03/04/2018 - 14:49

បង្កើន​ប្រាក់​ចំ​ណូល​អា​ស្រ័យ​ទេស​ចរណ៍

តាម​ប្រ​សាសន៍​របស់​លោក​ត្រឹង​ក្វឹក​ថាញ់ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​​៖ ក្នុងអំ​ឡុង​ពេ​ល​នេះ​រៀង​រាល់​ឆ្នាំ ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​ចូវ​ដុក មានភាព​លំ​នឹង​អា​ស្រ័យ​ស​កម្ម​ភាព​ផ្គត់​ផ្គង់​សេ​វា​ទេស​ចរណ៍​នៅ​ភូមិ​ភាគ​។

លក់​​ដូ​រ​តិច​តួច​បាន​នាំ​មក​ប្រ​ភព​ចំ​ណូល​លំ​នឹង​ជូន​គ្រួ​សារជា​ច្រើន​។

ចាប់​ពី​ខែ​១​ដ​ល់​ដាច់​ខែ​៤​(ចន្ទ​គតិវៀត​ណាម​) រៀង​រាល់​ឆ្នាំ ស​កម្ម​ភាព​ទេស​ចរណ៍​លើ​ភូមិ​សាស្រ្ត​ខេត្ត​អាង​យ៉ាង មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។ តាម​ប្រ​សាសន៍​លោក​ត្រឹង​ក្វឹក​ថាញ់​៖ រៀង​រាល់​ថ្ងៃ​តែង​មាន​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​នាក់​មក​សែន​ថ្វាយ​ដូន​ចួ​សឺ និង​គោ​រព​បូ​ជា​នៅ​តាម​វត្ត​អា​រាម​លើ​ភូមិ​សាស្រ្ត​។ បន្ទាប់​មក​មាន​ភ្ញៀវ​ទេស​ចរ​​ទៅ​​ទស្ស​នា​នៅ​តាម​រមណី​យដ្ឋាន​លើ​ភូមិ​សាស្រ្ត​ ម្ល៉ោះ​ហើយ​ស​កម្ម​ភាព​ផ្គត់​ផ្គង់​សេ​វា​ទេស​ចរណ៍​ លក់​ដូរ​តិច​តួច​ក៏​មាន​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាំង​។ បង​ចៅអ៊ឹ​ម នៅ​សង្កាត់​ណូយ​សាម ក្រុង​ចូវ​ដុក​ ឲ្យ​ដឹង​៖ “ខ្ញុំ​ធាក់​កង់​ឌុប​ភ្ញៀវ​ចាប់​ពី​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​-មណ្ឌល​ទេស​ចរណ៍​ណូយ​សាម​រ​ហូត​ដល់​វិ​ហារ​ដូន​ចួ​សឺ ក្នុង​ម្នាក់​តម្លៃ​១០.០០០​ដុង​។ ប្រ​សិន​បើ​ភ្ញៀវ​ជិះ​ច្រើន​គ្នា​ ខ្ញុំ​ក៏​ទទួល​បាន​កម្រៃ​ច្រើន​ថែម​ទៀត​។ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​បី​រ​យ​ពាន់​ដុង​រៀង​រាល់​ថ្ងៃ​។ ជា​ពិ​សេស  ក្នុង​ថ្ងៃ​ដើរ​ថ្មើរ​ជើង ចំ​នួន​ភ្ញៀវ​ច្រើន​កុះ​ករ​ម្ល៉ោះ​ហើយ​ខ្ញុំ​ឌុប​ភ្ញៀវ​ស្ទើរ​តែ​គ្មាន​ពេល​ហូប​បាយ​”។​ ថ្ងៃ​ដើរ​ថ្មើរ​ជើង​គឺ​២​ថ្ងៃស​ម្រាក​ចុង​សប្តាហ៍ ចំ​នួន​ភ្ញៀវ​ទេស​ចរ​ក៏​ច្រើន​កុះ​ករ មិន​ត្រឹម​តែ​កង់​ឌុប​ម្យ៉ាង​ប៉ុណ្ណោះ ចំ​ពោះ​ម៉ូ​តូ​ឌុប​ក៏​ស​កម្ម​ភាព​អស់​ពី​លទ្ធ​ភាព​ផង​ដែរ​។ ក្រៅ​ពី​ការ​ផ្គត់​ផ្គង់​សេ​វា​ដឹក​ភ្ញៀវ​ចាប់​ពី​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​រហូត​ដល់​វិ​ហារ​ដូន​ចួ​សឺ  ភ្ញៀវ​ខ្លះ​ក៏​ជ្រើស​ទៅ​លេង​កម្សាន្ត​នៅ​លើ​កំ​ពូល​ភ្នំ​សាម​តាម​រយៈ​ផ្គត់​ផ្គង​សេ​វា​ដឹក​ភ្ញៀវ​​ផ្សេង​​​ៗ​ទៀត​ផង​។  តម្លៃ​ឌុប​ភ្ញៀវ​ឡើង​លើ​កំ​ពូល​ភ្នំ​សាម​គឺ ២៥​.០០០​ដុង​/លើក​។ ដោយ​សារ​អា​កាស​ធាតុ​ក្តៅ​ខ្លាំង ម្ល៉ោះ​ហើយ​ភ្ញៀវ​ទេស​ចរ​ស្ទើរ​តែ​គ្រប់​គ្នា​បាន​ជ្រើស​មធ្យោ​បាយ​ជិះ​ម៉ូ​តូ ក្រោយ​មក​ក៏​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​ចុះ​មក​វិញ​។

