សមាគមសហព័ន្ធនារីស្រុកឡុងភូ ខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុ វត្តការចលនាការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅភូមិភាគ។
ទម្រង់រូបភាពបង្ការបង្ក្រាបឧក្រិដ្ឋកម្ម និងបាបគ្រោះសង្គមតែងបាន
សមាគមសហព័ន្ធនារីផ្គួបបញ្ចូលក្នុងពេលប្រជុំក្រុមឬក្លឹប។
ឆ្លងតាមរយៈកិច្ចសហការជាមួយកម្លាំងនគរបាលសមាគមសហព័ន្ធនា រីស្រុកឡុងភូ បានឃោសនាចលនាបងប្អូននារី ចូលរួមការចលនាការពារសន្តិសុខមាតុភូមិ និងផ្គួបបញ្ចូលជាមួយនឹងកម្មវិធីបង្ការបង្ក្រាបបាបគ្រោះសង្គម មានដូច៖ កម្មវិធីបង្ការបង្ក្រាបឧក្រិដ្ឋកម្ម; បង្ការបង្ក្រាបគ្រឿងញៀន អំពើពេស្យា HIV/AIDS; សេចក្តីសម្រេចចិត្ត អន្តរផ្នែករវាងសមាគមសហព័ន្ធនារី និងនគរបាលអំពី "គ្រប់គ្រងអប់រំកូនចៅក្នុងគ្រួសារមិនបំពានច្បាប់និងបាបគ្រោះសង្គម"។ល។ ផ្តើមពីនោះ បង្កបានភាពផ្លាស់ប្ដូរយ៉ាងសកម្ម ក្នុងការយល់ដឹងនិងសកម្មភាពរបស់សមាជិកានារី។ បងប្អូននារីជាច្រើនបានបង្ហាញនូវតួនាទី ភារកិច្ចរបស់នារីក្នុងគ្រួសារ ដើម្បីបង្កជាឥទ្ធិពល អប់រំបញ្ចុះបញ្ចូលសមាជិកក្នុងគ្រួសារមិនបំពានច្បាប់ មិនទាក់ទិននឹងបាបគ្រោះសង្គម ប្រតិបត្តិល្អនូវគោលការណ៍គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។
បច្ចុប្បន្ន សមាគមសហព័ន្ធនារីស្រុកបានកសាងក្រុមនារីជាង១០០ក្រុម និងក្លឹបនារីចំនួន៦១ មានដូច៖ ទម្រង់រូបភាពក្រុម "នារីមិនបំពានបាបគ្រោះសង្គម"; "បន្ថយ៤ គ្មាន៤" ; ក្លឹប"គ្មាន៥ ស្អាត៣"; បង្ការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ; និងនារីជាមួយនឹងសុវត្ថិភាពចរាចរណ៍។ល។ ពិសេសគឺកសាងបាន៥ក្លឹប "បង្ការបង្ក្រាបបាបគ្រោះសង្គមចាប់ពីគ្រួសារ "ដោយមានសមាជិកាចូលរួមជាង១០០នាក់។ នេះជាទម្រង់រូបភាព សកម្មភាព មានប្រសិទ្ធភាពពិតប្រាកដ រួមចំណែករក្សាសន្តិសុខនៅក្នុងតំបន់ភូមិស្រុក បានប្រជាជនគ្រប់ជាន់ស្រទាប់ជ្រោមជ្រែងគាំទ្រ។ បងស្រីថាច់ធីញ៉ាង នៅភូមិបឹងធំ ឃុំឡុងភូ ឲ្យដឹង៖ "ពេលចូលរួមសកម្មភាពក្រុមម្តងៗ ខ្ញុំបានស្តាប់នូវការផ្សព្វផ្សាយខាងច្បាប់ ប្រសិទ្ធភាពពីទម្រង់រូបភាពបង្ការបង្ក្រាបឧក្រិដ្ឋកម្ម និងបាបគ្រោះសង្គម ហេតុនោះក៏ បានយល់ដឹងខាងច្បាប់ទម្លាប់ច្រើន។ ផ្តើមពីនោះ ខ្ញុំស័្មគ្រចិត្តចុះឈ្មោះចូលក្នុងទម្រង់រូបភាពគ្រួសារមិនបំពានច្បាប់និងប្រៀនប្រដៅកូនចៅរស់នៅល្អនិងធ្វើការងារអ្វីៗ ស្របតាមច្បាប់ជាដើម"។
ដោយកិច្ចសហការស្អិតល្មួតរបស់កម្លាំងនគរបាលស្រុក បានជាមានទម្រង់រូបភាពជាច្រើនដូច៖ "បង្ការបង្ក្រាបបាបគ្រោះសង្គមចាប់ពីគ្រួសារ" របស់សមាគមសហព័ន្ធនារីស្រុកឡុងភូ បានពង្រីកនូវប្រសិទ្ធភាពដោយជាក់ស្តែង។ មានបងប្អូននារីជាច្រើន បានលើកកម្ពស់ស្មារតីយល់ដឹងខាងច្បាប់ទម្លាប់ដើម្បីម្ចាស់ការប្រៀនប្រដៅកូនចៅ និងចលនាសាច់ញាតិមិនបំពានច្បាប់រួមចំណែកកសាងភូមិស្រុកសុខសាន្ត។ បងស្រីត្រឹងធីថាញ់ញ៉ាញ់ អនុប្រធានសមាគមសហព័ន្ធនារីស្រុកឡុងភូ ឲ្យដឹង៖ "ទម្រង់រូបភាពបង្ការបង្ក្រាបបាបគ្រោះសង្គម បានពង្រីកប្រសិទ្ធភាព ជាក់ស្តែងក្នុងរាល់សមាជិកានារី។ សមាជិកាភាគច្រើន សុទ្ធតែបានចុះឈ្មោះអនុវត្តតាមទម្រង់រូបភាព លុះដល់ចុងឆ្នាំសុទ្ធតែសម្រេចបានលទ្ធផលល្អជានិច្ច"៕
យ្វីអាញ់-វិមាន