តាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរផ្លូវគោក -នគរបាលក្រុងកឹងធើ ក្នុងឆ្នាំ២០១៦ លើភូមិសាស្រ្តក្រុង កើតមានការប៉ះ ទង្គិចចរាចរ៥២ករណី (កាត់បន្ថយ១១១ករណី បើប្រៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៥); គ្រោះថ្នាក់ចរាចរ៧៥ករណី។ ឆ្លងតាមរយៈការយាមល្បាត ត្រួតពិនិត្យកម្លាំងនគរបាលចរាចរក្រុងកឹងធើ បានធ្វើកំណត់ ហេតុលើករណីល្មើសច្បាប់ចំនួន៨២.៣០៨ករណី សរុបប្រាក់ពិន័យជាង៧៨ពាន់លានដុង ដកហូតប័ណ្ណបើកបរជាង១៣.៥០០ករណី រក្សាទុកបណ្តោះអាសន្នមធ្យោបាយជិត១៩ពាន់គ្រឿង។ ជាពិសេសឆ្លងតាម រយៈការយាមល្បាតពេលរាត្រី បានប្រទះឃើញនិងរាំងស្កាត់បានជា ច្រើនករណីផ្ដុំគ្នាប្រណាំងម៉ូតូខុសច្បាប់ ដោយមានមុខសញ្ញាចូលរួម រាប់រយនាក់ រកឃើញ៥៥ករណី ដោយមានមុខសញ្ញាចំនួន១០៨នាក់ បានដឹកជញ្ជូន ជួញដូរ ប្រើប្រាស់ ស្ដុកទុកគ្រឿងញៀន លួចរបស់របរ មានអាវុធជាប់តាមខ្លួន; រកឃើញនិងយកទៅឃាំងរថយន្ត១០គ្រឿង ម៉ូ តូ៦គ្រឿង ដែលដឹកស្ករចំនួន៧តោន នាំបារីរត់ពន្ធខុសច្បាប់ជាង៧.៦០០បាវ។ ជាពិសេស ក្នុងឆ្នាំ២០១៦ មានកម្មាភិបាល យុទ្ធជននគរបាលចរាចរក្រុងកឹងធើជាង១១៦លើកនាក់ ជាគំរូល្អ មិនទទួលសំណូក ។
វរសេនីយ៍ឯក ហ្វិញដូវត្រាញ នាយករងនគរបាលក្រុង ជូន លិខិតសរសើរ
របស់ប្រធាននគរបាលក្រុង ដល់បុគ្គលដែល មានស្នាដៃឆ្នើមក្នុងឆ្នាំ២០១៦។
តាមប្រសាសន៍វរសេនីយ៍ឯក ហ្វិញដូវត្រាញ នាយករងនគរបាលក្រុងកឹងធើ ៖ សកម្មភាពរបស់កម្លាំងនគរបាលចរាចរក្រុងកឹងធើ ក្នុងរយៈពេលកន្លង គឺមានការវិវឌ្ឍន៍យ៉ាងសកម្ម។ លទ្ធផលសម្រេចបាន គឺអាស្រ័យការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គណៈនាយកនៃ នគរបាលក្រុងកឹងធើ បានយកចិត្តទុកដាក់ដល់កិច្ចការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការភ្ញាក់រលឹករបស់នគរបាលប្រជាជន និងការភ្ញាក់រលឹកក្នុងការគោរពច្បាប់ដល់កម្មាភិបាល យុទ្ធជនក្នុងកងកម្លាំងនគរបាល និងប្រជាជនទាំងមូល។ ទន្ទឹមនឹងនោះ ការប្រឹងប្រែងរបស់សមូហភាព បុគ្គលក្នុងអង្គភាពនីមួយៗ ស្មារតីគោរពច្បាប់ចរាចររបស់ប្រជាជនក្រុង គឺជាកត្តាគួរស្ងើចសរសើរ។
មិនគ្រាន់តែលើកឡើងពីគំរូបរិសុទ្ធប៉ុណ្ណោះទេ នគរបាលចរាចរក្រុងកឹងធើ នៅទាំងបង្ហាញឲ្យឃើញនូវភាពថ្លៃថ្នូរ ឆ្លងតាមរយៈអាកប្បកិរិយាដ៏ល្អ បង្កសោភណភាពទីក្រុង ដូចជាកម្មាភិបាល យុទ្ធជនជួយមនុស្សចាស់ដើរឆ្លងផ្លូវ ណែនាំរបៀបដើរផ្លូវដល់ភ្ញៀវទេសចរធ្វើការរៀបចំបោសសំអាត ករណីជ្រុះធ្លាក់របស់របរតាមវិថីក្រុង។ល។ ឆ្នាំ២០ ១៧ ត្រូវបានចាត់ទុកជាឆ្នាំបង្កើតនូវសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរទី ក្រុងឡើងវិញ ហើយក៏ជាឆ្នាំពង្រីកតួនាទី"ពីព្រោះប្រជាជនធ្វើការបម្រើ "របស់នគរបាលក្រុងកឹងធើ។ វរសេនីយ៍ឯក ហ្វិញដូវត្រាញ បានអះអាង៖" រយៈពេលខាងមុខ កម្លាំងនគរបាលចរាចរក្រុងកឹងធើបន្តការផ្សព្វផ្សាយ អនុវត្តរាល់វិធានការ សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារធានា ប្តេជ្ញាចិត្តទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុង ឆ្នាំ២០១៧ ទប់ស្កាត់ទាន់ពេលករណីប្រណាំងម៉ូតូខុសច្បាប់ អនុវត្តល្អនូវការងារ សើុបអង្កេត ពិនិត្យអង្កេត បង្ការប្រឆាំងអំពើខ្ជះខ្ជាយ ពុករលួយ; កសាងរូបភាពយុទ្ធជននគរបាលចរាចរបដិវត្តន៍ រៀបរយរឹងប៉ឹង ជាជំហានឈានទាន់សម័យ"។៕
ថាញ់ផុង-សេរី