31/08/2016 - 14:01

ជួយ​គិត​គូរ​ជីវ​ភាព​ស្មា​រតី​ពុទ្ធ​បរិ​ស័ទ

វត្ត​អម្ពា​វ័ន ស្ថិត​នៅ​ភូមិ​ឌិញ​ខាញ់ A ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ ក្រុង កឹង​ធើ មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ពុទ្ធ​បរិ​ស័ទ ធ្វើ​បុណ្យ​សុន្ទរ៍​ទាន ថែម​ទាំង​ជា​កន្លែង​គិត​គូរ​ជីវ​ភាព​ស្មារ​តី ជូន​មា​មីង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ វត្ត​នៅ​ទាំង​ជួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​ល្អ​គោល​ន​យោ​បាយ​ជន​ជាតិ​ទៀត​ផង​។

ព្រះ​ចៅ​អធិ​ការ​វត្ត​អម្ពា​វ័ន ជា​មួយ​រូប​ចម្លាក់​ដែល​បរិ​ស័ទ​ទើប​កសាង​ប្រ​គេន​។

វត្ត​អម្ពា​វ័ន មាន​អាយុ​កាល​ប្រ​មាណ​ជាង​៣០០​ឆ្នាំ​មក​ហើយ​។ ក្នុង​ដំ​ណាក់​កាល​តស៊ូ វត្ត​ជា​កន្លែង​ចិញ្ចឹម​លាក់​បំ​ពួន​កម្មា​ភិ​បាល​បដិ​វត្តន៍ ម្ល៉ោះ​ហើយ ត្រូវ​រង​ការ​ទម្លាក់​គ្រាប់​បែក​ខូច​ខាត​ច្រើន​។ លុះ​ដល់​ឆ្នាំ ១៩៨៤ វត្ត​ត្រូវ​បាន​ជួស​ជុល​និង​កសាង​ឡើង​វិញ។ ផ្ដើម​ពី​នោះ​មក វត្ត​មាន​ភាព​រីក​ចម្រើន កុដិ សាលា​ត្រូវ​បាន​កសាង​សម​រម្យ​ជាង ងាយ​ស្រួល​ដល់​ពុទ្ធ​បរិ​ស័ទ​មក​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន។ លោក​ង្វៀន​វុាំង​ឡាំ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ម៉ូង ឲ្យ​តម្លៃ​៖ បច្ចុប្បន្ន​វត្ត​អម្ពា​វ័ន មាន​ពុទ្ធ​បរិ​ស័ទ​ប្រ​មាណ​ជាង​២០០​គ្រួ​សារ ប៉ុន្តែ​ភាគ​ច្រើន​ជីវ​ភាព​គ្រួ​សារ​របស់​មា​មីង​នៅ​ជួប​ការ​លំ​បាក​ច្រើន​។ ម្យ៉ាង​វិញ​ទៀត  វត្ត អម្ពា​វ័ន​ក៏​ជា​វត្ត​តូច ព្រះ​សង្ឃ​មាន​ចំ​នួន​តិច​អង្គ សំ​ណង់​ជា​ច្រើន​ក៏​មាន ការ​ទ្រុឌ​ទ្រោម​។ ថ្វី​បើ​ដូច្នោះ ប្រ​ការ​ដែល​គួរ​ឲ្យ​រីក​រាយ​គឺ ស្ថិត​ក្នុង​ស្ថាន​ភាព​លំ​បាក​ដូច្នេះ ប៉ុន្តែ​វត្ត​នៅ​តែ​ជួយ​គិត​គូរ​ពី​ជីវ​ភាព ស្មារ​តី​ជូន​ពុទ្ធ​បរិ​ស័ទ និង​ជួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​ទៀត​ផង​។

