19/12/2017 - 14:50

ក​សាង​ព្រំ​ដែន​សន្តិ​ភាព​ មិត្ត​ភាព

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង (វៀត​ណាម) និង​បញ្ជា​ការ​យោ​ធា​ខេត្ត​កំ​ពត (កម្ពុ​ជា)​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​ល​ទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន ចូល​រួម​ក្នុង​ការ​ងារ​ខណ្ឌ​សី​មា​បោះ បង្គោល​កំ​ណត់​ព្រំ​ដែន ដើរ​ល្បាត​រួម​ក្នុង​ឆ្នាំ​​២០១៧ និង​ដាក់​ចេញ​ទិស​ដៅ​ឆ្នាំ​២០១៨​។

 វរ​សេនីយ៍​ឯក ប៊ូយ​មិញ​ទ្រី មេ​បញ្ជា​ការ​រង​នាយ​សេ​នា​ធិ​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន
​ខេត្ត​កៀង​យ៉ាង​-វៀត​ណាម និង​វរ​សេនីយ៍​ឯក កឹងសេ​រី មេ​បញ្ជា​ការ
​រង​នាយ​សេ​នា​ធិ​ការ​តំ​បន់​ប្រតិ​បត្តិ​ការ​សឹក​ខេត្ត​កំ​ពត-កម្ពុ​ជា
ចុះហត្ថលេខានិងប្រគល់ឯកសារកំណត់ហេតុទៅវិញទៅមក។

ក្នុង​ឆ្នាំ​២០១៧ កម្លាំង​សមត្ថ​កិច្ច​នៃ​ភា​គី​ទាំង​ពីរ បាន​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឃោស​នា អប់​រំ​ប្រ​ជា​ជន អនុ​វត្ត​និង​ចូល​រួម​ការ​ពារ​បន្ទាត់​ព្រំ​ដែន​បង្គោល​ព្រំ​ដែន​; គោ​រព​អនុ​សញ្ញា សន្ធិ​សញ្ញា ស្តី​ពី​ព្រំ​ដែន​និង​ឯក​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​ភា​គី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេ​ខា​ ពិ​សេស​គឺ​ការ​អនុ​វត្ត​ច្បាប់​ព្រំ​ដែន​ជាតិ អនុ​ក្រឹត្យ​៣៤​របស់​រដ្ឋា​ភិ​បាល​វៀត​ណាម ស្តី​ពី​លក្ខន្តិកៈ​តំ​បន់​ព្រំ​ដែន​គោក អនុ​ក្រឹត្យ​៣២​របស់​រដ្ឋា​ភិ​បាល​វៀត​ណាម ស្តី​ពី​លក្ខន្តិកៈ​ច្រក​ទ្វារ​ព្រំ​ដែន​គោក  កម្លាំង​ស​មត្ថ​កិច្ច​នៃ​ភា​គី​ទាំង​ពីរ រៀប​ចំ​ការ​ពារ នាំ​ផ្លូវ​កង​កម្លាំង​ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន​អនុ​វត្ត​ភារ​កិច្ច​។ល។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៧ កំ​ណត់​ទី​តាំង​បង្គោល​បំ​ពេញ​បន្ថែម​បាន​១៧ និង​បង្គោល​តម្រុយ​ចំ​នួន​៤។ គិត​មក​ដល់​ពេល​នេះ កំ​ណត់​បាន​ទី​តាំង​បោះ​បង្គោល​ព្រំ​ដែន​បំ​ពេញ​បន្ថែម​បាន​៧៨/៧៨; កសាង​បង្គោល​ព្រំ​ដែន​បំ​ពេញ​បន្ថែម​មាន​លេខ​គត់​ចំ​នួន​២៣/៣៤ និង​បង្គោល​បំ​ពេញ​បន្ថែម​សេស​១៨/​៤៤;  ធ្វើ​ការ​ខណ្ឌ​សី​មា​ព្រំ​ដែន​បាន​៣២.១០០​ម៉ែត្រ; ក​សាង​សម្រេច​បង្គោល​ព្រំ​ដែន​ធំ​បាន​២២​/២៨​។

