ប៉ុន្មានឆ្នាំកន្លង ប្រជាជនឃុំតឹងខាញ់ហ្វា ស្រុកយ៉ាងថាញ់ ខេត្តកៀងយ៉ាង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច់ ខេត្តកំពត (ព្រះរាជាណាចក្រ កម្ពុជា) បានព្រួតដៃគ្នារក្សាបន្ទាត់ព្រំដែន បោះបង្គោលព្រំដែន បង្កបាន សន្តិភាពនៅព្រំដែន រួមចំណែកពង្រឹងមនោសញ្ចេតនាជិតស្និទ្ធរវាងប្រ ទេសទាំងពីរ។
ពិធីចុះហត្ថលេខាចងសម្ពន្ធភាពរវាងភូមិភាគទាំងពីរ។
ប៉ុន្មានថ្ងៃដើមឆ្នាំ២០១៧ បើមានវត្តមាននៅពិធីចងសម្ព័ន្ធមិត្តភាពរវាង ភូមិភាគទាំងពីរគឺ ឃុំតឹងខាញ់ហ្វា (ស្រុកយ៉ាងថាញ់ ខេត្តកៀងយ៉ាង) និងឃុំព្រែកក្រឹស (ស្រុកកំពង់ត្រាច ខេត្តកំពត) ទើបឃើញនូវក្តីរីករាយរបស់មាមីងទាំងសងខាងនៅតំបន់ព្រំដែន។ បងស្រីឌាំងធីម៉ីង៉ា នៅភូមិ ហ្វាខាញ់ ឃុំតឹងខាញ់ហ្វា ឲ្យដឹង៖ មុននេះមាមីងបានសាមគ្គីគ្នាក្នុងការប្រជុំជីវភាព រកស៊ីជួញដូរ បច្ចុប្បន្ន បានចុះហត្ថលេខាចងសម្ពន្ធភាព ហេតុនោះ ចំណងសាមគ្គីនេះកាន់តែស្អិតល្មួតនិងស្និទ្ធស្នាលជាង។ ឆ្លងតាមរយៈនោះ បានបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ប្រជាជន ទាំងសងខាងរកស៊ី ជួញដូរបានល្អជាង។ រីឯប្រជាជននៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ពេលដែលបានសួរសុខទុក្ខ អ្នកណាក៏សប្បាយរីក រាយទាំងអស់។ ប្រជាជននៅទីនោះឲ្យដឹង ពីយូរមកហើយ ប្រជាជន ទាំងសងខាងបានលុបបំបាត់នូវភាពខុសគ្នាខាងភាសា គឺប្រជាជនកម្ពុជានិយាយភាសាវៀតបាន ហើយប្រជាជនវៀតក៏ស្តាប់ និងនិយាយ ភាសាខ្មែរបានដែរ។ ប្រការនេះ បង្កបាននូវភាពស្និទ្ធស្នាល ចេះគោរព ស្រឡាញ់រាប់អានគ្នាទៅវិញទៅមករវាង"កជិតខាង" ប្រជាជនជាច្រើននៅឃុំព្រែកក្រឹស ឲ្យដឹង ចេះនិយាយភាសាវៀតដូចសព្វថ្ងៃ គឺអាស្រ័យទាំងសងខាងរៀនពីគ្នាទៅវិញទៅមក យូរៗទៅអ្នកណាក៏អាចនិយាយឧភយភាសាដែរ។ ឆ្លងតាមរយៈនោះ ប្រជាជនទាំងសងខាងចេះជួយគ្នាណែនាំរបៀបរកស៊ី ដើម្បីរួមគ្នាឈានឡើងក្នុងជីវភាព។
តាមកិច្ចព្រមព្រៀងរួម ខណៈពេលចុះហត្ថលេខាចងសម្ពន្ធភាពភូមិ ភាគទាំងពីរបានឯកភាពរក្សាការទំនាក់ទំនងជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច លើកស្ទួយជីវភាពប្រជាជន; សាមគ្គីជួយគ្នាក្នុងការពិនិត្យ ព្យាបាលជម្ងឺ បង្ការប្រឆាំងរោគរាលដាល ណែនាំ វិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះ ទំនាក់ទំនងវប្បធម៌ សិល្បៈ កីឡា។ ភាគីទាំងពីរនៅទាំងឯកភាពសហការ បង្ការ ប្រឆាំងបណ្តាឧក្រឹដ្ឋកម្ម ការពារបរិស្ថាន ការពារបន្ទាត់ព្រំដែន ទប់ស្កាត់មិនទុកឲ្យជនទុច្ចរិត ឆ្លៀតឱកាសបំផ្លិចបំផ្លាញប្រឆាំងប្រទេសទាំងសងខាង។ កសាងបន្ទាត់ព្រំដែនសន្តិភាពមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ សមស្របជាមួយនឹងសេចក្តីកំណត់ និងក្រឹត្យច្បាប់ទាំងសងខាង។ ក្រៅ ពីនោះ ឃុំតឹងខាញ់ហ្វា និងឃុំព្រែកក្រឹសនឹងពង្រឹងការងារសហប្រតិបត្តិការដោះដូរ រាយការណ៍ជូនពត៌មានអំពីស្ថានការណ៍ជាប់ទាក់ទងដល់សន្តិសុខព្រំដែន រួមគ្នាដោះស្រាយដោយប្រសិទ្ធភាពនូវបញ្ហាដែលកើតឡើង ពិសេសគឺសកម្មភាពណាដែលបង្កឲ្យមានការបែងចែកនូវប្រវេណីសាមគ្គី ទំនាក់ទំនងរវាងប្រទេសទាំងពីរ; បង្កលក្ខណសម្បត្តិ ជូនប្រជាជនទាំងសងខាងឆ្លងទៅមកសួរសុខទុក្ខសាច់ញាតិ ធ្វើការរកស៊ី កែលម្អជីវភាព បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅតំបន់ព្រំដែន; សកម្មអនុវត្តគ្រោងការកសាងបន្ទាត់ព្រំដែន សន្តិភាពមិត្តភាព ៕
ឡេស៊ាង