មិនត្រឹមតែសម្រេចបានល្អការរៀនសូត្រចំណេះដឹងទូទៅប៉ុណ្ណោះទេ ប្អូនៗសិស្សានុសិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ថែមទាំងសកម្មរៀនសូត្ររាល់វិញ្ញាសាសិល្បៈជនជាតិ មានដូច៖ របាំ និងភ្លេងពិណពាទ្យទៀតផង។
ឈុតសម្តែងរបស់ក្រុមសិល្បៈសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។
សព្វថ្ងៃ ប្អូនៗអាចអមគ្នាទៅវិញទៅមក បានប្អូនៗថ្នាក់ធំបង្រៀនប្អូនៗថ្នាក់តូច។ វិស្សមកាលម្តងៗ តែងមានសិល្បករពីក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ មកបង្ហាត់បង្រៀនបទភ្លេងជូនប្អូនៗ។ តាមប្រសាសន៍ លោកគ្រូង្វៀនវុាំងត្រេវ រយៈពេលខាងមុខក្រុមសិល្បៈនឹងពង្រឹងពង្រីក លើកកម្ពស់សមត្ថភាពខាងបទភ្លេងជូនប្អូនៗ ហើយអញ្ជើញសិប្បករ ប៉ិនប្រសប់ធ្វើឲ្យសុក្រឹតបន្ថែមរាល់ចង្វាក់របាំដែលពិបាកៗ។ សំដៅលើកកម្ពស់គុណភាពក្នុងការសម្តែងបម្រើទស្សនិកជនឲ្យកាន់តែល្អប្រសើរ។ ដោយកំណត់ច្បាស់ការរៀនសូត្រ គឺជាភារកិច្ចសំខាន់របស់ប្អូនៗ ម្ល៉ោះហើយសមាជិករបស់ក្រុមសិល្បៈ សុទ្ធសឹងមានស្នាដៃរៀនសូត្របានល្អ។ ក្រៅពីនេះ កាលបរិច្ឆេទរបស់ប្អូនៗ ត្រូវតែធានាក្រោយពីធ្វើមេរៀនលំហាត់នៅឯផ្ទះរួចរាល់។ អាស្រ័យដោយធានាការរៀនសូត្របានល្អផង ពង្រីកចំណូលចិត្តខាងសិល្បៈរបស់ប្អូនៗផង បានជាអាណាព្យាបាលតែងគាំទ្រអស់ពីចិត្ត បង្កលក្ខណសម្បត្តិសម្រាប់ប្អូនៗផ្គាប់ផ្គុននូវចំណូលចិត្តផង។បង្កើតឡើងកាលពីឆ្នាំ២០១១ មកទល់ពេលនេះ ក្រុមសិល្បៈសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ បានសកម្មភាពពេញ៥ឆ្នាំ។ ផ្តើមឡើងគ្រាន់តែមួយក្រុមតូចដែលប្អូនៗមានចំណូលចិត្តដូចគ្នាជាង១០នាក់ រួចប្អូនៗប្រមូលគ្នារៀនប្រគំបទភ្លេងដោយខ្លួនឯងនិងច្រៀងរាំបទធម្មតាប៉ុណ្ណោះ។ ដោយយល់ឃើញបរិស្ថានអន្តេវាសិកត្រូវការសកម្មភាពជាច្រើន ដើម្បីប្អូនៗកម្សាន្តហ្វឹកហាត់ក្រោយពីម៉ោងរៀន ដូច្នេះសាលាសម្រេចចិត្តបង្កើតក្រុមសិល្បៈតែម្តង។ ម្យ៉ាងទៀតសកម្មភាពសំខាន់របស់ប្អូនៗក្នុងក្រុមសិល្បៈ គឺហ្វឹកហាត់ក្នុងឱកាសចុងសប្តាហ៍ ក្រោយពីម៉ោងរៀនរួចសម្តែងបម្រើមហាជននៅរាល់ពិធីជួបជុំ និងរាល់ពិធីប្រឡងសិល្បៈ។ តាំងពីពិធីប្រឡងថ្នាក់ជាតិរហូតដល់ពិធីបុណ្យផ្សេងៗ នៅតាមវត្តប្អូនៗតែងមានឈុតសម្តែងល្អៗ ពីរោះមានជំនាញ ត្រូវបានទស្សនិកជនគាំទ្រ។ លោកគ្រូង្វៀនវុាំងត្រេវ នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ឲ្យដឹង៖ "អាស្រ័យដោយមាន ការគាំទ្រអស់ពីចិត្តរបស់ស្ថាប័នសមត្ថកិច្ចនានា ពិសេសគឺគណៈជនជាតិក្រុងកឹងធើ ម្ល៉ោះហើយរាល់បញ្ហាថវិកាទិញឧបករណ៍ភ្លេងស្វែងរកគ្រូបង្ហាត់បង្រៀនតែងមានភាពងាយស្រួល។ ម្យ៉ាងទៀតប្អូនៗ ក៏មានចំណូលចិត្ត ហេតុនោះការរៀនសូត្រមានល្បឿនឆាប់រហ័ស បច្ចុប្បន្ន ក្រុមសិល្បៈនេះ មានប្អូនៗជិត៤០នាក់និងមានគ្រូបង្រៀនទទួលបន្ទុកម្នាក់"។
ប្អូនលីធូថាវ សមាជិកវ័យក្មេងម្នាក់របស់ក្រុម ឲ្យដឹង៖ "ដំបូងប្អូនគ្រាន់តែអង្គុយមើលបងៗសម្តែង យូរៗទៅប្អូនជក់ចិត្តដិតអារម្មណ៍ខាងច្រៀងរាំតែម្តង។ មិនត្រឹមតែរូបប្អូនប៉ុណ្ណោះទេ បច្ចុប្បន្ន ក្រុមសិល្បៈគឺជាកន្លែង ដើម្បីអ្នកទាំងអស់គ្នាកម្សាន្តសប្បាយក្រោយពីម៉ោងរៀន អាចលើកកម្ពស់បានចំណេះដឹងអំពីវប្បធម៌ជនជាតិរបស់ខ្លួនផង និងរឹតចំណងសាមគ្គីភាពរវាងសិស្សនិងសិស្សនៅក្រោមដំបូលសាលាតែមួយផង"៕
ថាញ់ភូ-លីសៀ