គណៈឃោសនាអប់រំមជ្ឈិម ទើបសហការជាមួយក្រសួងវប្បធម៌ កីឡានិងទេសចររៀបចំពិធីតាំងពិព័រណ៍ និងបង្ហាញ់មុខបណ្តាអ្នកគំរូសាមញ្ញាតែថ្លៃថ្នូរលើកទី៦ស្របឱកាសខួបកំណើតអនុស្សាវរីយ៍លើកទី១២៨របស់លោកប្រធានហូជីមិញ និងបូកសរុប២ឆ្នាំអនុវត្តបទបញ្ជាលេខ០៥របស់ការិយាល័យនយោបាយ អាណត្តិទី១២ ស្តីពី“ជំរុញយ៉ាងខ្លាំងក្លាការរៀនសូត្រនិងធ្វើសតិអារម្មណ៍ សីលធម៌និងឥរិយាបថហូជីមិញ”។ ពិធីតាំងពិព័រណ៍រួមមាន២ផ្នែកគឺ “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកហូជីមិញ គឺជាការងារជាប្រចាំរបស់បក្ស និងប្រជាជនយើងទាំងមូល” និង “បង្ហាញ់មុខបណ្តាអ្នកគំរូសាមញ្ញតែថ្លៃថ្នូរ” ។
លោកវ៉វ៉ាន់ថឿង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈ
ឃោសនាអប់រំមជ្ឈិម ចូលរួមពិធីតាំងពិព័រណ៍។
ដោយមានរូបភាព ឯកសារ វត្ថុតាងជិត៣០០ប្រភេទតាំងពិព័រណ៌ ឧទ្ទេសនាមដល់មហាជន១២៨គំរូជឿនលឿនលើគ្រប់វិស័យ ដូចជា៖ កសាងនិងអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌-សង្គម កសាងបក្សនិងកសាងរដ្ឋអំណាចការពារប្រទេសសន្តិសុខ ត្រូវបានជ្រើសរើសជិត៣០០គំរូ ដែលគណៈឃោសនាអប់រំនៅខេត្តនានា គណៈកម្មាធិការបក្សក្រុងគណៈកម្មាធិការបក្សផ្នែកស្ថាប័នមជ្ឈិម អគ្គស្នងការនយោបាយ (ក្រសួងការពារប្រទេស) និងអគ្គស្នងការនយោបាយ (ក្រសួងនគរបាល) ឧទ្ទេសនាមនិងស្ងើចសរសើរ ។
រូបភាពនិងអត្ថបទនីមួយៗ សុទ្ធតែជារឿងដែលគួរឲ្យរំភើបចិត្តរបស់សមូហភាពមនុស្សសាមញ្ញបានយកឈ្នះលើស្ថានភាព វាសនា ហ៊ានគិត ហ៊ានធ្វើ ខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីផលប្រយោជន៍របស់សហគមន៍ ដើម្បីភាពសុខសាន្តនិងរុងរឿងរបស់ប្រទេសជាតិ។
លោក ង្វៀនខាក់កូវ (ហាណូយ) ចែករំលែកបទពិសោធន៍នៅនាពិធីតាំងពិព័រណ៍៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់នៅពេលដែលមានមនុស្សសាមញ្ញ ប៉ុន្តែហ៊ានគិតហ៊ានធ្វើ ដើម្បីផលប្រយោជន៍សហគមន៍ រួមចំណែកនូវកម្លាំងដ៏ស្តួចស្តើងរបស់ផងខ្លួន ធ្វើឲ្យក្តីសប្បុរសរបស់មនុស្សកើនឡើងក្នុងឆាកជីវិត។ ដោយមានរឿងទាំងនោះ ទើបធ្វើឱ្យមនុស្សយើងរស់នៅបានល្អជាង ជីវភាពមួយថ្ងៃកាន់តែប្រសើរឡេីង “។
ស្របក្នុងឱកាសនេះ ពិធីតាំងពិព័រណ៍ ក៏បានបង្ហាញពីស្នាដៃដែលទទួលបានពានរង្វាន់ក្នុងការនិពន្ធ ផ្សព្វផ្សាយអត្ថបទអក្សរសាស្ត្រ វិចិត្រកម្មនិងសារព័ត៌មាន ទាក់ទងនឹងប្រធានបទ“រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ” ដំណាក់កាល១ (២០១៦-២០១៨)។
យោងតាម - វ៉ាន់តឹន