21/11/2017 - 08:34

អភិ​វឌ្ឍ​ទេស​ចរណ៍​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង

ដោយ​បាន​កំ​ណត់​ថា​ទេស​ចរណ៍​ជា​ផ្នែក​សេដ្ឋ​កិច្ច​សំ​ខាន់ ម្ល៉ោះ​ហើយ​រយៈ​ពេល​​កន្លង ខេត្ត ក្រុង​នា​នា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​បង្កើន​ការ​វិ​និ​យោគ​ទុន​លើ​គ្រប់​​វិ​ស័យ​។ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល បាន​ផ្ដល់​សច្ចា​ប័ន​លើ​គម្រោង​ផែន​ការ​ទូ​ទៅ​សម្រាប់​អភិ​វឌ្ឍ​ទេស​ចរណ៍​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​២០២០ និង​ចក្ខុ​វិ​ស័យ​ដល់​ឆ្នាំ​២០​៣០  តាម​ទិស​ដៅ​ធេ​ី្វឲ្យ​ទេស​ចរណ៍​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ​ក្លាយ​ជា​តំ​បន់​ទេស​ចរណ៍​ពិ​សេស​របស់​ទូ​ទាំង​ប្រ​ទេស​។

ទិដ្ឋ​ភាព​វត្ត​ខ្មែរ​នៅ​ខេត្ត​កៀង​យ៉ាង​។

អា​ស្រ័យ​ហេតុ​នោះ ចំ​នួន​ភ្ញៀវ​ទេស​ចរ​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​មក​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៧ មក​ទល់​ពេល​នេះ ក្រុង​កឹង​ធើ​បាន​ទ​ទួល​ភ្ញៀវ​ទេស​ចរ​ជាង​៤,៥​លាន​លើក​នាក់ កើន​៣៦​%​បើ​ប្រៀប​នឹង​ឆ្នាំ​២០​១៦​; ប្រាក់​ចំ​ណូល​ពី​ទេស​ចរណ៍​ស​រុប​ជាង​១.៣២១​ពាន់​លាន​ដុង (កើន​១៥​%​)។ ភាគ​ច្រើន​ភ្ញៀវ​ទេស​ចរ​មក​កឹង​ធើ គឺ​ទស្ស​នាផ្សារ​អណ្តែត​កៃ​រាំុង ជើង​ទេស​ចរណ៍​ព្រែក​ទន្លេ​អេ​កូ​ទេស​ចរណ៍ និង​ទស្ស​នា​វត្ត​អា​រាម​ជាដើម​។ តាម​មន្ទីរ​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ ក្រុង​តែង​បង្ក​លក្ខណ​ងាយ​ស្រួល​ដើម្បី​អង្គ​ភាព​នា​នា​ស​កម្ម​ភាព​អភិ​វឌ្ឍ​ទេស​ចរណ៍ ពង្រឹង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ស​កម្ម​ភាព​ធ្វើ​ដំ​ណើរ​និង​ទេស​ចរណ៍​សហ​គមន៍​។ កឹង​ធើ​កំ​ពុង​សំ​ដៅ​ដល់​ទិស​ដៅ​ទទួល​ភ្ញៀវ​ទេស​ចរ​៥,៥​លាន​លើក​នាក់ និង​ប្រាក់​ចំ​ណូល​ពី​ទេស​ចរណ៍​ប្រ​មាណ​ជាង​២.០០០​ពាន់​​លាន​ដុង​ក្នុង​ឆ្នាំ​២០១៧​។

ខេត្ត​​កៀង​យ៉ាង​គឺ​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ទាំង​ឡាយ ដែល​ទាក់​ទាញ​អា​រម្មណ៍​ភ្ញៀវ​ទេស​ចរ​បំ​ផុត​នា​បច្ចុប្បន្ន​។ តាម​ស្ថិ​តិ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង គ្រាន់​តែ​ក្នុង​អំ​ឡុង​៦​ខែ​ដើម​ឆ្នាំ​២០១៧ ទូ​ទាំង​ខេត្ត​បាន​ទទួល​ភ្ញៀវ​មក​ទស្ស​នា​លំ​ហែ​កាយ​ជាង​៣​លាន​លើកនាក់ ក្នុង​នោះ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ប្រ​មាណ​២០១​.០​០​០​លើក​នាក់​(កើន​២២​%)​; ភ្ញៀវ​ស្នាក់​នៅ​ប្រ​មាណ​១,៥​លាន​នាក់ (កើន​៦​%​); ប្រាក់​ចំ​ណូល​ពី​ទេស​ចរណ៍​បាន​ជាង​២.២៤១​ពាន់​លាន​ដុង​ (កើន​ជាង​២០​%)​។ ខេត្ត​កៀង​យ៉ាង មាន​កន្លែង​ទេស​ចរណ៍​ល្បី​ឈ្មោះ​ជា​ច្រើន ពិ​សេស​គឺ​កោះ​ពេជ្រ​ភូក្វឹក​តែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​កុះ​ករ ពិ​សេស​ក្នុង​ឱ​កាស​ចូល​ឆ្នាំ​តេត​។ សម​មិត្ត​ផាម​វ៉ូវ​ហុង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង ឲ្យ​ដឹង​៖ “ភ្ញៀវ​ទេស​ចរ​កើន​ឡើង​គឺ​អា​ស្រ័យ​រយៈ​ពេល​កន្លង ខេត្ត​ផ្ដុំ​កម្លាំង​យ៉ាង​ស្វិត​ស្វាញ​ទៅ​លើ​ផ្នែក​ទេស​ចរណ៍​ដូច​ជា​វិ​និ​យោគ​ទុន​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដោយ​សុ​ក្រឹត​; បង្កើន​កម្រិត​កន្លែង​ទេស​ចរណ៍​ឲ្យ​មាន​ភាព​សម​រម្យ គម្រោង​ផែន​ការ​ឆ្នេរ​ស​មុទ្រ​ស្អាត វិ​និ​យោគ​ទុន​មណ្ឌល​កម្សាន្ត​ទំ​នើប​ក​សាង​សណ្ឋា​គារ​ជា​ច្រើន​សម្រេច​បទ​ដ្ឋាន ​តភ្ជាប់​ជើង​ទេស​ចរណ៍​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ក្នុង​តំ​បន់​។ ទន្ទឹម​​នឹង​​នោះ ខេត្ត​ក៏​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ជំ​រុញ​ដំ​ណើរ​ការ​ទេស​ចរណ៍​;  ស​ហ​ការ​ជា​មួយ​អន្តរ​ជាតិ​ខាង​ទេស​ចរណ៍ ត​ភ្ជាប់​ជា​មួយ​នឹង​ប្រ​ទេស​ថៃ​និង​កម្ពុជា ក្នុង​ការ​ក​សាង​ជើង​ទេស​ចរណ៍​តាម​ផ្លូវ​រ​បៀង​មាត់​ស​មុទ្រ​ភាគ​ខាង​ត្បូង​”៕​

                 ថាញ់​ផុង​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​​កៀង​យ៉ាង