03/11/2015 - 14:09

សាមគ្គីកសាងភូមិស្រុក

អស់រយៈពេលជិត៣ឆ្នាំអនុវត្តចលនាប្រឡងប្រណាំង "កម្លាំងប្រដាប់ អាវុធយោធភូមិភាគ៩ សាមគ្គីកសាងជនបទថ្មី" ស្ថាប័ន អង្គភាពនា នា   បានចុះកិច្ចសន្យាកសាងជនបទថ្មី ដោយមាន១៨៣ឃុំ (ក្នុងនោះ មាន២៤ឃុំនៅតំបន់ជនជាតិភាគតិច ១០ឃុំនៅតំបន់ព្រំដែន)។ ការ ចលនា នេះបានញុាំងឲ្យជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង។ 

កង​កម្លាំង​ប្រ​ដាប់​អា​វុធ ខេត្តដុងថាប ជួយ​ប្រ​ជា​ជន ឃុំ​ហ្វា​អាង ក្រុងកាវ​ឡាញ់

កសាង​ជន​បទ​ថ្មី។​រូប​ថតៈ ទ្រុង​ថាំង​។


ចំ​ណុច​សំ​ខាន់​ដែល​នាំ​មក​នូវ​ភាព​ជោគ​ជ័យ នៃ​ចលនា​ប្រ​ឡង​ប្រ​ណាំង​នោះ គឺ​មាន​ស្ថា​ប័ន​អង្គ​ភាព​ជា​ច្រើន​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុ​ធ​នៃ​យោធ​ភូមិ​ភាគ ជ្រើស​រើស​របៀប​អនុ​វត្ត​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​​តួ​នា​ទី​ភារ​កិច្ច​របស់​ខ្លួន​។ ក្នុង​ខ្លឹម​សារ​ចុះកិច្ច​សន្យា​ទាំង​៥​អង្គ​ភាព​នី​មួយៗ បាន​កំ​ណត់​ច្បាស់​នូវ​ខ្លឹម​សារ​អំ​ពី​តម្រូវ​ការ​ប្រ​ភព​ធន​ធាន​គឺ​ជា​តម្រូវ​ការ​ដំ​បូង​បង្អស់​។ ម្យ៉ាង​ទៀត ការ​ជ្រើស​រើស​នេះ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​អង្គ​ភាព​នី​មួយ​ៗ និង​ឆ្លើយ​តប​ទៅ​នឹង​សំ​ណូម​ពរ​នៃ​ភូមិ​ភាគ​នា​នា ពី​ព្រោះ​ពេល​កសាង​សំ​ណង់​សុ​ខុ​មាល​ភាព សុទ្ធ​សឹង​ត្រូវ​ការ​ជំ​នួយ​កម្លាំង​ពល​កម្ម ដើម្បី​កាត់​បន្ថយ​ថ​វិ​កា។​ ចាប់​ពី​ឆ្នាំ​២០១២​-២០១៤ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគបាន​ជំ​នួយ កម្លាំង​ពល​កម្ម​ជាង​១៣១​ពាន់​ថ្ងៃ ធ្វើ​ឲ្យ​រឹង​មាំនិង​បង្កើន​កម្រិត​ផ្លូវ​ជន​បទ មាន​ប្រ​វែង​ជាង​១០០​គី​ឡូ​ម៉ែត្រ ក​សាង​និង​ជួស​ជុល​ស្ពាន​បាន​៩១​ខ្សែ បន្ទប់​រៀន​ចំ​នួន​៤៥២​។ល។ តាម​ប្រ​សាសន៍ វរសេ​នីយ៍​ឯក ត្រឹង​វុាំង​កឿង ស្នង​ការ​ន​យោ​បាយ​នៃ​មេ​បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​ដុង​ថាប ឲ្យ​ដឹង៖ អា​ស្រ័យ​ដោយ​ការ​ចូល​រួម​ពី​សំ​ណាក់​កម្លាំង​កង​ទ័ព