ជំរុញខ្លាំងក្លាការអនុវត្តន៍ចលនា "ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ" ផ្តុំកម្លាំងលើវិធានការបង្ការទប់ស្កាត់បន្ថយនូវឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម គឺជាសកម្មភាពនឹងបានបង្កើននៅតំបន់តីណាមបូ។
តំបន់ព្រំដែនតីណាម តែងបានធានាសន្តិសុខសណ្តាប់ ធ្នាប់បង្កលក្ខណៈងាយស្រួលដើម្បិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅលើភូមិសាស្រ្តតំបន់។
តាមគណៈចង្អុលការតីណាមបូ ក្នុង៦ខែដើមឆ្នាំ២០១៦ គណៈចង្អុលការតីណាមបូ រួមជាមួយនឹងស្ថាប័ន អង្គភាពកម្លាំងសមត្ថកិច្ចរបស់ក្រសួងនគរបាល ក្រសួងការពារប្រទេសនិងខេត្ត ក្រុងនានា ក្នុងតំបន់តែងរក្សាជាប្រចាំនូវកិច្ចសហការដោះដូរព័ត៌មាន កសាងគម្រោងផែនការធានាសន្តិសុខ ការពារប្រទេស;រកឃើញសកម្មភាពទាន់ពេលនិងតស៊ូទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវសកម្មភាពបំផ្លិចបំផ្លាញរបស់អានុភាពអមិត្តមិនទុកឲ្យកើតមានទីកន្លែងក្តៅ មិនទុកឲ្យកើតមានស្ថានភាពចៃដន្យ ដើម្បីរួមចំណែករក្សាលំនឹងសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងធានាអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចលើភូមិសាស្រ្តតីណាមបូ។ កម្លាំងសមត្ថកិច្ចបានការពារសុវត្ថិភាពនូវព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិ ដូច៖ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្ស តេតង្វៀនដាងប៊ិញថឹង ឆ្នាំ២០១៦ ការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០១៦-២០២១។ ឆ្លងតាមរយៈនោះ ថែមទាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តទៀតផង។
ជ្រួតជ្រាបភារកិច្ចការងារសន្តិសុខ ការពារប្រទេសលើភូមិសាស្រ្តតីណាមបូ៦ខែចុងឆ្នាំ២០១៦ គឺជំរុញខ្លាំងក្លាការអនុវត្តន៍ ចលនា "ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ"; ប្រមូលផ្តុំនូវវិធានការបង្ការទប់ស្កាត់បន្ថយនូវឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម។ ទន្ទឹមនឹងនោះ ផ្តុំកម្លាំងធ្វើឲ្យបានល្អការងារ ព្យាករណ៍លើកកម្ពស់គុណភាពការងារក្តោបក្តាប់ស្ថានភាព ម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ដោះស្រាយបានល្អស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ រឹតបន្តឹងការគ្រប់គ្រងលើវិស័យធនធាន បរិស្ថានជីវស្ថាន សុវត្ថិភាពអនាម័យអាហារបរិភោគជាដើម។ កម្លាំងសមត្ថកិច្ចលើភូមិសាស្រ្ត បានសហការស្អិតល្មួតក្នុងការការពារអធិបតេយ្យ សន្តិសុខព្រំដែន និងតំបន់សមុទ្រ កោះរបស់ប្រទេសជាតិ រក្សាលំនឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់និងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងរដ្ឋអំណាច និងប្រជាជននៅព្រំដែនប្រទេសទាំងពីរកសាងផ្លូវព្រំដែនសន្តិភាព សាមគ្គី មិត្តភាព លំនឹងយូរអង្វែងរួមគ្នាអភិវឌ្ឍ។ ម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រំដែន កោះ សមុទ្រ បង្កើននិងបើកទូលាយកិច្ចការបរទេសយោធាកិច្ចការបរទេសការពារព្រំដែន កិច្ចការបរទេសប្រជាជនជាមួយនឹងប្រទេសកម្ពុជា៕
ថាញ់ផុង-វិមាន