26/09/2017 - 14:43

គំ​​រូ​លោក​ថាច់​ថាំង​

លោក​ថាច់​ថាំង កើត​ឆ្នាំ​១៩៥៩ នៅ​ភូមិ​ព្រែក​លប ឃុំ​តឹង​ហ៊ុង​ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​។

 

លោក​ថាច់​ថាំង ជា​មួយ​ចម្ការ​ក្រូច​ថ្លុង​របស់​គ្រួ​សារ​។

ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​និង​ជា​ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​ក្នុង​ភូមិ លោក​ថាច់​ថាំង តែង​អំ​ពល់​ធ្វើ​យ៉ាង​ណា​ដើម្បីឲ្យស័ក្តិ​សម​នឹង​ការ​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​។ លោក​ថាច់​​ថាំង ឲ្យ​ដឹង​៖​“​ខ្ញុំ​មាន​កិត្តិ​យស ពេល​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត ដើម្បី​ស័ក្តិ​សម​ជា​​មួយ​នឹង​កិត្តិ​នាម​នេះ​ ក្នុង​នាម​ផ្ទាល់​ត្រូវ​លើក​កម្ពស់​ស្មាតី​ទទួល​បន្ទុក​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គ​ម។ ពិ​សេស​គឺ “និ​យាយ​ត្រូវ​ដើរ​ទន្ទឹម​នឹង​ធ្វើ”​ធ្វើ​បាន​ដូច្នោះ ទើប​ប្រ​ជា​ជន​អ​នុ​វត្ត​តាម​។ តួ​យ៉ាង​ដូច​អនុវត្ត​ការ​ចល​នា​“ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ក្រុង​អារ្យ​ធម៌” មុន​នឹង​ចល​នា​ប្រ​ជា​ជន ខ្ញុំ​ត្រូវ​នាំ​មុខ​បរិច្ចាគ​ដី ដើម​ឈើ​និង​ដំ​ណាំ​។ ផ្តើម​ពី​នោះ ទើប​អ្នក​ទាំង​ឡាយ​ស្រប​ចិត្ត​ស្រប​គំ​និត​គាំ​ទ្រ​ពេញ​ទំ​ហឹង​ជួយ​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​អនុ​វត្ត​សំ​ណង់​សា​ធា​រណៈ​”។​

លោក​ថាច់​ថាំង តែង​ជិត​ដិត​នឹង​ប្រ​ជា​ជន ដើម្បី​ស្វែង​យល់​ពី​ការ​រស់​នៅ​មតិ​យោ​បល់​គោល​បំ​ណង​របស់​ប្រ​ជា​ជន​។ ពេល​មា​មីង​ក្នុង​ភូមិ​ខ្វែង​ទំ​នាស់​ឬ​ក៏​មាន​មុខ​សញ្ញា​លង់​ក្នុង​បាប​គ្រោះ​សង្គម ដូច៖ ស្រា​បៀ​ល្បែង​ស៊ី​សង លួច​ប្លន់​។ល។ លោក​ឆ្លៀត​ឱ​កាស​ទៅ​ជួប​ដើម្បី​លើក​ទឹក​ចិត្ត ដាស់​តឿន​ឲ្យ​គេ​កែ​ប្រែ​គំ​និត​ក្លាយ​ជា​មនុស្ស​ល្អ​និង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ លោក​ង្វៀន​វាំុង​ហ្វាង លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ព្រែក​លប ឲ្យ​ដឹង​៖​“លោក​ថាច់​ថាំង​តែង​បាន​ប្រ​ជា​ជន​គោ​រព​រាប់​អាន​។ ទន្ទឹម​នឹង​អនុ​វត្ត​ល្អ​នូវ​តួ​នា​ទី​អ្នក​សម្រុះ​សម្រួល​អប់​រំ​ធ្វើ​ឲ្យ​មុខ​សញ្ញា​ផ្លាស់​ប្តូរ​គំ​និត លោក​នៅ​ទាំង​ជា​អ្នក​នាំ​មុ​ខ​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​ទាំង​ឡាយ​ក្នុង​ចល​នា​កសាង​ជន​បទ​ថ្មី​ទៀត​ផង​។ ជាក់​ស្តែង​ពេល​ធ្វើ​ផ្លូវ​កៅ​ស៊ូ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​លោក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ចំ​នួន​១៨០​ម៉ែត្រ​កា​រ៉េ តម្លៃ​ជាង​៥០​លាន​ដុង ដើម្បី​ប្រ​គល់​ផ្ទៃ​ដី​ជូន​ផ្នែក​សមត្ថ​កិច្ច​ដំ​ណើ​ការ​អនុ​វត្ត​សំ​ណង់​នេះ​។​ក្រៅ​ពី​នោះ លោក​ថាច់​ថាំង នៅ​ទាំង​ជា​ស្ពាន​ត​ភ្ជាប់​រ​វាង​ជន​រួម​ជាតិ​ខ្មែរ​និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ម្ចាស់​ការ​ក្តោប​ក្តាប់​នូវ​ម​តិ​យោ​បល់ គោល​បំ​ណង​របស់​ប្រ​ជា​ជន ដើម្បី​ឆ្លុះ​បញ្ចាំង និង​ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ទាន់​ពេល ស្វែង​រក​វិ​ធី​ផ្សព្វ​ផ្សាយ​សម​ស្រប​ដើម្បី​ប្រ​ជា​ជន​អនុ​វត្ត​បាន​ល្អ​នូវ​រាល់​គោល​ការណ៍​របស់​បក្ស ​និង​ច្បាប់​របស់​រដ្ឋ​ក៏​ដូច​ជា​លក្ខន្តិកៈ​របស់​ភូមិ​ភាគ​រួម​ចំ​ណែក​ធា​នា​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គមនៅ​ភូមិ​ភាគ​”។​

ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​នៅ​ភូមិ​ភាគ​លោក​ថាច់​ថាំង​ មាន​កិត្តិ​យស​បាន​គណៈ​ជន​ជាតិ​ខេត្ត​ជូន​លិ​ខិត​សរ​សើរ ព្រោះ​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ដំ​ណាក់​កាល​២០០៩​-២០១៤៕

​                     សេីុង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ថាំង