុ​គ្រោះ ​ទើប​មាន​លក្ខណ​សម្បត្តិ​រៀប​ចំ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ ប៉ុន្មាន​ឆ្នាំ​នេះ​ អា​ស្រ័យ​ដាំដំ​ណាំ​បាន​ផល​ច្រើន​ លក់​បាន​ថ្លៃ​ ម៉្លោះ​ហើយ​ គ្រួ​សារ​ខ្ញុំ​សន្សែ​សន្សំ​បន្តិច​ម្តង​ៗ​ជួល​ដី​ធ្វើ​ស្រែ​។ ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​ធ្វើ​ស្រែ​ លក់​ដំ​ណាំ​ ខ្ញុំសន្សែ​សន្សំ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ ទិញ​បាន​ដី​ស្រែ​បន្ថែម​៦​កុង​។ ​ឥឡូវ​ គ្រួ​សារខ្ញុំ​សង់​បាន​​​ផ្ទះ​ឥដ្ឋ​ដើម្បី​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​ទ​ទួល​ឆ្នាំ​ថ្មី​ក្នុង​គេ​ហដ្ឋាន​​ថ្មី​ ពិត​ជាស​ប្បាយ​រីក​រាយ​និង​សុ​ភ​មង្គល​ណាស់​”។ ពូ​កាវ​ដូ​រ៉ា​ នៅ​ភូមិ​សុក​បឹង​ ឲ្យ​ដឹង​៖ ​“ឥ​ឡូវ​ អ​គារ​សិក្សា​ ដំ​ណាក់​សុ​ខា​ភិ​បាល​ ផ្លូវ​ដាន​ អគ្គិ​សនី​ ទឹក​ស្អាត​។ល។​។ គ្រួ​សារ​ក្រី​ក្រ​បាន​រដ្ឋ​ឧបត្ថម្ភ​​សង់​ផ្ទះ​ ដី​សង់​ផ្ទះ​ ដី​ផ​លិត​កម្ម​ ដើម​ទុន​ ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​។ល។ ម៉្លោះ​ហើយ​​មា​មីង​ ខំ​ប្រឹង​ធ្វើ​ការ​រក​ស៊ី​ លើក​ស្ទួយ​ជីវ​ភាព​ ជា​ពិ​​សេស​នៅ​ជន​បទ​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ទីណា​ក៏​ឃើញ​តែ​ផ្លូវ​បេ​តុង​ មាន​ទាំង​ខ្លោង​ទ្វារ​សន្តិ​សុខ​ ពេល​យប់​អគ្គិស​នី​ភ្លឺ​ព្រោង​ព្រាត​។ ស្ថាន​ភាព​​ចោរ​កម្ម​លែង​កើត​មាន​ មា​មីង​ក៏​ស្ងប់​ចិត្ត​បង្ក​បង្កើន​ផល​ដើម្បី​ធ្វើ​មាន​។ ឃុំ​បាន​ទទួល​ស្គាល់​សម្រេច​​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ជា​ក្តី​ប្រាថ្នា​របស់​ប្រ​ជា​ជន​ក្នុង​​ឃុំ​”។

ជា​ឃុំ​លំ​បាក​ពិ​សេស​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៥៣%​នៃ​ចំ​នួន​ប្រ​ជា​ជន​ ពី​មុន​ផ្លូវ​គម​នា​​គមន៍​ជន​បទ​ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​នៅ​ឃុំ​ថាញ់​ភូនៅ​​ជួប​លំ​បាក​ ផ​លិត​ក​សិ​កម្ម​ពុំ​សូវ​មាន​ប្រ​សិទ្ធ​ភាព​ ម៉្លោះ​ហើយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឃុំ​ស្រូប​អត្រា​ជាង​៣៤​%។ ជា​ច្រើន​ឆ្នាំ​កន្លង​ បាន​រដ្ឋ​វិ​និយោគ​ កម្ម​វិ​ធី​ គម្រោង​ជា​ច្រើន​ឲ្យ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ពិ​សេស​គឺ​កម្ម​វិ​ធី​១៣៥​ និង​ក​សាង​ជន​បទ​ថ្មី​ ម៉្លោះ​ហើយ​ប្រ​ព័ន្ធ​គម​នា​គមន៍​ជន​បទ​ ធា​រាសាស្រ្ត​​របស់​ឃុំ ត្រូវ​បាន​ក​សាង​សម្រេច​រួច​រាល់​។ ផ្តើម​ពី​នោះ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ​លិត​ ដឹក​ជញ្ជូន​​របស់​ប្រ​ជា​ជន​។ លោក​សើុងអ៊ុយ ប្រ​ធាន​ភូមិ​​រាច់​សេន​ ឲ្យ​ដឹង​៖ “ពី​មុន​ រាច់​សេន​ជា​ភូមិ​ក្រ​បំ​ផុត​ក្នុង​ឃុំ​។ ប៉ុន្តែ​ឥ​ឡូ​វ​ក្លាយ​ជា​ភូមិ​មាន​បំ​ផុត​ក្នុង​ឃុំ​វិញ​ នោះ​គឺ​អា​ស្រ័យ​ការ​វិ​និ​យោគ​របស់​រដ្ឋ​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ​ក​សាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សម្រេច​រួច​រាល់​។ល។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ប្រ​ជា​ជន​ក៏​ម្ចាស់​ការ​ស្វែង​រក​ការ​ងារ​ធ្វើ ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល​សម្រេច​​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់​ ម៉្លោះ​ហើយ​រក​បាន​​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើកកម្ពស់​ពីមួ​យ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។​

លោក​ម៉ាយថាញ់​កូវ​ លេ​ខា​គណៈ​កម្មា​ធិ​ការ​​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូ​ ឲ្យ​ដឹង​៖ “មក​ទល់​នឹង​បច្ចុប្បន្ន​ ជា​មូល​ដ្ឋាន​ ឃុំ​ អនុ​វត្ត​សម្រេច​១៩​/១៩​លក្ខ​ឋាន​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​។ លទ្ធ​ផល​ទាំង​នោះ​ អា​ស្រ័យ​ការ​ខិត​​​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ចាក​ផុត​ពីភា​ព​ក្រី​ក្រ​ និង​ ការ​ព្រួត​ដៃ​រួម​ចំ​ណែក​របស់​ប្រ​ជា​ជន​ក្នុង​ការ​​ក​សាង​ជន​បទ​ថ្មី ​ពិ​សេស​គឺ​មា​មីង​ខ្មែរ​ ការ​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​របស់​ កម្មា​ភិ​បាល​ បក្ខ​ជន អង្គ​ការ​ម​ហា​ជន​អំ​ពី​ការ​​ក​សាង​ជន​បទ​ថ្មី​។ ពិ​សេស​គឺ​ចលនា​ប្រ​កប​ដោយ​​ប្រ​សិទ្ធ​ភាព​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​ ដូច​៖ គោល​ន​យោ​បាយ​ឧបត្ថម្ភ​សម្រាប់​ឃុំ​ក្រ​ ក​សាង​ជន​បទ​ថ្មី​ កម្ម​​វិ​ធី​ទិស​ដៅ​ជាតិ​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។ល។​ តាម​ការ​គ្រោង​ទុក​ នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ​ឃុំ​ថាញ់​ភូ​នឹង​ទ​ទួល​កិត្តិ​នាម​ឃុំ​​សម្រេច​បទ​ដ្ឋាន​ជ​ន​បទ​ថ្មី​”៕ ​                                

  លី​ធាន​-មុ​នី

ចែករំលែកអត្ថបទ