22/12/2015 - 09:39

មោទនភាពប្រវេណីកងទ័ពប្រជាជន

ថ្ងៃទី២២ ខែធ្នូ មិនត្រឹមតែជាទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ថែម ទាំងជាថ្ងៃទូទាំងប្រជាជនការពារប្រទេស។ 

បន្ត​ប្រ​វេ​ណី​រុង​រឿង​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម

អនុ​វត្ត​បទ​បញ្ជា​របស់​មគ្គុ​ទេស​ក៍​ហូ​ជី​មិញ ថ្ងៃ​ទី​២២​/១២​/១៩៤៤ នៅ​ខេត្ត​កាវ​បាំង ក្រុម​កង​ទ័ព​ឃោស​នា​រំ​ដោះ​វៀត​ណាម ត្រូវ​បាន​បង្កើត​ជផ្លូ​វ​ការ រួម​មាន​ក្រុម​ទ័ព​៣​ក្រុម និង​មាន​យុទ្ធ​ជន​ចំ​នួន​៣៤​រូប អាស្រ័យ​សម​មិត្ត​វ៉ង្វៀន​យ៉ាប បញ្ជា​ការ​ផ្ទាល់​។ បណ្តា​យុទ្ធ​ជន​ទាំង​អស់​សុទ្ធ​តែ ជា​អ្នក​ប្ដូរ​ផ្តាច់ ក្លា​ហាន​ក្នុងបណ្តា​ក្រុម​កង​ឈ្លប​ដែល​ជា​កូន​ចៅ​របស់​ប្រ​ជា​ជនគ្រ​ប់​ស្រ​ទាប់​វណ្ណៈ ក្នុង​នោះ មាន​ទាំង​ជន​រួម​ជាតិ​ជន​ជាតិ​ភាគ​តិច ដែល​រង​ការ​គាប​សង្កត់​។ អ្នក​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​អ្នក​ស្នេ​ហា​ជាតិ​មាន​ឆន្ទៈ​ស្អប់​ខ្ពើម​ខ្មាំង ផ្តើម​ចេញ​ពី​ប្រ​ជា​ជន ដើម្បី​ប្រ​ជា​ជន​ប្រ​យុទ្ធ​។ ក្រោយ​ពី​ថ្ងៃ​បាន​បង្កើត​ក្រុម​កង​ទ័ព​ឃោស​នា​រំ​ដោះ​វៀត​ណាម  បាន​ចារ​ជា​ប្រ​វេ​ណី​ប្តេជ្ញា​ត​ស៊ូ ប្តេជ្ញា​យក​ឈ្នះ​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ក្នុង​អំ​ឡុង​សង្រ្គាម​ទាំង​ពីរ គឺ​ប្រ​ឆាំង​បា​រាំង​និង​អា​មេ​រិក រ​ហូត​ដល់​ថ្ងៃ​ទ​ទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង​។ ប្រ​វត្តិ​សាស្រ្ត​៧១​ឆ្នាំ ត​ស៊ូ​ប្រ​យុទ្ធ​កសាង​និង​វឌ្ឍ​នា​ការ​របស់​កង​ទ័ព​ប្រ​ជា​ជន បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ប្រ​វត្តិ​សាស្រ្ត ត​ស៊ូ​ប្រ​យុទ្ធ​យ៉ាង​អង់​អាច​ក្លា​ហាន​របស់​ប្រ​ជា​ជាតិ​វៀតណាម​។ មាន​កម្មា​ភិ​បាល យុទ្ធ​ជន​គ្រប់​ជំ​នាន់​ជា​បន្ត​បន្ទាប់​កាន់​កាំ​ភ្លើង​ប្រ​យុទ្ធ រួម​ជា​មួយ​នឹង​ទូ​ទាំង​ប្រ​ជា​ជន​យក​ឈ្នះ​រាល់​ខ្មាំង​ឈ្លាន​ពាន ដណ្តើម​ឯក​រាជ្យ ឯក​ភាព​ទឹក​ដី និង​ការ​ពារ​រឹង​មាំ​ព្រំ​ដែន​ដ៏​ពិ​សិដ្ឋ​របស់​មាតុ​ភូមិ​វៀត​ណាម សង្គម​និ​យម និង​បំ​ពេញ​ការ​តព្វ​កិច្ច​អន្តរ​ជាតិ​របស់​ខ្លួន​ជូន​ចំ​ពោះ​បដិ​វត្តន៍​នៃ​ប្រ​ទេស​ទាំង​ពីរ​ឡាវ​និង​កម្ពុជា​ជា​បង​ប្អូន​។

