ក្រុមអាហារសប្បុរសធម៌ នៅមន្ទីរពេទ្យកងទ័ពប្រជាជនក្រុងកឹងធើ (ស្រុកកើ-ដ) បានក្លាយជាបង្អែកសម្រាប់អ្នកជំងឺក្រីក្រនៅស្រុកកើ-ដ ក្រុងកឹងធើ លំនឹងចិត្តក្នុងការព្យាបាលជំងឺ។
ពូផាមវុាំងទឿង ប្រធានចុងភៅនៃក្រុមសប្បុរសធម៌កំពុងឧទ្ទេសនាមប្រព័ន្ធចំហុយ
បាយដោយអគ្គិសនីដែលក្រុមទើបទិញមកថ្មី។
មីងដាវធីម៉ី នៅភូមិថើយត្រឿង១ ឃុំថើយស្វឹង ស្រុកកើ-ដ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកងទ័ពប្រជាជនក្រុងកឹងធើ ឲ្យដឹង៖ “អ្នកជំងឺក្រីក្រ តែងដឹងគុណចំពោះក្រុមសប្បុរសធម៌ខ្លាំងណាស់។ មិនត្រឹមតែជួយអ្នករាល់គ្នាកាត់បន្ថយប្រាក់ចំណាយក្នុងការហូបចុកប៉ុណ្ណោះទេ ក្រុមសប្បុរសធម៌នៅទាំងផ្គត់ផ្គង់ទឹកក្ដៅជូនមាមីងទៀតផង។ ពេលយប់ព្រលប់ អ្នកជំងឺ ត្រូវការលាយទឹកដោះឬស្អំក្ដៅជាដើមគឺមានទឹកក្តៅគ្រប់ពេល។ បើតាមគិតក្នុង១ ថ្ងៃអ្នកជំងឺម្នាក់និងអ្នកថែទាំជំងឺម្នាក់ អាចប្រិតសំចៃបានជាង៥០.០០០ដុង។ នេះជាខ្ទង់ចំណាយធំបង្គួរសម្រាប់គ្រួសារក្រខ្សត់”។
ក្រុមអាហារសប្បុរសធម៌ បានបង្កើតនៅឆ្នាំ២០០៩ សព្វថ្ងៃមានគណៈគ្រប់គ្រងចំនួន ៧នាក់។ សមាជិកសរុបទាំងអស់១៣០នាក់ ចែកជា១៣ក្រុម ហើយតែងផ្លាស់វេនផ្គត់ផ្គង់ជូនអ្នកជំងឺ។ លោកតូវុាំងល្វី ប្រធានក្រុមសប្បុរសធម៌ ចែករំលែក៖ “បងប្អូនក្នុងក្រុមភាគច្រើនគឺពុទ្ធសាសនិកហ្វាហាវ ការធ្វើសប្បុរសធម៌គឺការនាំមកនូវភាពរីករាយគ្រាវ័យចាស់។ បងប្អូនក្នុងក្រុមសប្បុរសធម៌ ភាគច្រើនគឺរស់នៅឃុំទ្រុងអាង ទ្រុងថាញ់ស្រុកកើ-ដ។ ក្រុមបានបង្កើតតាំងពីយូរ គឺសំដៅជួយដល់អ្នកជំងឺក្រីក្រ។ ជាពិសេស គឺមាមីងខ្មែរដែលរស់នៅឃុំថើយដុង ថើយស្វឹងជួបលំបាក។ ការងារមានការហត់នឿយ បង្គួរ ប៉ុន្តែដោយសារជាការងារសប្បុរសធម៌ ម្ល៉ោះហើយនរណាក៏រីករាយដែរ”។
គិតមធ្យមភាគរៀងរាល់ថ្ងៃ ក្រុមបានចែកជូនបាយបបរជាអាហារបួសជិត៣០០ចំណែកជូនអ្នកជំងឺ។ ទឹកក្ដៅត្រូវបានផ្គត់ផ្គង់២៤/២៤ម៉ោង ប្រមាណ១៥០លីត្រ/ថ្ងៃ។ ប្រាក់ចំណាយរបស់ក្រុមសម្រាប់ចាយទិញ ម្ហូបអាហារ វត្ថុសម្រាប់ដុតអគ្គិសនីប្រមាណ៦លានដុង/ខែ។ រៀងរាល់ថ្ងៃ ក្រុមត្រូវការកម្លាំងសមាជិកចំនួន១០នាក់ដើម្បីសម្រេចកិច្ចការ ជួនថ្ងៃចំណុចខ្ពស់ខ្លះ ក្រុមត្រូវការសមាជិកដល់ទៅ១៥នាក់នៅប្រចាំ។ ក្រៅពីនោះ ចំពោះមុខសញ្ញាខ្លះដែលមានស្ថានភាពក្រលំបាកមកពិនិត្យជំងឺហើយវិលត្រឡប់ទៅវិញ ក្រុមតែងតែជួយឧបត្ថម្ភ និងផ្គត់ផ្គង់អាហារនៅនឹងកន្លែងផងដែរ។
ផ្គត់ផ្គង់អាហារសប្បុរសធម៌ជូនមាមីង។
ដើម្បីមានប្រាក់ដំណើរការរៀងរាល់ខែ ក្រុមបានធ្វើការចលនាបងប្អូនអាជីវករគ្រួសារអ្នកមានធូរធារដែលមានចិត្តសទ្ធាជ្រះថ្លា។ បច្ចុប្បន្ន មានជិត១០០គ្រួសារ តែងឧបត្ថម្ភដល់ចង្រ្កានបាយសប្បុរសធម៌ជារៀងរាល់ខែ។ល។ វេជ្ជបណ្ឌិតត្រឿងថាញ់តាយ កម្មាភិបាលការិយាល័យផែនការ មន្ទីរពេទ្យកងទ័ពប្រជាជនស្រុកកើ-ដ ជាអ្នកតំណាងឲ្យមន្ទីរពេទ្យត្រូវបានជម្រើសចូលក្នុងគណៈគ្រប់គ្រងរបស់ក្រុមសប្បុរសធម៌ ឲ្យដឹង៖ “មន្ទីរពេទ្យបានប្រគល់ដីជាង៣០០ម២ សម្រាប់ក្រុមសប្បុរសធម៌កសាងមូលដ្ឋានសម្ភារៈសម្រាប់ចម្អិនម្ហូបអាហារ។ នេះជាចង្រ្កានបាយត្រូវបានរចនាប្លង់សម្រេចបទដ្ឋាន ដំណើរការចម្អិនម្ហូបអាហារក៏ធានាអនាម័យខ្លាំងណាស់។ រយៈពេលខាងមុខ គណៈគ្រប់គ្រងមានផែនការបង្កើនកម្រិតចង្រ្កានបាយ ដើម្បីបង្កើនដំណើរការសកម្មភាព គឺរចនាប្លង់ចង្រ្កានបាយឡើងវិញតាមទិសដៅប្រើប្រាស់អគ្គិសនីជំនួសឲ្យការដុតអុស។ ទន្ទឹមនឹងនោះ ទិញតុតាំងបន្ថែមសម្រាប់បម្រើការអង្គុយហូបចុកនៅនឹងកន្លែង”៕
ថាញ់ភូ-សេរី