21/04/2015 - 09:32

រក្សាឧបករណ៍ភ្លេងប្រពៃណី

ក្រុម​ភ្លេង​ប្រ​ពៃ​ណី​ភូមិ​បាត់តា​គី​ចំ​ណុះ​អនុ​សង្កាត់​៥​សង្កាត់​៩​ក្រុង​សុក​ត្រាំង​ខេត្ត​សុក​ត្រាំង​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៩​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទទួល​ផល​វប្ប​ធម៌​របស់ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​នេះ។ កុមារ​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី សម្តែង​ដោយ​ប្អូនៗ​​សិស្ស​ប​ឋ​ម​សិក្សា​ខេត្ត​ត្រា​វិញ បាន​ទស្ស​និក​ជន​ទះ​ដៃ​អប​អរ​។

​​​​​​ក្រុម​ភ្លេង​ប្រ​គំ​កំ​ដរ​ក្នុង​ថ្ងៃ​បុណ្យ​នៅ​វត្ត​ម​ហា​ទប់​។

ពី​មុន​ភូមិ​បាត់​តា​គី​មាន​ក្រុម​ភ្លេង​ប្រ​ពៃ​ណី​មួយ​ក្រុម​ជំ​នាញ​ដើរ​លេង​ភ្លេង​នៅ​ក្នុង​ពិ​ធី​អា​ពាហ៍​ពិ​ពាហ៍​ឬ​បុណ្យ​ទាន​ផ្សេងៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង។ យោង​ប្រ​សាសន៍​របស់​លោក​ឡឹម​ហ៊ីវ​ (​សមា​ជិក​ក្រុម​ភ្លេង​) ដោយ​សារ​តន្រ្តី​ករ​របស់​ក្រុម​ភ្លេង​អា​យុ​កាន់​តែ​ចាស់​សុខ​ភាព​ខ្សោយ​ម្យ៉ាង​វិញ​ទៀត​គ្មាន​ជំ​នាន់​យុវ​វ័យ​ស្នង​បន្ត​ម៉្លោះ​ហើយ​ក្រុម​ភ្លេង​ពុំ​អាច​រក្សា​សកម្ម​ភាព​​បាន​ទៀត​។ លុះ​ដល់​ឆ្នាំ​២០០៩​ (​ព្រះ​តេជ​ព្រះ​គុណ​គឹម​រ៉េន​)​ ព្រះ​ចៅ​អធិ​ការ​វត្ត​មហា​ទប់​និមន្ត​មក​ចល​នា​អ្នក​ដែល​ធ្លាប់​លេង​ភ្លេង​ចូល​វត្ត​ប្រ​គំ​ភ្លេង​ក្នុង​ពិ​ធី​ដាក់​ទូក​ង​ចុះ​ទឹក​។ ចាប់​ពី​ពេល​នោះ​ក្រុម​ភ្លេង​ក៏​បាន​បង្កើត​ឡើង​វិញ​  ​ដោយ​មាន​សមា​ជិក​៩​នាក់​។ បង​ផួរ​សួង​ប្រ​ធាន​ក្រុម​ភ្លេង​ឲ្យ​ដឹង​៖​  ​ក្រោយ​ពី​បាន​បង្កើត​មួយ​ឆ្នាំ​យើង​ខ្ញុំ​ចូល​វត្ត​មហា​ទប់​ប្រ​គំ​ជូន​ភ្ញៀវ​ទេស​ចរ​ស្តាប់​កម្សាន្ត​"​។  

