23/06/2015 - 10:36

រក្សាភាពសុខសាន្តជូនជនរួមជាតិខ្មែរ

ក្នុង​បណ្តា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​កន្លង អង្គ​ភាព​នា​នា​ឈរ​ជើង​ការ​ពារ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​នៃ​ខេត្ត​កៀង​យ៉ាង តែង​កាន់​កាំភ្លើ​ង​ជាប់​នឹង​ដៃ​ជា​និច្ច ដើម្បី​ការ​ពារ​ខ្ជាប់​ខ្ជួន​នូវ​អធិ​ប​តេយ្យ​បូរណ​ភាព​ដែន​ដី និង​រួម​ជា​មួយ​នឹង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន ទ​ទួល​អំ​ណរ​បុណ្យចូល​ឆ្នាំ​ថ្មី។​ 

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​កង​កម្លាំង​នគរ​បាល​ឃុំ ​ដើរ​ល្បា​ត​តាម​ខ្សែ​បន្ទាត់​ព្រំ​
ដែនឃុំតឹងខាញ់ហ្វា ស្រុកយ៉ាងថាញ់ ខេត្តកៀងយ៉ាង។

 នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥​កន្លង​ហើយ​របស់​ជន​រួម​ជាតិ​ខ្មែរ ប្រ​ជា​ជ​ន​បា​​ន​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង​រួចរាល់​ទាំង​អស់។​ តាម​ដំ​ណើរ បង​ៗ​យុទ្ធជ​នបុស្តិ៍​ការ​ពារ​ព្រំដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង តាម​ដង​ផ្លូវ​ដើរ​ល្បាត យើង​ខ្ញុំ​ឈៀង​ចូល​ផ្ទះ លោក​យាយ​ធី​គៀង ស្នាក់​នៅ​ភូមិ​សា​សៀ ឃុំ​មី​ឌឹក ក្រុង​ហា​តៀង។ ក្នុង​ផ្ទះតូ​ច​មួយ​ខ្នង ប៉ុន្តែមាន​ភាព​សម​រម្យ លោក​យាយ​គៀង​រៀប​រាប់ អា​ស្រ័យ​ដោយ​ការ​ឧបត្ថម្ភ​ដោយ​អស់​ពី​ចិត្ត​របស់​បង​ៗយុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន និង​រដ្ឋ​អំ​ណាចភូ​មិ​ភាគ សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​ជាង​មុន​ច្រើន​ណាស់​។ មុន​នេះ នៅ​តំ​បន់​ព្រំ​ដែន ដី​ស្រែ​ផលិត​មិន​សូវ​បាន​ផល​ប៉ុន្មា​ន​ទេ អា​ស្រ័យ​ដោយ​អា​​កាស​ធាតុ​ប្រែ​ប្រួល​។ ព្រោះ​ហេតុ​នោះ ត្រូវ​​បា​នពួក​ជន​ទុច្ច​រិត​ឆ្លៀត​ឱកា​ស​ទាក់​ទាញ​មា​មីង​ជា​រឿយ​ៗ ឲ្យចូល​ដៃជើ​ង​ជាមួ​យគេ​​ប្រ​ព្រឹត្ត​អំ​ពើរត់​គយ​។ ប៉ុន្តែ អា​ស្រ័យ​ដោយ​រដ្ឋអំណាច​ភូមិ​ភាគ​និង​កង​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ផ្សព្វ​ផ្សាយ​ណែ​នាំ​បាន​ទាន់​ពេល និង​ឧបត្ថម្ភ​ពូជ​ដំ​ណាំ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ម្ល៉ោះ​ហើយ​មា​មីង​បញ្ចៀស​ផុត​ពី​ការ​ទាក់​ទាញ​របស់​ទឹក​ប្រាក់​ពី​សំ​ណាក់​ពួក​ជន​រត់​គយ​។


 ប៉ុន្មាន​ឆ្នាំក​ន្លង ជីវ​ភាព​គ្រួសារ​លោក​យ័ញ​ហៀង ស្នាក់​នៅ​ភូមិ​សា​សៀ មាន​ការ​លំ​បាក​យ៉ាង​ខ្លាំង ថ្ងៃ​បុណ្យ​ទាន​ក៏​ដូច​ថ្ងៃ​ធម្ម​តានៅតែ​ទៅ​ធ្វើ​ការឈ្នួល ​ដើម្បី​រក​ប្រាក់​ទិញ​អង្ក​រហូប​ប្រ​ចាំ​ថ្ងៃ។ ប៉ុន្តែ​ឆ្នាំ​នេះ ប្លែក​ជា​ប៉ុន្មាន​ឆ្នាំមុន​ៗ ដោយ​បាន​ការ​ឧបត្ថម្ភ​ទុន​ផលិត​កម្ម​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​បុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង បច្ចុ​ប្បន្ន គ្រួ​សារ​លោក​យ័ញ​ហៀង ចិញ្ចឹម​ក្រ​បី​បាន​ជាង​ដប់​ក្បាល និង​មាន់​ទាជា​ច្រើន​។ លោក​យ័ញ​ហៀង ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖" បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ហើយ គ្រួ​សា​រ​ខ្ញុំ​មាន​ភាព​សប្បាយ​រីក​រាយ​ជាង​រាល់​ឆ្នាំ ពី​ព្រោះ​ហ្វូង​ក្រ​បី​កើន​ឡើង មាន់​ទា​ក៏​មាន​ច្រើន​។ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ដោយ​ប្រិត​សំ​ចៃ គ្រួ​សារ​ខ្ញុំ​មិន​លក់​ក្រ​បី​ទេ គ្រាន់​តែ​លក់​មាន់​ ទា​ពីរ​បី​ក្បាល​ទិញ​របស់​របរ​ប្រើ​ប្រាស់​ក្នុង​គ្រួសារ​ប៉ុណ្ណោះ។​ ក្រៅ​ពី​នោះ គ្រួ​សារ​ខ្ញុំ​ទើប​តែ​ប្រ​មូល​ផល​ស្រូវ​ប៉ុន្មាន​កុង​រួច​ស្រេច បាន​ផល​ជាង​១០០​ថាំ​ងក៏​គ្រប់​គ្រាន់ ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ហើយ​។

