ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង លើកIIIតំបន់វាលរាបទន្លេគឺវឡុង បានរៀបចំឡើងនៅក្រុងសុកត្រាំងខេត្ត សុកត្រាំង ចាប់ពីថ្ងៃ២៨ ខែតុលាដល់ថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រកបដោយភាពពុះពោរយ៉ាងក្រៃលែង។ ពិធីបុណ្យ រួមមានសកម្មភាពជាច្រើនដូចជា៖ ប្រណាំងទូក-ង សំពះព្រះខែ ប្រឡងលយប្រទីប និងស្ដារឡើងវិញប្រភេទទូកគែហ៊ៅរៀបក្បួនដង្ហែតាមវិថីក្រុង សមយុទ្ធកីឡាជនជាតិ សម្តែងសិល្បៈយូកេ តាំងពិព័រណ៍ រូបភាពសិល្បៈជប់លៀងម្ហូបអាហារ។ល។ សមមិត្តង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឲ្យដឹង៖ ពិធីប្រណាំងទូក-ងឆ្នាំនេះ មានក្រុមទូក-ង (បុរស-នារី) ចូលរួមចំនួន៦០ទូក ក្នុងខេត្ត៤៥ទូក និងខេត្តក្រុងនានាក្នុងតំបន់វាលរាបទន្លេគឺវឡុងចំនួន១៥ទូក។ ការប្រណាំងទូក-ង រួមមាន២ខ្លឹមសារ គឺទូក-ង (បុរស) អុំចម្ងាយ១.២០០ម៉ែត្រ និងទូក-ង (នារី) អុំចម្ងាយ១.០០០ម៉ែត្រ។ ចំពោះពានរង្វាន់ទូក-ង (នារី) ឈ្នះពានរង្វាន់ជើងឯក នឹងទទួលបានរង្វាន់១០០លានដុង ទូក-ង (បុរស) ឈ្នះពានរង្វាន់ជើងឯក នឹងទទួលបានរង្វាន់១៥០លានដុង។ គ្រប់ពានរង្វាន់ទាំងអស់សុទ្ធសឹងមានចំនួនទឹកប្រាក់ខ្ពស់ជាងឆ្នាំកន្លង។
នៅខេត្តត្រាវិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ គឹមង៉ុកថាយ អះអាង៖ ត្រាវិញជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ បានជាការរៀបចំពិធីបុណ្យអកអំបុកឆ្នាំនេះ គឺចាប់ពីថ្ងៃ២៩ ខែតុលាដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបន្តការអនុវត្តសេចក្ដីសម្រេចរបស់បក្ស ស្ដីពីការកសាងនិងពង្រីកវប្បធម៌មនុស្សវៀតណាម និងបន្តការអភិរក្សបុណ្យអកអំបុករបស់ខេត្ត ដែលជាពិធីបុណ្យមួយត្រូវបានកំណត់ត្រាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបី ថ្នាក់ជាតិ។ ព្រមជាមួយនឹងពិធីសំពះព្រះខែប្រណាំងទូក-ង ពិធីបុណ្យនេះថែមទាំងមានសកម្មភាពកីឡាវប្បធម៌ សិល្បៈ ផ្សារភ្ជាប់ជាមួយនឹងជំរុញដំណើរការពាណិជ្ជកម្ម-ទេសចរណ៍-កសិកម្ម។ល។ ដោយមានជនរួមជាតិចូលរួមយ៉ាងច្រើនកុះករ។ “ឆ្លងតាមរយៈសកម្មភាពនៃពិធីបុណ្យ បានរួមចំណែកលើកតម្កើង ផ្សព្វផ្សាយសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ បង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្នុងការអភិរក្ស ពង្រីកតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។
ស្របឱកាសនេះដែរ ពិធីជួបជុំវប្បធម៌កីឡា និងទេសចរណ៍ខ័ណ្ឌអូរម៉ូង-អំណរបុណ្យ អកអំបុករបស់ជនរួមជាតិខ្មែរក្រុងកឹងធើ លើកទី១ ឆ្នាំ២០១៧ បានរៀបចំឡើងចាប់ ពីថ្ងៃ១ដល់ថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រៅពីនេះ នៅមានសកម្មភាពយ៉ាងសម្បូរបែបប្រកបដោយភាពពុះពោរ ដូចជាការតាំងពិព័រណ៍ អក្ខរាវិចិត្រ ឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិវៀតណាម តាំងពីព័រណ៍រូបភាពអំពីបធានបទ “ចំណងសាមគ្គីបណ្តាជនជាតិកិញ–ខ្មែរ–ចិន”; ប្រគំភ្លេងពិណពាទ្យ សម្តែងបង្ហាញពីម្ហូបអាហារនិងសំលៀកបំពាក់ជនជាតិ។ល។ យ៉ាងល្អប្រណីត។ សមមិត្ត ឡេមិញសុើង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ក្រុងកឹងធើ បានបញ្ជាក់៖ ថ្ងៃបុណ្យបានប្រព្រឹត្តឡើងយ៉ាងអ៊ឹកធឹក ឆ្លើយតបតម្រូវការកម្សាន្តសប្បាយរបស់ប្រជាជន និងភ្ញៀវទេសចរនិយាយរួម និងជនរួមជាតិខ្មែរក្រុងកឹងធើនិយាយដោយឡែក។ ឆ្លងតាមរយៈនោះ សឲ្យឃើញថា គោលការណ៍របស់បក្សនិងរដ្ឋយើងក្នុងការអនុវត្តគោលនយោបាយជនជាតិ; ទន្ទឹមនឹងនោះ ឧទ្ទេសនាមនឹងភ្ញៀវទេសចរពីតម្លៃស្មារតី លក្ខណៈវប្បធម៌ ដ៏ពិសេសរបស់ប្រជាជនលើភូមិភាគ និងចំណងសាមគ្គី ជិតស្និទ្ធ ផ្សារភ្ជាប់រវាងជនជាតិនានាលើភូមិសាស្រ្តក្រុងកឹងធើ។ ថ្ងៃបុណ្យបានបង្កភាពសាមគ្គីជនជាតិ និងរួមគ្នាអនុវត្តល្អលក្ខឋានកសាងមនុស្សកឹងធើ “ឈ្លាសវៃ- ស្វាហាប់- មនុស្សធម៌- ក្លាហាន- សមសួន”៕
ថាញ់ផុង - ប្រែ៖ ថាច់សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។