សម្លឹង​ឃើញ​ការ​លក់​ដូរ​តាម​ហាង ឬ​តាម​ផ្លូវ​ក្តី​នៅ​មជ្ឈ​មណ្ឌល​សង្កាត់​ណូយ​សាម​ ដោយ​មាន​ភ្ញៀវ​ទេស​ចរ​កុះ​ករ​។ បង​ស្រី​នាង​សុខ​​ច័ន្ទ នៅ​សង្កាត់​ណូយ​សាម​ ឲ្យ​ដឹង​៖“គ្រួ​សារ​នាង​ខ្ញុំ​លក់​នំ​អា​កោ​ត្នោត​រាប់​សិប​ឆ្នាំ​មក​​ហើយ គឺ​តាំង​ពី​ជំ​នាន់​ម្តាយ​ខ្ញុំ​មក​មេ្លះ។​ នំ​នេះ​អា​ស្រ័យ​គ្រួ​សារ​ខ្ញុំ​ធ្វើ​ដោយ​ផ្ទាល់​ រួច​ផ្លាស់​ប្តូរ​វេន​គ្នា​លក់​។ មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ដឹង​នំ​យើង​ខ្ញុំ​ធ្វើ​មាន​រស​ឈ្ងុយ​ឆ្ងាញ់​ ម្ល៉ោះ​ហើយ​​ឆ្នាំ​ណា​ដែល​មក​សែន​ថ្វាយ​ដូន​ចួ​សឺ គេ​តែង​ចូល​ទិញ​បួន​ដប់​នំ​ទៅ​ផ្ទះ​ហូប​ដែរ​។ ក្នុង​រ​ដូវ​នេះ គ្រួ​សារ​ខ្ញុំ​គិត​តែ​ពី​ធ្វើ​នំ​និង​លក់​នំ​ឲ្យ​ភ្ញៀវ​ទេស​ចរ​។ ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា គ្រួ​សារ​ខ្ញុំ​តែង​សន្សំ​សំ​ចៃ​បាន​ប្រាក់​កាស​ខ្លះ​ អា​ស្រ័យ​ចំ​ណូល​ពី​ភ្ញៀវ​ទេស​ចរ​មក​ធ្វើ​សក្ការ​បូ​ជា​ដូន​ចួសឺ​នេះ​”។

លោក​ឡេ​ស្វឹង​ដាម ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​ចូវ​ដុក មាន​មោទ​ន​ភាព​ ឲ្យ​ដឹង​៖ ទេស​ចរណ៍​ផ្លូវ​ចិត្ត​សែន​ថ្វាយ​ដូន​ចួ​សឺ​នៅ​អាងយ៉ាង​ បាន​បង្ក​ឱ​កាស​សម្រាប់​ពល​ករជន​ជាតិ​ភាគ​តិច​រាប់​ពាន់​នាក់ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ផ្ដើម​ពី​ស​កម្ម​ភាព​ផ្គត់​ផ្គង់​សេ​វា​​បម្រើ​ភ្ញៀវ​ទេសចរ​។ អា​ស្រ័យ​ហេ​តុ​នោះ មាន​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​មាន​ជីវ​ភាព​​លំ​នឹង​សម្បូរ​ធូរ​ធារ​៕

                      ហា​ថាញ់-សេរី​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ចៅអ៊ឹ​ម