 នៅ​​បុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង ប៉ុន្មាន​ថ្ងៃ​នេះកា​រ​ងារ​របស់​អង្គ​ភាព ក៏មាន​ការ​មមា​ញឹក​ណាស់ ពិ​សេស​គឺ​ភារ​កិច្ច​ការ​ពារ​អ​ធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន។ ការ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ការ​ពារ​ភូមិ សាស្រ្ត​ជូន​មា​មីង​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ត្រូវ​បាន​កម្មា​ភិ​បាល​យុទ្ធ​ជន ការ​ពារ​ព្រំ​ដែន​ចាត់​ទុក​ជា​ការ​ងារ​ចម្បង​។ តាម​ប្រ​សាសន៍​លោក វរៈ​សេ​នីយ៍​ទោ ង្វៀន​វៀត​ក្វឹង ប្រ​ធាន​បុស្តិ៍​ការ​ពារ​ព្រំដែ​នច្រក​អន្តរ​ជាតិ​ហា​តៀង ដើម្បី​រក្សា​ភាព​សុខ​សាន្ត​នៅ​តាម​ព្រំ​ដែន​ជួយ​ឲ្យ​ប្រ​ជា​ជន​ទទួល​អំ​ណរ​បុណ្យ​​ចូល​ឆ្នាំ​ថ្មី អង្គ​ភាព​ប្តេជ្ញា​ចិត្ត​ត​ស៊ូទប់​ស្កាត់​នូវ​រាល់​អំ​ពើ​ឧក្រឹដ្ឋ​។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​បាន​រៀប​ចំ​ពេល​វេ​លា​សម​ស្រប ដើម្បី​កម្មា​ភិ​បាល យុទ្ធ​ជន​ជាជ​នជាតិ​ខ្មែរ​ចូល​រួម​សប្បាយ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា មួយ​នឹង​មា​មីង​ភូមិ​ស្រុក​។

 ក្នុង​អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​នោះ អង្គ​ភាព​យុទ្ធ​ជន​បុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​យ៉ាង​ថាញ់ ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួសារ​ទាំង​ឡាយ​រស់​នៅ​ជាប់​ព្រំ​ដែន គ្រួ​សារ​គំ​រូក្នុ​ង​ការ​ចលនា​ស្វ័យ​គ្រប់​គ្រង​បន្ទាត់​ព្រំ​ដែន បង្គោល​ព្រំដែ​ន អា​ស្រ័យ​ដោយ​បុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​យ៉ាង​ថាញ់​បំផុស​ចលនា​។ តាម​ប្រ​សាស​ន៍នៃ​កងយុ​ទ្ធជ​ន​ទាំង​ឡាយ ប្រ​ជា​ជន​រស់​នៅ​ទីនេះ​ ប្រៀប​បាន​នឹង​បង្គោល​ព្រំ​ដែន​រស់​ដរាប​ណា​ក៏​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​រួម​កម្លាំង​កាយ​ចិត្ត​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​កង​ទ័ព​និង​ប្រ​ជាជន​ការ​ពារ​ព្រំ​ដែន អធិប​តេយ្យ​ប្រ​ទេស​ជាតិ​។ លោក​ទៀង​ផាល ស្នាក់​នៅ​ភូមិ​ហ្វាខា​ញ់ ឃុំ​តឹង​ខាញ់​ហ្វា ស្រុក​យ៉ាង​ថាញ់ ឲ្យដឹងៈ​"សព្វ​ថ្ងៃ​មា​មីង​រស់​នៅ​ក្នុង​ភូមិ​ជាប់​ព្រំ​ដែន ភាគ​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ នោះ​ក៏​អា​ស្រ័យ​ដោយ​គោល​ន​យោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស និង​រដ្ឋ​ ក្នុង​នោះ​មាន​ការ​ជួយ​ជីក​ស្តារ​ប្រ​ឡាយ ដើម្បី​បន្សាប​ជាតិ​ជូរ​បញ្ចុះ​ទឹក​ជំ​នន់ ម្ល៉ោះ​ហើយ​ផលិត​កម្ម​ស្រូវ​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​។ ទន្ទឹម​នឹង​នោះ នៅ​ទាំង​ឧបត្ថម្ភ​មា​មីង​ជន​ជាតិ​ខ្មែរ នៅ​ទី​នេះ​គម្រោង​ការ​ចិញ្ចឹម​គោ បន្ធាត់​បន្ធំ​នាំ​មក​នូវ​ជីវ​ភាព​សម្បូរ​សប្បាយ​ពិត​ប្រា​កដ​៕

 

ឡេស៊ាន-សឺនម៉ាល័យ

 

ចែករំលែកអត្ថបទ