05/04/2016 - 15:41

ស្ងើចសរសើរប្រជាជន៣៥គ្រួសារ អនុវត្តបានល្អ ចលនារក្សាបន្ទាត់ព្រំដែន

បង្គោល​​ព្រំ​ដែន​ប៉ុស្តិ៍​ការ​ពារព្រំ​ដែនភូ​មី ក​សាង​និង​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​​លក្ខ​ន្តិ​កៈ​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ឃុំ​ភូមី និង​ឃុំ​ភូ​ឡើយ ស្តីពី "ការ​រៀប​​​ចំ​ចលនា​ម​ហា​ជន​ចូល​រួម​ស្វ័យ​គ្រប់គ្រង​បន្ទាត់​ព្រំ​ដែន បង្គោល​ព្រំ​ដែននិង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក​តំ​បន់​ព្រំ​ដែន​"។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់​ជូន​សេច​ក្តី​សម្រេច​ដល់​គ្រួ​សារ​ប្រ​ជា​ជន​៣៥​គ្រួ​សារ​។ 

ប៉ុស្តិ៍​​ការ​ពារ​ព្រំ​ដែន​ភូ​មី បោះ​ទ័ព​នៅ​ភូមិ​ត្រា​ភោ ឃុំ​ភូ​មី ស្រុក​យ៉ាង​ថាញ់ ខេត្ត​កៀង​​យ៉ាង មាន​ភារ​កិច្ច​គ្រប់​គ្រង​បន្ទាត់​ព្រំ​ដែន​ប្រ​វែង​១២,៥​គី​ឡូ​ម៉ែត្រ បង្គោល​ព្រំ​ដែន​សំ​ខាន់​ៗ​ចំ​នួន​៣ ចំ​ណុះ​ឃុំ​ទាំង​ពីរ គឺ​ឃុំ​ភូមី​និង​ភូ​ឡើយ​។ ការ​យល់​ដឹង​អំ​ពី​អនុ​សញ្ញា សន្ធិ​សញ្ញា ច្បាប់​ព្រំ​ដែន​ជាតិ អនុ​ក្រឹត្យ​៣៤​របស់​នា​យក​រដ្ឋ​មន្រ្តី ការ​យល់​ដឹង​ច្បាប់​របស់​ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន​នៅ​មាន​កម្រិត។ ស​កម្ម​ភាព​ធ្វើ​ឲ្យ​ខូច​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ឆ្លៀត​យក​បញ្ហា​សាស​នា ជន​ជាតិ​រត់​ព័ន្ធ​ឆ្លង​ដែន​ខុស​ច្បាប់​និង​បាប​គ្រោះ​សង្គម​នា​នា​នៅ​តែ​កើត​មាន ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​និង​ការ​ផលិត​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត។​

គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​បញ្ជា​ការ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាន​ធ្វើ​សេ​នា​ធិ​ការ​និង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​រដ្ឋ​អំណាច​ទាំង​ពីរ​ឃុំ​នៅ​ជិត​ព្រំ​ដែន កសាង​ផែន​ការ​រៀបចំ​ឧទ្ទេស​នាម​អំ​ពី​បន្ទាត់ព្រំ​ដែន  បង្គោល​ព្រំ​ដែន​ដល់​ភូមិ​នា​នា ក៏​ដូច​ជា​គ្រួ​សារ​ប្រ​ជា​ជន​បាន​ជ្រួត​ជ្រាប​និង​ចុះ​កិច្ច​សន្យា​ចូល​រួម​គ្រប់​គ្រង​ការពារ​ព្រំ​ដែន​រដ្ឋ​បាល​នៃ​ភូមិនី​មួយៗ។ បំ​ពេញ​លក្ខន្តិកៈ​សហ​ប្រតិ​បត្តិ​ការ​រវាង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជ​ន​ឃុំ​នៅ​សង​ខាង​ព្រំ​ដែន​ស្តី​ពី​ការ​រៀប​ចំ​ចល​នា​ម​ហា​ជន​ចូល​រួម​ស្វ័យ​គ្រប់​គ្រង​បន្ទាត់​ព្រំ​ដែន បង្គោល​ព្រំ​ដែន​និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក​តំ​បន់​ព្រំ​ដែន​។ ក្នុង​នោះ អង្គ​ភាព​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ដែល​មាន​មនុស្ស​វ័យ​ចំ​ណាស់ ចាស់​ព្រឹទ្ធា​ចារ្យ​ព្រះ​សង្ឃ​នៅ​តាម​វត្ត​។ ដោយ​បាន​ព្រះសង្ឃ និងអ្នក​មាន​ប្រ​ជា​ប្រិយភាព​ក្នុង​សហ​គមន៍​យក​ចិត្តទុក​ដាក់ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឆ្លៀត​ឱកាស​ផ្សព្វផ្សាយ​បំ​ផុស​ចល​នា​មា​មីង​ប្រតិ​បត្តិ​ច្បាប់​លក្ខន្តិកៈ តំ​បន់​ព្រំ​ដែន​និង​ស​កម្ម​ភាព ចល​នា​ផ្សេង​ៗ​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បំ​ផុស​ចលនា នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ មក​ទល់​នឹង​បច្ចុប្បន្ន​ការ​ចលនា​នេះ​ត្រូវ​បាន​ពង្រីក​ទូ​លំ​ទូ​លាយ​នៅ​ក្នុង​សន្និ​បាត គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់ បាន​ផ្តល់​សេច​ក្តី​សម្រេច​ជូន​គ្រួ​សារ​ប្រ​ជាជន​៣៥​គ្រួ​សារ​ទទួល​ស្វ័យ​គ្រប់​គ្រង​បន្ទាត់​ព្រំ​ដែន​ប្រ​វែង១២,៥​គី​ឡូ​ម៉ែត្រ​។

បន្ទាប់​ពី​៥​ឆ្នាំ​អនុ​វត្ត​ការ​ចលនា​ប្រ​ជា​ជន បាន​ផ្តល់​ប្រ​ភព​ដំ​ណឹង​សំ​ខាន់​ៗ​ជា​ច្រើន​ជូន​អង្គ​ភាព​បម្រើ​ការ​ងារ​គ្រប់​គ្រង ការ​ពារ​ព្រំ​ដែន រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។ ពុំ​នោះ​សោត ម​ហា​ជន​នៅ​ទាំង​ចូល​រួម​យាម​ល្បាត​ការ​ពារ​ព្រំ​ដែន​ទៀត​ផង​។ កាប​ឆ្ការ​ព្រៃ​គុម្ពោត​តាម​ផ្លូវ យាម​ល្បាត​ការ​ពារ​ព្រំ​ដែន​ប្រ​ទះ​ឃើញ​និង​​ផ្តល់​ដំ​ណឹង​ជូន​អង្គ​ភា​ពវិ​និច្ឆ័យ​ទាន់​ពេល​នូវ​ករណី​ជា​ច្រើន ធ្វើ​ឲ្យ​ខូច​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​។ល។

លេច​ធ្លោ​បំ​ផុត គឺ​ការ​ចលនា​ម​ហា​ជន​ចូលរួមស្វ័យ​គ្រប់​គ្រង​បន្ទាត់​ព្រំ​ដែន​និង​បង្គោល​ព្រំ​ដែន ក្នុង​នោះ​មាន​លោក​យឿង​វុាំ​ង​ភុក និង​លោក​ង្វៀន​វុាំង​ណាម នៅ​ភូមិ​រ៉ាច់​ហ្គោ ឃុំ​ភូ​ឡើយ​។ ស្នា​ដៃ​និង​លទ្ធ​ផល​សម្រេច​បាន​ចាប់​ពី​ឆ្នាំ​២០១០​មក​ទល់​នឹង​បច្ចុប្បន្ន មាន​បុគ្គល​ចំ​នួន​១៩​នាក់ បាន​រដ្ឋ​ជូន​មេ​​ដាយ​​អនុ​ស្សាវ​រីយ៍ "​ពី​ព្រោះ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​មាតុ​ភូមិ​" និង​មាន​បុគ្គល​ជា​ច្រើន​ទៀត​ទទួល​បាន​លិ​ខិត​សរ​សើរ​របស់​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែ​ន​ខេត្ត និង​របស់​គណៈ​កម្មា​ធិ​​ការ​ប្រ​ជា​ជនស្រុក​យ៉ាង​​ថាញ់​៕

លេស៊ាង-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យឿង​វុាំ​ង​ភុក