ដើម្បី​ពង្រីក​ស្នា​ដៃ​ដ៏​ធំ​ធេង​ដែល​សម្រេច​បាន​ក្នុង​៧១​ឆ្នាំ​កន្លង កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម បន្ត​ការ​កសាង​តាម​ទិស​ដៅ​បដិ​វត្តន៍ របៀប​រៀប​រយ  ឈ្លាស​វៃ​ជា​ជំ​ហាន​ឈាន​ទៅ​រក​ភាព​ទំ​នើប ចូល​រួម​ក្នុង​ការ​ក​សាង​សេដ្ឋកិច្ច និង​អនុ​វត្ត​បាន​ល្អ​មុខ​នា​ទី​ជា​ស្នូល​ក្នុង​ការ​ក​សាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន រួម​ចំ​ណែក​កសាង​ជោគ​ជ័យនិ​ង​ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និ​យម​; ការ​ពារ​សន្តិ​ភាព លំ​នឹង​អភិ​វឌ្ឍ​ក្នុង​តំ​បន់ និង​លើ​ពិ​ភព​លោក​។ ពង្រីក​គុណ​សម្បត្តិ​ កង​ទ័ព​អ៊ំ​ហូ ប៉ុន្មាន​ឆ្នាំ​កន្លង កម្មា​ភិ​បាល​យុទ្ធ​ជន​នៅ​ភូមិ​ភាគ​នា​នា ដែល​មាន​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​ណាម​បូ បាន​ខ្នះ​ខ្នែង​ជួយ​ប្រ​ជា​ជន​ដូច​ជា៖ ជួយ​សង្រ្គោះ​ឧបត្ថម្ភ​អ្នក​ក្រ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ពិ​និត្យ​ជម្ងឺ​ដោយ​ឥត​គិត​ថ្លៃ ក​សាង​ផ្ទះ ផ្លូវ​គម​នា​គមន៍​ជន​បទ​។ល។ ហេតុ​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​ស្រ​ឡាញ់​រាប់​អាន​និង​ជឿ​ជាក់ មាន​ម​នោ​សញ្ចេត​នា​ល្អ​ប្រ​សើរ ព្រម​ទាំង​លើក​ទឹក​ចិត្ត​យុទ្ធ​ជន ដើម្បី​សម្រេច​ភារ​កិច្ច​បាន​ល្អ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​នៅ​លើ​ភូមិ​សាស្រ្ត​។

រក្សា​ចំ​ណង​សាម​គ្គី​ភាព ផ្សារ​ភ្ជាប់​សាច់​ឈាម​កង​ទ័ព និង​ប្រ​ជា​ជន ដើម្បី​ប្រ​ពៃ​ណី​នោះ​ជា​និច្ច​កាល​គឺ​ជា​កិត្តិ​យស មោទ​ន​ភាព​ជា​ភារ​កិច្ច​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​រាល់​រូប​ហើយ​ក៏​ជា​មនោ​សញ្ចេត​នា​របស់​ជន រួម​ជាតិ​ខ្មែរ​ចំ​ពោះ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​។ ឆ្លង​តាម​រយៈ​នោះ បង្កើន​កម្លាំង​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ បង្ក​ការ​ស្រុះ​ស្រួល​សង្គម ជម្រុញ​លើក​ទឹក​ចិត្ត​ទូ​ទាំង​បក្ស ទូ​ទាំង​កង​ទ័ព​និង​ប្រ​ជា​ជន ប្រ​ឡង​ប្រ​ណាំង​បង្កើត​ស្នា​ដៃ​អំ​ណរ​ម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​ លើក​ ទី​XII របស់​បក្ស​៕

តឹងភុក-គីមវុាំងតិន

ចែករំលែកអត្ថបទ