ឆ្នាំ​១៩៩៤ ឃើញ​ក្មួយ​ៗ​ទៅ​រៀន ត្រូវ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ឌិញ​ម៉ូង ព្រះ​តេជ​ព្រះ​គុណ ព្រម​ទាំង​គណៈ​កម្ម​ការ​វត្ត ក៏​បាន​ឯក​ភាព​បរិ​ច្ចាគ​ដី ជូន​ភូមិ​ភាគ​ចំ​នួន​១.០០០​ម៉ែត្រ​កា​រ៉េ ដើម្បី​កសាង​សាលា​បឋម​សិក្សា ឌិញ​ម៉ូង​២​។ មក​ដល់​ឆ្នាំ​២០១៥ ឃើញ​មាត់​ព្រែក ស្រុត​បាក់​ដី គ្រោះ ថ្នាក់​ដល់​ក្មួយៗ​សិស្ស  សាលា ព្រះ​តេជ​ព្រះ​គុណ ថាច់​យ៉ុង​ឡឹម ព្រះ​ចៅ​អធិ​ការ​វត្ត បាន​ស្នើ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ រួម​ជា​មួយ​និង​សាលា​បឋម​សិក្សា ឌិញ​ម៉ូង​២ កសាង​របាំង​ការ​ពារ​ច្រាំង​ ដោយ​បេ​តុង​រឹង​មាំ ជួយ​ឲ្យ​ក្មួយៗ​លេង​កំ​សាន្ត​មាន​សុវត្ថិ​ភាព។
កន្លង​ហើយ ដើម្បី​បម្រើត​ម្រូវ​ការ​ទៅ​មក​របស់​មា​មីង​ក៏​ដូច​ជា​ជួយ​ភូមិ​ភាគ​អនុ​វត្ត​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ វត្ត​អម្ពា​វ័ន​បន្ត​ការ​បរិច្ចាគ​ដី ដើម្បី​ភូមិ​ភាគ​ធ្វើ​ផ្លូវ​បេ​តុង​ តភ្ជាប់​ឃុំ និង​ឃុំ​។ ទន្ទឹម​នឹង​នោះ វត្ត​នៅ​ទាំង​ចំ​ណាយ​ថវិ​កា​លុប​ស្រះ​ជុំ​វិញ​វត្ត​ដើម្បី​ធ្វើ​កន្លែង​ប្រ​មូល​ផ្តុំ​បោះ​ឆ្នោត​។ ព្រះ​តេជ​គុណ ថាច់​យ៉ុង​ឡឹម មាន​ព្រះ​ថេរ​ដី​កា​៖ ស្រះ​ទាំង​នេះ​នៅ​ក្បែរ​សាលា​រៀន គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ថែម​ទាំង​កើត​មូស​ទៀត​ផង អា​ត្មា​បាន​ពិ​គ្រោះ​ជា​មួយ​គណៈ​កម្ម​ការ​វត្ត រួច​សម្រេច​ចិត្ត​លុប​តែ​ម្តង​។ អា​ស្រ័យ​ហេតុ​នោះ ទើប​មាន​ទី​ធ្លា​ធំ បម្រើ​ដល់​ការ​បោះ​ឆ្នោត​កន្លង​។ ក្រោយ​មក​ទី​ធ្លា​នេះ​ក៏​អាច​ឲ្យ​សាលា​បឋម​សិក្សា​ខ្ចី​សម្រាប់​បង្ហាត់​មុខ​វិជ្ជា​អប់​រំ​កាយ​ដល់​ប្អូន​ៗ ថែម​ទាំង​មាន​កន្លែង​សម្រាប់​ពុទ្ធ​បរិ​ស័ទ​ជួប​ជុំ​នា​ឱ​កាស​បុណ្យ​ទាន​ម្តង​ម្កាល​ទៀត​ផង​។
បង​ដាវ​សើុង​ពុទ្ធ​បរិ​ស័ទ​នៅ​ក្បែរ​វត្ត​ឲ្យ​ដឹង​៖ ថ្វី​ត្បិត​តែ​វត្ត​តូច​និង​នៅ​មាន​ការ​លំ​បាក​ច្រើន ប៉ុន្តែ​ព្រះ​សង្ឃ​ ព្រម​ទាំង​គណៈ​កម្ម​ការ​វត្ត​តែង​អស់​ពី​ចិត្ត​គិត​គូរ​ជូន​មា​មីង​បង​ប្អូន​ជា​និច្ច​។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​ស្មារ​តី​របស់​មា​មីង​តែង​បាន​កែ​លម្អ ។ វត្ត​អម្ពា​វ័ន ពិត​ជា​ទី​បង្អែក​សម្រាប់​មា​មីង​ពុទ្ធ​បរិ​ស័ទ​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត រៀន​សូត្រ និង​ជា​ជំ​ហាន​សម្រាប់​កែ​លម្អ​ជីវ​ភាព​៕

ថាច់ថាញ់ភូ-វ៉ាន់តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ដាវ​សើុង