និង​កង​ប្រ​ជា​ស្វ័យ​ត្រាណ បាន​ជា​សំ​ណង់​ជា​ច្រើន​និង​ការ​ងារ​នៅ​ភូមិ​ភាគ​ឆាប់​បាន​សម្រេច​រួច​រាល់​មុន​ផែន​ការ​គ្រោង​ទុក​។ រយៈ​ពេល​ខាង​មុខ គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​នឹង​បង្កើន​ការ​អប់​រំ ជំ​រុញ​ទឹក​ចិត្ត​ដើម្បី​កម្មា​ភិ​បាល​យុទ្ធ​ជន​ម្នាក់​ៗ​ពង្រីក​បាន​ល្អ​នូវ​ប្រ​ភព​ធន​ធាន ដែល​មាន​ស្រាប់ ពីព្រោះថ​វិ​កា​ដែល​អង្គ​ភាព​ឧបត្ថម្ភ​ភូមិ​ភាគ​នៅ​មាន​ការ​លំ​បាក​។ រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៥ ការ​ពង្រីក​ប្រ​ភព​ធន​ធាន​សាម​គ្គី​កសាង​ជន​បទ​ថ្មី ត្រូវ​បាន​កង​កម្លាំង​ប្រ​ដាប់​អាវុធ​យោធ​ភូមិ​ភាគ បន្ត​ការ​អនុ​វត្ត បើកទូលាយ​និងមានប្រសិទ្ធ​ភាព។ នៅខេត្តតៀន​យ៉ាង កម្មាភិ​បាល​យុទ្ធ​ជន​បាន​ចូលរួមជំនួយកម្លាំងពលកម្ម​ជាង​១​ពាន់​ថ្ងៃ ពង្រឹង​ទំ​នប់​ការ​ពារ​ទឹក​ជំ​នន់​ប្រ​វែង​៩,៦គ.ម  ជីក​ស្តារ​ប្រ​ឡាយ​ទឹក​វាលស្រែ​៣២គ​.ម​។ ពិ​សេស​គឺកម្លាំងកង​ទ័ព​ប្រចាំកា​​រ កង​ប្រ​ជាស្វ័យត្រាណ​ខេត្ត​អាង​យ៉ាង បាន​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​បង្កើន​កម្រិត បើកទូ​លាយ​ផ្លូវ​ជន​បទ​ប្រ​វែង​៨៧,៥គ.​ម។ ទន្ទឹម​នឹង​នោះ បញ្ជាការ​ដ្ឋានយោ​ធា​ខេត្ត​ដុង​ថាប ជួយ​កសាង​ស្ពាន​បាន​៦ខ្សែ រុះ​រើ​ផ្ទះ​ប្រ​ជា​ជន​ចេញ​ពី​តំ​បន់​បាក់​ស្រុត​បាន​៨​ខ្នង; កម្មា​ភិបាល យុទ្ធ​ជន​កង​វរ​សេ​នាធំ​លេខ​៩ កង​ពល​ធំ​លេខ​៨ បាន​ជួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ងៀ ស្រុក​កាវ​ឡាញ់ ខេត្ត​ដុង​ថាប ក​សាង​ផ្លូវ​បេ​តុង​ថ្មី​ប្រ​វែង​១,១គ.ម និង​ដាំ​ដើម​ឈើ​គ្រប់​ប្រ​ភេទ​ចំ​នួន​៣​ពាន់​ដើម​។ល។ ដោយ​ការអស់ពី​ចិត្ត​ទទួល​បន្ទុក​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​អង្គ​ភាព​នី​មួយ​ៗ បាន​ធ្វើ​ឲ្យគុណ​សម្បត្តិ​ដ៏​ឧត្តុង្គ​ឧត្តម នៃ​កង​ទ័ព​អ៊ំហូកាន់​តែ​ប្រ​សើរ​ឡើង​ បង្ក​បាននូវ​ការ​រីក​សាយ​ភាយ​យ៉ាងខ្លាំង​ក្លា​នៃ​ចលនា​ប្រ​ឡង​ប្រ​ណាំង "កង​កម្លាំង​ប្រ​ដាប់​អាវុធ​យោធ​ភូមិ​៩ សាម​គ្គី ក​សាង​ជន​បទ​ថ្មី​"។

