មុននេះ៧២ឆ្នាំ តាមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមបានអនុវត្តដោយជោគជ័យនៃការធ្វើកុប្បកម្ម ឆ្នាំ១៩៤៥ ។ លើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលរដ្ឋអំណាចក្នុងទូទាំងប្រទេសត្រូវបានមកលើប្រជាជន។
ស្ងើចសរសើរសមិទ្ធផលបដិវត្តន៍ខែសីហានៅក្រុងកឹងធើ។
បង្ហាញឡើងវិញអំពីស្មារតីមោះមុតរបស់ប្រជាជននៅវាលរាបទន្លេគឺវឡុង ក្នុងសង្រ្គាមប្រ
ឆាំងបរទេសឈ្លានពាន។
ជាមួយនឹងជ័យជម្នះនៃបដិវត្តន៍ ខែសីហា ឆ្នាំ១៩៤៥នេះ ប្រជាជនវៀតណាម បានកំទេចរបបអាណានិគមចក្រពត្តិនិងរបបផ្តាច់ការ បង្កើតបានប្រទេសវៀតណាមសាធារណរដ្ឋ - ប្រទេសកសិ-ឧស្សាហកម្មមុនដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ផ្តើមពីភាពជាទាស ជនជាតិវៀតណាម ក្នុងនោះមានសហគមន៍បណ្តាជនជាតិភាគតិច បានក្លាយជាប្រជាជនក្នុងប្រទេសឯករាជ្យ ធ្វើម្ចាស់ជោគវាសនារបស់ខ្លួន។ ប្រទេសវៀតណាម ផ្តើមពីប្រទេសជាទាសភាព ពាក់កណ្តាលសក្តិភូមិក្លាយជាប្រទេសឯករាជ្យ សេរីភាពនិងប្រជាធិបតេយ្យ។ នេះគឺជាជ័យជម្នះនៃលទ្ធិម៉ាក្ស៍-លេនីន ឧត្តមគតិហូជីមិញ និងម៌ាគារបដិវត្តន៍ដ៏ត្រឹមត្រូវនិងពោរពេញដោយការច្នៃប្រតិដ្ឋរបស់បក្សយើង បានផ្សារភ្ជាប់រវាងឯករាជ្យជនជាតិជាមួយលទ្ធិសង្គមនិយម ផ្សារភ្ជាប់រវាងកម្លាំងប្រជាជាតិ ជាមួយកម្លាំងនៃសម័យកាល។ ជាមួយជ័យជម្នះនេះ បដិវត្តន៍ប្រទេសយើងបានផ្លាស់ប្តូរទៅដំណាក់កាលថ្មី ប្រទេសយើងមិនត្រឹមតែក្លាយជាប្រទេសឯករាជ្យ សេរីភាពប៉ុណ្ណោះទេ ថែមទាំងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខក្នុងការកសាងរបបសង្គមថ្មី-របបប្រជាធិបតេយ្យ ប្រជាជនឈានទៅកាន់លទ្ធិសង្គមនិយម។ ផ្តើមពីការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងអំហូ ទឹកចិត្តស្នេហាជាតិនិងកម្លាំងក្នុងទូទាំងប្រជាជនពូតផ្តុំផ្តើមពីបដិវត្តន៍ខែសីហា បន្តការត្រូវបានបង្រឹងពង្រីកក្នុងសង្រ្គាមទាំងពីរលើកប្រឆាំអាណានិគម ចក្រពត្តិឈ្លានពានឯកភាពទឹកដីនិងក្នុងកិច្ចការផ្លាស់ថ្មីរបស់ប្រទេសជាតិបច្ចុប្បន្ន។
ពង្រីកនូវជ័យជម្នះនៃបដិវត្តន៍ខែសីហា រយៈកាលកន្លងបក្សយើងបានបន្តការដឹកនាំ អភិវឌ្ឍប្រទេសជាតិសម្រេចបាននូវសមិទ្ធផលដ៏ធំធេញលើគ្រប់វិស័យ ។ ប្រជាជនតំបន់វាលរាបទន្លេគឺវឡុង ក្នុងនោះមានជនរួមជាតិខ្មែរណាមបូកាន់តែយល់ច្បាស់ពីតម្លៃ នៃប្រវត្តិសាស្រ្តជាក់ស្តែងនិងជ្រាលជ្រៅដែលបដិវត្តន៍ខែសីហានាំមកនិងយល់ច្បាស់ជាងអំពីការទទួលខុសត្រូវក្នុងការអនុវត្តន៍និងពង្រីកសមិទ្ធផលបដិវត្តន៍ទៅក្នុងការផ្លាស់ថ្មី និងជំរុញយ៉ាងខ្លាំងក្លាឧស្សាហភាវូបនីយកម្មរបស់ប្រទេសជាតិ។ ជាមួយនឹងសហគមន៍បណ្តាជនជាតិវៀតណាម ជនរួមជាតិខ្មែរណាមបូ ដាក់នូវក្តីជំនឿទៅលើការដឹកនាំរបស់បក្ស សកម្មម្ចាស់ការក្តោបក្តាប់ឱកាស រុញច្រាណនូវលំបាកសាកល្បង។ តែងតាំងមាំគោលដៅឯករាជ្យជនជាតិផ្សារភ្ជាប់ជាមួយនឹងលទ្ធិសង្គមនិយម ជំរុញយ៉ាងខ្លាំងក្លារាល់វិស័យនៃការផ្លាស់ថ្មី។ បន្តការលើកកម្ពស់សមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស សុពលភាព សមិទ្ធផល គ្រប់គ្រងរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ កសាងកងជួរកម្មាភិបាល បក្ខជនមួយថ្ងៃកាន់តែស្អាតស្អំរឹងមាំ រួមចំណែកបង្កបានជាកម្លាំងសមូហភាពដើម្បីអនុវត្តជោគជ័យសេចក្តីសម្រចមហាសន្និបាតលើកទី១២របស់បក្ស កសាងមាតុភូមិវៀតណាមមួយថ្ងៃកាន់តែសម្បូរស្អាត៕
អត្ថបទនិងរូបថតៈ ថាញ់ផុង