ភា​គី​ទាំង​ពីរ​បាន​រៀប​ចំ​ដោះ​ដូរ​អំ​ពី​ស្ថាន​ភាព​នៅ​តាម​បន្ទាត់​ព្រំ​ដែន ពិ​សេស​គឺ​ស្ថាន​ភាព​នៃ​ការ​ធ្វើ​ស​កម្ម​ភាព​របស់​ក្រុម​ចោរ​ប្រ​ដាប់​អា​វុធ​នៅ​តាម​បន្ទាត់​ព្រំ​ដែន​។ ទន្ទឹម​នឹង​នោះ ភា​គី​ទាំង​ពីរ​បាន​ម្ចាស់​ការ​តស៊ូ បង្ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ឧក្រឹដ្ឋ​កម្ម​គ្រឿង​ញៀន រត់​គយ​និង​គៃ​បន្លំ​ពា​ណិជ្ជ​កម្ម​។ល។ ថ្នាក់​ខេត្ត និង​ថ្នាក់​ប៉ុស្ដិ៍កង​វរ​សេ​នា​តូច កង​អនុ​សេនា​​​ធំ​នៃ​ភា​គី​ទាំង​ពីរ អនុ​វត្ត​បាន​ល្អ​នូវ​ការ​ដោះ​ដូរ​ស្ថាន​ភាព; រៀប​ចំ​កិច្ច​ពិ​គ្រោះ​យោ​បល់​ថ្នាក់​ខេត្ត​បាន​១​លើក និង​ថ្នាក់​ប៉ុស្ដិ៍ កង​វរ​សេ​នា​តូច កង​អនុ​សេ​នា​ធំ​បាន​១៨​លើក​។ ពិសេស នៅ​ក្នុង​អង្គ​សន្និ​បាត​បូក​ស​រុប​បណ្ដោះ​អា​សន្ន​លើក​នេះ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ដើរ​ល្បាត​ទ្វេ​ភា​គី មាន​សុព​ល​ភាព​ចាប់​ពី​ថ្ងៃ​៤ ខែ​មិ​ថុ​នា ឆ្នាំ​២០១៨ រ​ហូត​ដល់​៥​ឆ្នាំ​បន្ត​ទៀត​។

ពេល​ខាង​មុខ ភា​គី​ទាំង​ពីរ​នឹង​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ឃោស​នា ចល​នា​ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន អ្នក​ដំ​ណើរ​ចេញ​ចូល​តាម​ច្រក​ព្រំ​ដែន​អនុ​វត្ត​បាន​ល្អ​នូវ​អនុ​សញ្ញា សន្ធិ​សញ្ញា​ ស្តី​ពី​លក្ខន្តិកៈ​ព្រំ​ដែន ច្រក​ព្រំ​ដែន​និង​ខ្លឹម​សារ​កិច្ច​ព្រម​ព្រៀង​។  បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រ​ចាំ​ឆ្នាំ  ដោះ​ដូរ​ជូន​ដំ​ណឹង ផ្ដល់​ព័ត៌​មាន​ពី​ស្ថាន​ភាព​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​សន្តិ​សុខ​ព្រំ​ដែន និង​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​។ ដោះ​ស្រាយ​នូវ​ករណី​កើត​មាន​តាម​ខ្សែ​ប​ន្ទាត់​ព្រំ​ដែន បង្អែក​លើ​ឯក​សារ​ដែល​ភា​គី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេ​ខា។  បង្ក​លក្ខណ​សម្បត្តិ​ជូន​ប្រ​ជា​ជន​នៅ​តាម​ព្រំ​ដែន​ឆ្លង​ទៅ​មក​សួរ​សុខ​ទុក្ខ ធ្វើ​ការ​រក​ស៊ី កែ​លម្អ​ជីវ​ភាព បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន ក​សាង​ព្រំ​ដែន​សន្តិ​ភាព  មិត្ត​ភាព​។ បន្ត​ការ​រក្សា​អនុ​វត្ត​ដោយ​រវៀស​រវៃ​ការ​ជំ​នួប​មុខ ដោះ​ដូរ ប្តូរ​វេន​គ្នា តាម​ការ​កំ​ណត់​ថ្នាក់​ខេត្ត​១​ឆ្នាំ​ម្តង; ដោះ​ដូរ​ដោយ​ឯក​សារ​៦​ខែ​ម្តង និង​ថ្នាក់​ប៉ុស្តិ៍ កង​វរ​សេ​នា​តូច កង​អនុ​សេ​នា​ធំ ការ​ពារ​ព្រំ​ដែន រដ្ឋ​អំ​ណាច​ឃុំ​នៃ​ព្រំ​ដែន​ប្រ​ទេស​ទាំង​ពីរ​ក្នុង​៣​ខែ​ម្តង​៕

ឡេ​ស៊ាង​-វិ​មាន

ចែករំលែកអត្ថបទ