លោក​ត្រឹង​វុា​ំង​ម៉ែន លេ​ខាគ​ណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ងៀ ស្រុក​កាវ​ឡាញ់ ឲ្យ​ដឹង​៖ មក​ទល់​ពេល​នេះ ភូមិ​ភាគ​បាន​សម្រេច​លក្ខ​ឋាន​កសាង​ជន​ប​ទ​ថ្មី​១​៧​/១៩​។ ដោយ​កំ​ណត់​ច្បាស់​នូវ​ដំ​ណាំ​ស្រូវ​និង​ដំ​ណាំ​រួម​ផ្សំ មាន​តួ​នា​ទី​សំ​ខាន់ ម្ល៉ោះ​ហើយ​រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ បាន​វិ​និយោគ​ទុន​កសាង​បង្កើន​កម្រិត​ភ្លឺ​ទំ​ន​ប់​គួប​ផ្សំ​ជា​មួយ​នឹង​ផ្លូវ​ជន​បទ​ប្រ​វែង​៥៨គ.ម ជួយ​ប្រ​ជា​ជន​ងាយ​ស្រួល ក្នុង​ការ​បង្ក​បង្កើន​ផល ក៏ដូច​ជា​ដឹក​ជញ្ជូន​មុ​ខ​ទំ​និញ​ជា​ដើម​។ "អនុ​វត្ត​លក្ខ​ឋាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​ភូមិ​ភាគ ត្រូវ​បាន​កម្មា​ភិ​បាល យុទ្ធ​ជន​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​ដុង​ថាប កង​វរសេ​នា​ធំ​លេខ​៩ កង​ពល​ធំ​លេខ​៨ ជំ​នួយអស់​ពី​ចិត្ត​។ ដោយ​មិន​ធុញ​ទ្រាន់​នឹង​ការ​លំបាក បង​ប្អូន​ដឹ​ក​ជញ្ជូន​ស៊ី​ម៉ងត៍ ខ្សាច់ ក្រួស​ធ្វើ​ស្ពាន ធ្វើ​ផ្លូវ​ពី​ព្រឹក​ទល់​យប់​ជួយ​ឲ្យ​សំណ​ង់​កាត់​បន្ថយ​ថ​វិ​កាក​សាង ឆាប់​បាន​សម្រេចតាម​ផែន​ការ​គ្រោង​ទុក" លោកត្រឹង​វុាំង​ម៉ែន ឲ្យ​ដឹង​ដូច្នេះ​។

រី​ឯចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ គឺ​ជា​ឃុំ​លំ​បាក​ពិ​សេស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កម្ម​​វិ​ធី​១៣៥​របស់​រដ្ឋា​ភិ​បាល​។ ទោះ​បី​ចំ​ណុច​ចាប់​ផ្តើម​កសាង​មាន​ការ​អន់​ថយ​យ៉ាង​ណាក៏​ដោយ ប៉ុន្តែអា​ស្រ័យ​ដោយ​ភាព​រវៀស​រវៃ​ក្នុង​ការ​កៀរ​គរ​រាល់ប្រ​ភព​កម្លាំង សព្វ​ថ្ងៃ​មុខមាត់ជនបទនៃឃុំ​ចូវ​ដៀង មាន​ការ​ផ្លាស់​ថ្មី​ជា​ច្រើន​(សម្រេច​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​បាន​១៤/១៩)។ ដោយ​អនុ​វត្ត​ការ​ងារ​សហ​ការ រយៈ​ពេល​កន្លង កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត បាន​ជួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បង្កើន​កម្រិត​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​រាប់​សិប​គ.ម រួមវិភាគ​ទាន​កសាង​ស្ពាន​ជំ​នួយ​ទុន​ជូន​គ្រួ​សារ​កង​ប្រជា​ស្វ័យ​ត្រាណ ចិញ្ចឹមសត្វ​បង្ក​បង្កើន​ផល​។ ក្រៅ​ពី​នេះ អង្គ​ភាពខ្លះទៀត​មានរបៀបធ្វើការ​ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រតិដ្ឋ មាន​ដូ​ច​៖ គួប​ផ្សំ​ចលនា​បុណ្យចូល​ឆ្នាំ​តេត កង​ទ័​ពប្រ​ជា​ជន​ជា​មួយ​នឹង​ចលនា​ក​សាង​ជន​បទ​ថ្មី (បញ្ជា​ការ​ដ្ឋា​យោ​ធា​ក្រុង​កឹ​ង​ធើ​); ជំ​នួយ​កម្លាំង​ទាំងស្រុង សាង​សង់​ផ្ទះ​មេត្តាធម៌ ផ្ទះ​ឧប​ការ​គុណ (កង​ពលតូច​លេខ​២៥​នៃ​កង​វិស្វ​កម្ម​); ខាប់អង្ក​រកង​ទ័ព​ប្រជា​ជន​ជំនួយ​គ្រួ​សារក្រី​ក្រ (កង​ពល​ធំលេខ​៣៣០​)​ ៕

ថាញ់ឡាក (QĐND) ប្រែសម្រួល៖ លីសៀ

 

ចែករំលែកអត្ថបទ