16/10/2017 - 14:31

ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​នៅ​ឃុំ​ង៉ូវ​ឡាក

ប៉ុន្មាន​ឆ្នាំ​កន្លង ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ បាន​ប្រើ​ប្រាស់​ប្រ​សិទ្ធ​ភាព​នូវ​​ប្រ​ភព​ទុន​វិ​និ​យោគ​របស់​រដ្ឋ ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

អា​ស្រ័យ​ប្រ​ភព​ទុន​ឧបត្ថម្ភ​លោះ​ដី​បង​ស្រី​គឹម​មី​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​
ដោយ​ការ​លក់​ដូរ​។

ប​ង​ស្រី​គឹម​មី នៅ​ភូមិ​សំ​ពោង​សក់​ធំ ឃុំ​ង៉ូវ​ឡាក ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​ ៖​“ បុណ្យ​សែន​ដូន​តា​កន្លង​ហើយ គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​លំ​នឹង​ជាង​មុន​ច្រើន​។ ដោយ​សា​បាន​ការ​ឧបត្ថម្ភ​បុល​ទុន​របស់​រដ្ឋ លោះបាន​ដី​ស្រែ​ (៤.០០០​ម៉ែត្រ​កា​រ៉េ) ។ មាន​ដី​ធ្វើ​ស្រូវ​ពីរ​រដូវ​/ឆ្នាំ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ប្រិត​សំ​ចៃ​ក្នុង​ការ​ចំ​ណាយ គ្រួ​សារ​ខ្ញុំ​មាន​ទុន​បន្តិច​បន្តួច​សម្រាប់​លក់​ដូរ​តូច​តាច​។ ប្រាក់​ចំ​ណេញ​ពី​ការ​លក់​ដូរ​ខ្ញុំ​ទិញ​គោមក​ចិញ្ចឹម​និង​គិត​គូរ​ឲ្យ​កូន​រៀន​សូត្រ​”​។ ភូមិ​ភា​គ​ក៏​បាន​វិ​និ​យោគ​ទុន​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ផ្លូវ​គម​នា​គមន៍​ងាយ​ស្រួល​។ បង​ថាច់​កើង ប្រ​ធាន​ក្រុម​សហ​ការ​ដាំ​ម្ទេស ភូមិ​ពល​ស្រ័យ ឃុំ​ង៉ូវ​ឡាក រ៉ាយ​រ៉ាប់ ៖​“​មុន​នេះ លក្ខណៈ​ផលិត​កម្ម​លំ​បាក មិន​ទាន់​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត បច្ចេក​ទេស គឺ​ធ្វើ​បណ្តើរ​រៀន​សូត្រ​បទ​ពិ​សោធន៍​ផ​លិត​ពី​គ្រួ​សារ​អ្នក​ដើរ​មុន​បណ្ដើរ​។ ឥឡូវ​មាន​កម្មា​ភិ​បាល​ហ្វឹក​ហាត់​បច្ចេក​ទេស ណែ​នាំ​បង្ហាញ​ការ​ងារ​បាន​ជា​ខ្ញុំ​លែង​មាន​ការ​អល់​អែ​ក្នុង​ការ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស ដើម្បី​នាំ​យក​ទម្រង់​រូប​ភាព​ផលិត​កម្ម​មក​អនុ​វត្ត​ជាក់​ស្ដែង​”​។​លោក​ផាម​វុាំង​ហុង អ​នុ​លេ​ខា​ប្រ​ចាំ​កា​រនៃ​គណៈ​កម្មា​ធិ​ការ​បក្ស ឃុំ​ង៉ូវ​ឡាក ឲ្យ​ដឹង​៖​“​ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​សេច​ក្ដី​សម្រេច​លេខ​២៩​/២០១៣​/QĐ-TTg ​ ចុះ​ថ្ងៃ​២០/៥/​ ២០១៣​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល និង​សេចក្ដី​សម្រេច​លេខ​១១​/២០១៤​/QĐ- UBND  ចុះ​ថ្ងៃ​១៧/៣​/២០១៤ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ខេត្ត​ស្ដី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ដី​ផលិត​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​គ្រួ​សារ​ក្រី​ក្រ​។  នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​១៣២​គ្រួ​សារ​បាន​ឧបត្ថម្ភ ដី​សង់​ផ្ទះ​២៧​គ្រួ​សារ​លោះ​បាន​ដី​ស្រែ និង​៤១៦​គ្រួ​សារ​ស្នើ​សុំ​បុល​ទុន​ផលិត​កម្ម ប្ដូរ​មុខ​របរ​។ និ​យាយ​រួម គ្រួ​សារ​ទាំង​នោះ​ក្រោយ​ពី​បាន​បុល​ទុន​លោះ​ដី​និង​ទិញ​ដី​សង់​ផ្ទះ ឃើញ​ថា​មាន​គ្រួ​សារ​ជាង​៦០​%បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ឥ​ឡូវ​លំ​នឹង​ជីវ​ភាព​និង​មាន​ប្រាក់​សេស​សល់​ខ្លះ​ពី​ផលិត​កម្ម ឆ្លង​តាម​គ្រោង​ការ​ផ្គួប​បញ្ចូល​រួម​ជា​មួយ​នឹង​ការ​វិ​និ​យោគ​ទុន ​ដើម្បី​គ្រួ​សារ​រក្សាបន្តទម្រង់​រូប​ភាព​ដាំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​សត្វ​។ល។​”

ឃុំ​ង៉ូវ​ឡាក​បាន​ផ្សព្វ​ផ្សាយ​កសាង និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ដាន​ ៖ ភូមិ​ដំ​បូក​ល្ពៅ ភូមិ​ពល​ស្រ័យ កី​ស្វយ​-ភឿក​ហោយ ។ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​កសាង​បន្ត​ផ្លូវ​កៅ​ស៊ូ​ពលស្រ័យ​-ផ្លូវ​​ខេត្ត​៩១៤; ផ្លូវ​ដាន​កី​ស្វយ​ក្នុង​និង​ផ្លូវ​ដាន​ណូ​ដៀង​។ អនុ​វត្តការ​វិ​និ​យោគ​ទុន​ស្ដារ​ព្រែក​នៅ​ភូមិ​ប្រ​ខុប​៣​ខ្សែ​ប្រ​វែង​៤.៣០០​ម៉ែត្រ; ប្រ​ឡាយ​៤​ខ្សែ ចំ​ណុះ​សំ​ណង់​៧៧៣​ដឿង​លីវ​ដោយ​មាន​ប្រ​វែង​២.៤០២​ម៉ែត្រ​។ល។ បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ប្រ​ជា​ជន​អនុ​វត្ត​បង្វែរ​រចនា​សម្ពន្ធ​ផលិត​កម្ម បង្កើន​គុណ​ភាព​តម្លៃ​ផលិត​កសិ​កម្ម​៕

                      សឺន​មា​ល័យ​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប​ង​ស្រី​គឹម​មី