01/03/2016 - 15:05

យុវជនសុកត្រាំងចូលកងទ័ពដោយភាពក្លៀវក្លា

ក្នុង​ប៉ុន្មាន​ថ្ងៃ​ជិត​ៗ​នេះ យុវ​ជន​បាន​ជម្រើស​បម្រើ​ភារ​កិច្ច​យោ​​ធា​ឆ្នាំ​២០​១៦ របស់​ខេត្ត​សុក​ត្រាំង កំ​ពុង​ត្រៀម​ខ្លួន​ធ្វើ​ដំ​ណើរ​ចេញ​ទៅ​បំ​ពេញ​ភារ​កិច្ច​ការ​ពារ​ប្រ​ទេស​។ 

គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​ ឃុំ មក​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​​ចិត្ត​គ្រួ​សារ​ដែល​មាន
​កូន​បាន​ជម្រើស​ទៅ​បំ​ពេញ​ភារ​​កិច្ច​​យោ​​ធា​ឆ្នាំ​២០១៦។

តាម​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​ត្រឹង​ឌេ និង​ចូវ​ថាញ់​នៅ​ឆ្នាំ​២០១៦​នេះ មាន​យុវ​ជន​១៩៩​នាក់​ចេញ​ទៅ​បំ​ពេញ​ភារ​កិច្ច​យោ​ធា​។ យុវ​ជន​ទាំង​ឡាយ​នោះ សុទ្ធ​តែ​មាន​សុខ​ភាព​ល្អ កម្រិត​វិជ្ជា​ពី​មធ្យម​សិក្សា​មូល​ដ្ឋាន​ឡើង​ទៅ។ បច្ចុ​ប្បន្ន យុវ​ជន​ដែល​បាន​ជម្រើស​ចូល​បម្រើ​ភារ​កិច្ច​យោ​ធា សុទ្ធ​តែ​សប្បាយ​រីក​រាយ​និង​មាន​ស្មារ​តី​ទទួល​ភារ​កិច្ច​ចំ​ពោះ​បុព្វ​ហេតុ ក​សាង​និង​ការ​ពារ​ប្រ​ទេស​។ ជា​មួយ​នឹង​ការ​ស្មគ្រ​ចិត្ត​នោះ យុវ​ជន​សុក​ត្រាំង​បាន​ធ្វើ​ឲ្យ​មាន​ភាព​ត្រ​ចះ​ត្រ​ចង់​ប្រ​ពៃ​ណី​របស់​យុវ​ជន​" ទី​ណា​ត្រូវ​ការ​មាន​យុវ​ជន ទី​ណា​លំ​បាក មាន​យុវ​ជន​" ពេល​ប្រ​ទេស​ជាតិ​ត្រូវ​ការ​កោះ​ហៅ យុវ​ជន​តែង​ស្មគ្រ​ចិត្ត​និង​ត្រៀម​ខ្លួន​ជា​និច្ច​។ ដោយ​ស្មារ​តី​ដូច បាន​លើក​ឡើង​នោះ ចំ​ពោះ​យុវ​ជន​ជាប់​ជម្រើស​ភារ​កិច្ច​យោ​ធា​ឆ្នាំ​២០​១៦ នឹង​ពង្រីក​បាន​ល្អ​នូវ​ប្រ​ពៃ​ណី​វី​រ​ភាព​នៃ​យុវ​ជន​ជំ​នាន់​មុន ឈាន​ជំ​ហាន​រឹង​មាំ ជឿ​ជាក់​និង​មាន​ការ​ជឿន​លឿន​ក្នុង​បរិ​ស្ថាន​យោ​ធា រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​អ​ធិប​តេយ្យ​ដែន​ដី​តំ​បន់​ស​មុទ្រ កោះ​សមុទ្រ​ដ៏​ពិ​សិដ្ឋ​​របស់​មាតុ​ប្រ​ទេស​៕គ្រួ​សារ​យុវ​ជន​តា​ហ្វិញ​ឌឹក នៅ​ភូមិ​តុង​កាង ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ឌេ មាន​ក្ដី​រីក​រាយ ពី​ព្រោះ​មាន​កូន​ប្រុស​ត្រូវ​បាន​ជ្រើស​បម្រើ​ភារ​កិច្ច​យោ​ធា ត្រៀប​ខ្លួន​ចេញ​ទៅ​ការ​ពារ​ប្រ​ទេស​។ ប្អូន​ឌឹក ឲ្យ​ដឹង​៖​"​តាំង​ពី​នៅ​កុ​មារ​ភាព ខ្ញុំ​តែង​ចូល​ចិត្ត​ឯក​សណ្ឋាន​ពណ៌​ខៀវ​របស់​កង​ទ័ព​ណាស់ ពេល​គ្រប់​អា​យុ​ខ្ញុំ​បាន​ស្មគ្រ​ចិត្ត​សរ​សេរ​លិ​ខិត​ចុះ​ឈ្មោះ​ចូល​បម្រើ​កង​ទ័ព​។ ខ្ញុំ​នឹក​ឃើញ​ថា បាន​ចូល​ក្នុង​ជួរ​ទ័ព​គឺ​ជា​កិត្តិ​យស មោទ​នៈ​និង​បំ​ពេញ​ភារ​កិច្ច​ឲ្យ​សម​ជា​យុវ​ជន​មួយ​រូប​រួម​ចំ​ណែក​ការ​ពារ​ប្រ​ទេស​។ បច្ចុ​ប្បន្ន ខ្ញុំ​ត្រៀម​បម្រុង​ជា​ស្រេច​ដើម្បី​ចេញ​ទៅ​បំ​ពេញ​ភារ​កិច្ច​យោ​ធា"​។ ដឹង​ច្បាស់​ថា​ខ្លួន​ត្រូវ​ឃ្លាត​ពី​គ្រួ​សារ​២​ឆ្នាំ ហេតុ​ដូ​ច្នោះ មុន​ពេល​ចេញ​ដំ​ណើរ​ឌឹក​បាន​ជួយ​ការ​ងារ​គ្រួ​សារ​ធ្វើ​សេដ្ឋ​កិច្ច​រក​ប្រាក់​ចំ​ណូល​។ ក៏​ដូច​គ្រួ​សារ​ឌឹក​ដែរ យុវ​ជន​ឡឹម​វី​កៀង​នៅ​ភូមិ​ភឿក​ហ្វា ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់ ក៏​កំ​ពុង​ត្រៀម​ខ្លួន​ទៅ​បំ​ពេញ​ភារ​កិច្ច​យោ​ធា​ដែរ​។ ទោះ​ជា​កំ​ពុង​រៀន​របរ​ជាង​ដែក នៅ​អ​នុ​ម​ហា​វិ​ទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង​ក៏​ដោយ​ប៉ុន្តែ​ពេល​បាន​ឮ​ដំ​ណឹង​ភូមិ​ភាគ បំ​ផុស​ចលនា​កោះ​ហៅ​ពល​រដ្ឋ​ទៅ​ពំ​ពេញ​ភារ​កិច្ច​យោ ធា​កៀង​បាន​ស្មគ្រ​ចិត្ត​ចុះ​ឈ្មោះ​ភ្លាម​។ ពេល​ដឹង​ថា​ខ្លួន​បាន​ជាប់​ជម្រើស កៀង​ផ្អាក​ការ​រៀន​សូត្រ ដើម្បី​ត្រៀម​ខ្លួន​ចូល​បម្រើ​កង​ទ័ព​។ ប្អូន​កៀង សំ​ណេះ​សំ​ណាលៈ​" មុន​នេះ ពេល​ឃើញ​កង​ទ័ព​ចុះ​មក​ជន​បទ​ជួយ​ប្រ​ជា​ជន​ម្តង​ៗ តាម​គោល​លំ​នាំ​ចេញ​ទៅ​ប្រ​ជា​ជន​នឹក​នៅ​ប្រ​ជា​ជន​ស្រ​ឡាញ់ ដូច្នោះ​ខ្ញុំ​ចូល​ចិត្ត ហើយ​តែង​ប្រាថ្នា​ថា​ធំ​ឡើង​នឹង​ចូល​បម្រើ​កង​ទ័ព​។ បច្ចុ​ប្បន្ន ខ្ញុំ​គិត​ឃើញ​ថា​យុវ​ជន​បំ​ពេញ​ភារ​កិច្ច​យោ​ធា​នៅ​ពេ​ល​ប្រ​ទេស​ជាតិ​ត្រូវ​ការ គឺ​ជា​ភារ​កិច្ច​និង​ជា​កិត្តិ​យស។ ពេល​ដឹង​ដំ​ណឹង ខ្ញុំ​បាន​ជម្រើស​គ្រួ​សារ​សាច់​ញាតិ បាន​លើក​ទឹក​ចិត្ត​ខ្ញុំ  ដូច្នោះ​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​និង​ខិត​ខំ​ទៅ​បម្រើ​ក​​ង​ទ័ព​ការ​ពារ​ប្រ​ទេស​។ ក្នុង​បរិ​ស្ថាន​កង​ទ័ព​ខ្ញុំ​នឹង​ខិត​ខំ​ហាត់​ពត់​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​សក្តិ​សម​នឹង​ក្តី​ទំ​នុក​ចិត្ត​នៃ​គ្រួ​សារ​និង​សាច់​ញាតិ​"។

យ្វីអាញ់ៈ សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
តា​ហ្វិញ​ឌឹក