បច្ចុប្បន្ន​ក្រុម​ភ្លេង​មាន​តន្រ្តី​ករ​សុទ្ធ​តែ​ចាស់ៗ​អា​យុ​ពី​៥០​ដល់​៩០​ឆ្នាំ​។ លោក​ត្រា​វិញ​អាយុ​៨៧​ឆ្នាំ​ជាស​មា​ជិក​ក្រុម​ភ្លេង​ឲ្យ​ដឹង​៖​ ​"​ផ្ទះ​ខ្ញុំ​នៅ​ឃុំ​ថាម​ដូង​ស្រុក​មី​ស្វៀង​  ​ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​ជិះ​កង់​មក​ប្រ​គំ​ភ្លេង​នៅ​វត្ត​ចម្ងាយ​ជាង​១០​គី​ឡូ​ម៉ែត្រ​។ យើង​ខ្ញុំ​ប្រ​គំ​ភ្លេង​ក្នុង​វត្ត​មិន​មែន​ដើម្បី​ប្រាក់​នោះ​ទេ​សំ​ខាន់គឺ​ប្រ​គំ​បទ​ភ្លេង​ប្រ​ពៃ​ណី​ជូន​មា​មីង​ជិត​ឆ្ងាយ​ស្តាប់​កម្សាន្ត​ដើម្បី​មាមី​ង​បាន​យល់​ពី​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​"​ ។ ទោះ​បី​ឋិត​ក្នុង​វ័យ​ចំ​ណាស់​ក៏​ដោយ​ប៉ុន្តែ​តន្រ្តី​ករ​ទាំង​នេះ​តែង​មាន​គំ​និត​តែ​មួយ​គឺ​ស្រ​ឡាញ់​ចូល​ចិត្ត​សិល្បៈ​។ តន្រ្តី​ករ​គឹម​សូល​អាយុ​៧៥​ឆ្នាំ​នៅ​ភូមិ​តាយ​កុង​ឃុំ​តា​យវ៉ាំង​ស្រុក​ត្រឹង​ដេ​ឲ្យ​ដឹង​៖​ ​"ខេត្ត​សុក​ត្រាំង​មាន​ក្រុម​ភ្លេង​ប្រ​ពៃ​ណី​មិន​លើស​ពី​៥​ក្រុម​ទេ​។ ព្រោះ​ហេតុ​នោះ​យើង​ខ្ញុំ​មក​វត្ត​ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី​ដើម្បី​ឧទ្ទេស​នាម​ឲ្យ​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ខេត្ត​បាន​ស្គាល់​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​សេស​គឺ​ដាស់​ស្មារ​តី​មជ្ឈ​ដ្ឋាន​យុវ​វ័យ​ឲ្យ​ចេះ​ស្រ​ឡាញ់​ចូល​ចិត្ត​ភ្លេង​ប្រ​ពៃ​ណី​របស់​ជាតិ​ខ្លួន​ "​ ​។

បច្ចុប្បន្ន​ក្រៅ​ពី​ទៅ​ប្រ​គំ​ភ្លេង​ក្នុង​វត្ត​ក្រុម​ភ្លេង​ភូមិ​បាត់​តា​គី​នៅ​ទាំង​ទៅ​ប្រ​គំ​កំ​ដរ​នៅ​ក្នុង​ពិ​ធី​អា​ពាហ៍​ពិ​ពាហ៍​ទៀត​ផង​។ បង​ផួរ​សួង​ឲ្យ​ដឹង​បន្ថែម​៖ ​"​អ្នក​ទាំង​ឡាយ​មក​ទស្ស​នា​និង​ស្តាប់​យើង​ខ្ញុំ​ប្រ​គំ​ភ្លេង​គឺ​ជា​ប្រ​ការ​គួរ​ឲ្យ​ត្រេក​អរ​ណាស់​។ យើង​ខ្ញុំ​មាន​បំ​ណង​ជួយ​ឲ្យ​មជ្ឈដ្ឋាន​យុវ​វ័យ​បាន​ខិត​ជិត​នឹង​ភ្លេង​ប្រ​ពៃ​ណី​ដើម្បី​ពួក​គេ​មាន​អា​រម្មណ៍​ស្រ​ឡាញ់​ចូល​ចិត្ត​ភ្លេង​ប្រ​ពៃ​ណី​និង​រួម​គ្នារ​ក្សា​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​"​៕​

​លី​ធា​ង​-​មុ​នី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រា​វិញ​