រយៈពេលកន្លង កម្មាភិបាល យុទ្ធជនក្រុមការងារខណ្ឌសីមាបោះបង្គោលព្រំដែន តែងឆ្លងកាត់ការលំបាកសាកល្បង អនុវត្តសម្រេចនូវភារកិច្ចដែលបក្ស រដ្ឋប្រគល់ឲ្យបានល្អប្រសើរនិងគួរជាទីមោទនៈ។
ការកំណត់បោះបង្គោលព្រំដែនមួយទើបសម្រេចរួចរាល់។
យោងតាមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ ដែលបានគណៈកម្មាធិការចម្រុះកិច្ចការកំណត់ព្រំដែនវៀតណាម-កម្ពុជាឯកភាព លើភូមិសាស្រ្តខេត្តកៀងយ៉ាង បានកំណត់ទីតាំងបោះបង្គោលចំនួន២៨ ក្នុងនោះ មានបង្គោលពិសេសចំនួន១បង្គោលA ចំនួន១និងបង្គោលC ចំនួន២៦។ មកទល់ពេលនេះ ក្រុមការងារខណ្ឌសីមាបោះបង្គោលព្រំដែនលេខ១០កៀងយ៉ាង-វៀតណាម និងក្រុមការងារខណ្ឌសីមាបោះបង្គោលព្រំដែនលេខ៤-កម្ពុជា បានកំណត់ទីតាំងបោះបង្គោលចំនួន២២លើផែនទី។ ឆ្នាំ២០០៧ បានកសាងរួចរាល់បង្គោលសម្គាល់មួយលេខ៣១៣ ជាពិសេសឆ្នាំ២០០២ បង្គោលលេខ៣១៤ ជាបង្គោលលេខរៀងចុងក្រោយបង្អស់លើបន្ទាត់ព្រំដែនគោកវៀតណាម-កម្ពុជាត្រូវបានដំណើរការកសាងរួចរាល់។ ដោយការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងភាគីទាំងពីរបានកំណត់ច្បាស់ទីតាំងបោះបង្គោលបន្ទាប់បន្សំ៥១/៧៨។ ត្រូវបានជ្រើសរើសបោះធ្វើការពិសោធន៍ទូទាំងខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា នៅបង្គោលបន្ទាប់បន្សំមួយលេខ៣១១/២ ទន្ទឹមនឹងនោះ កំណត់បានប្រមាណ៣២,១គីឡូម៉ែត្រ។
ថ្ងៃណាក៏ដូចជាថ្ងៃណានៅពេលព្រលឹម ពព្រឹលកម្មាភិបាលក្រុមការងារ ខណ្ឌសីមាបោះបង្គោលព្រំដែនលេខ១០ខេត្តកៀងយ៉ាង-វៀតណាម មានការងារយ៉ាងមមាញឹក រៀបចំអីវ៉ាន់ ម៉ាស៊ីនចេញដំណើរឆ្ពោះទៅព្រំដែន។ ទោះបីបានគណៈកម្មាធិការចម្រុះកិច្ចការកំណត់ព្រំដែនមជ្ឈិម និងខេត្តយកចិត្តទុកដាក់យ៉ាងពិសេសបង្កលក្ខណសម្បត្តិជំនួយគ្រឿង សម្ភារៈ មធ្យោបាយ កន្លែងស្នាក់នៅសម្រាប់ធ្វើសកម្មភាពក៏ដោយ ប៉ុន្តែអាស្រ័យដោយលក្ខណៈពិសេស នៃទីតាំងភូមិសាស្រ្តចម្ងាយខ្សែបន្ទាត់ព្រំដែនខេត្តកៀងយ៉ាង ហេតុនេះកាន់តែគៀកបង្គោលចុងក្រោយការងារកាន់តែធ្ងន់ធ្ងរ កាន់តែលំបាក។ ភូមិសាស្រ្តព្រំដែន ភាគច្រើនជាព្រែកប្រឡាយ វាលស្រែត្រពាំង បឹងបួរនិងព្រៃស៊ុបទ្រុប។ ជាមធ្យមចម្ងាយពីបង្គោលមួយទៅបង្គោលមួយជាង១០គីឡូម៉ែត្រ មានន័យថាក្នុងមួយថ្ងៃៗ កម្មាភិបាលក្រុមការងារខណ្ឌសីមាបោះបង្គោលព្រំដែនយ៉ាងហោចណាស់ត្រូវព្រនាក់លីអីវ៉ាន់ប្រមាណ៤០គីឡូក្រាមដើរ ចម្ងាយជាង២០គីឡូម៉ែត្រក្រោមកំដៅថ្ងៃ។
បងយ័ញណេម ក្រុមអ្នកនាំផ្លូវក្រុមការងារខណ្ឌសីមាបោះបង្គោលព្រំដែនលេខ១០កៀងយ៉ាង ឲ្យដឹង៖ តាំងពីក្រុមបានដំណើរការបោះបង្គោល សំខាន់ងាកមកកំណត់ទីតាំងបោះបង្គោលបន្ទាប់បន្សំ ការងារកាន់តែលំបាកនិងធ្ងន់ធ្ងរឡើង។ ទីតាំងបោះបង្គោលទាំងនេះ សុទ្ធសឹងធ្លាក់ទៅកន្លែងត្រពាំងបឹងបួរកណ្ដាលវាលគ្មានម្លប់ឈើជ្រក។ ទាំងអស់គ្នាក្នុងក្រុមត្រូវព្រនាក់លីគ្រឿងឧបករណ៍ម៉ាស៊ីន ដើរឆ្លងកាត់ប្រឡាយ ក្រោមកំដៅថ្ងៃ។ ប្រសិនបើមានភ្លៀងរលឹមក៏ស៊ូទ្រាំ ត្បិតថាពីទីតាំងបោះបង្គោលទៅតំបន់តាំងទីលំនៅមានចម្ងាយយ៉ាងឆ្ងាយ។ ចួនកាលអាស្រ័យដោយការធ្វើដំណើរផ្លូវឆ្ងាយ ហេតុនេះបងប្អូនត្រូវវេចខ្ចប់បាយតាមជាមួយពីព្រោះធម្មតាការងារត្រូវធ្វើរហូតដល់សម្រេច ទើបវិលត្រឡបមកកាន់កន្លែងបោះជំរំរបស់ក្រុម។
លោកផាមចាញ់គិញ ប្រធានក្រុមការងារ ខណ្ឌសីមាបោះបង្គោលព្រំដែនលេខ១០ ខេត្តកៀងយ៉ាង បង្ហើបឲ្យដឹង៖ "ទោះបីការងារប្រចាំថ្ងៃ មានការនឿយលំបាកក៏ពិតមែន ប៉ុន្តែដោយបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ការជំនួយយ៉ាងស្ម័គ្រស្មោះរបស់ប្រជាជននៅសងខាងព្រំដែន ទើបការងារនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពរលូន។ ក្រៅពីនោះ ភាគីទាំងពីរទទួលបានការជំនួយឧបត្ថម្ភយ៉ាងច្រើនទាំងសម្ភារៈនិងស្មារតីរបស់ជនរួមជាតិ អង្គភាពការពារព្រំដែន កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា។
ជិត១០ឆ្នាំកន្លង ចាប់ពីពេលបោះបង្គោលដំបូងនៅខ្សែបន្ទាត់ព្រំដែន ពេលវេលាដែលបងប្អូនក្នុងក្រុមការងារខណ្ឌសីមាបោះបង្គោលព្រំដែនលេខ១០កៀងយ៉ាង ទទួលបន្ទុកភារកិច្ចថ្មីមានការលំបាករាប់មិនអស់ដើម្បីរួមចំណែកកសាងតំបន់ព្រំដែននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា សន្តិភាព មិត្តភាពសហប្រតិបត្តិការ ស្ថិរភាពអភិវឌ្ឍជឿនលឿន៕
ឡេស៊ាង-ពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។