02/06/2015 - 09:27

ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការចលនា "ទូទាំងប្រជាជនការពារសន្តិសុខ"

រយៈ​ពេល​កន្លង ខេត្ត​បាក​លីវ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​០៦​/២០០៨ របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​​" ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច ក្នុង​ការ​ក​សាង​និង​ការ​ពារ​មាតុ​ភូមិ​"។ អា​ស្រ័យ​ហេតុ​នោះ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់នៅ​ភូមិ​ភាគ​នា​នា ដែល​មា​ន​​ជន​​ជាតិ​​ភាគ​​តិ​ច​​រ​ស់​​នៅ​​មាន​​ភាព​លំ​​នឹង​​ជា​​និច្ច​​។ល។

 លើក​កម្ពស់​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ការ​ចល​នា "ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេស​"​។​

ក្នុង​​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៥ ភូមិ​ភាគ​និង​អង្គ​ភាព​នា​នា លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ បាន​ម្ចាស់​​កា​រ​​រៀប​​​ចំ​​ពិ​​ធី​​ជួប​​ជុំ សំ​​ណេះ​​សំ​​ណាល ជា​​មួយ​​អ្នក​​មាន​​ប្រ​​​ជា​​ប្រិយ​​ភាព​​ក្នុង​​ជន​​ជាតិ​​ភាគ​តិច​​​បាន​​ជាង​​១.០០០​​លើក​​នាក់​​។ ម្យ៉ាង​​ទៀត អ្នក​​មាន​​​ប្រ​​ជា​​ប្រិយ​​ភាព​​ទាំ​ង​​នោះ ត្រូវ​​បាន​​រ​ដ្ឋ​​អំ​ណាច​​ភូមិភាគ​នា​នាបំពា​ក់​បំប៉​ន លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ពី​គោល​ន​យោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ជូន​ដំ​ណឹង​ក្តោប​ក្តាប់​ពី​ស្ថាន​ភាព​សេដ្ឋកិច្ច​-សង្គម​កិ​ច្ច​- វប្ប​ធម៌​ហ្វឹក​ហាត់​ទេព​កោ​សល្យ​ការ​ងារ​ម​ហា​ជន ក៏​ដូច​ជា​បាន​ទទួល​នូវ​គោល​ន​យោ​បាយ​ពាក់​ព័ន្ធ​មួយ​ចំ​នួន​។ល។​

ដោយ​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ច្បាស់​លាស់​ពី​សារៈ​សំ​ខាន់​នៃ​ការ​ចលនា ដើម្បី​សហ​គមន៍ ម្ល៉ោះ​ហើយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ភាគ​ច្រើន​ក្នុង​ជន​ជាតិ​ភាគ​តិច​ពង្រីក​បាន​ល្អ នូវ​តួ​នា​ទី​របស់​ខ្លួន​ក្នុង​ការ​ជួយ​ជា​កម្លាំង​ដល់​នគរ​បាល ក៏​ដូច​ជា​សា​ខា​សមា​គម អង្គ​ការ​ម​ហា​ជន​ភូមិ​ ឃុំ ទី​ប្រ​ជុំ​ជន​។ល។  ឆ្លង​តាម​រយៈ​នោះ ពួកគា​ត់​បាន​ផ្សព្វ​ផ្សាយ​ចល​នា​ជន​ជាតិ​ភាគ​តិច អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ កាត់​បន្ថយ​នូវ​បាប​គ្រោះ​សង្គម​។ នៅ​ស្រុក​ហុង​យ៉ឹង​ អ្នកមា​ន​ប្រ​ជា​​ប្រិយ​ភាព ក្នុង​ជន​ជាតិ​ភាគ​តិច​  អនុ​វត្ត​បាន​ល្អ​ការ​ងារ​ក្តោប​ក្តាប់​ស្ថាន​ភាព​ខ្នះ​ខ្នែង​ ចូល​រួម​បរិ​ហារ​ឧក្រិដ្ឋ​កម្ម​ជា​ដើម​។  ទន្ទឹម​នឹង​នោះ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព បាន​ចូល​រួម​សម្រប​សម្រួល​ករណី​ទំ​នាស់ ប្តឹង​ផ្តល់​ក្នុង​ផ្ទៃ​ក្នុង​ជន​ជាតិ​ភាគ​តិច​បាន​ជោគ​ជ័យ​៧​ករណី រួម​ចំ​ណែក​ធ្វើ​ឲ្យ​លំ​នឹង​ស្ថាន​ភាព សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។

អ៊ំ​យ័ញ​សាង ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ក្បាល​ក្រ​ពើ ស្រុក​ហុង​យ៉ឹង ឲ្យ​ដឹង​៖​  "មិន​ត្រឹ​ម​តែ​ទៅ​ដល់​ផ្ទះ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ជា​រឿយ​ៗ​នោះ​ទេ គណៈ​កម្ម​ការ​វត្ត​ថែម​ទាំង​ផ្គួប​បញ្ជូល​ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ ពិ​សេស​គឺ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោ​ល​ន​យោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច រួច​ធ្វើ​ការ​ចលនា​មា​មីង​ឲ្យ​ខិត​ខំ​ពល​កម្ម​ផលិត ខ្នះ​ខ្នែង​ប្រ​ឡង​ប្រ​ណាំង​បង្ក​បង្កើន​ផល ដើម្បី​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់​ជា​ប្រ​យោជន៍​ដល់​វត្ត​អា​រាម​ផង និង​សម្រាប់​ពុទ្ធ​បរិ​ស័ទ​ផង​"។

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក ង៉ោ​ថាញ់​ថឹក នា​យក​រង​នគរ​បាល​ខេត្ត​បាក​លីវ   ឲ្យ​ដឹង​៖ ការ​លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​  បាន​រួម​ចំ​ណែក​ទប់​ស្កាត់​ពី​ដំ​បូង​នូវ​ករណី​ប្រ​ព្រឹត្ត​ល្មើស​ផ្សេង​ៗ ពិ​សេស​គឺ​ករណី​ដែល​មាន​ភាព​ស្មុគ​ស្មាញ​។ រយៈ​ពេល​កន្លង ក្រៅ​ពី​ការ​យាម​ល្បាត  និង​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​នគរ​បាល​ខេត្ត​ថែម​ទាំង​ចាប់​អា​រម្មណ៍​ពិ​សេស​ទៅ​លើ​ការ​ងារ​រៀប​ចំ​ការ​ចលនា និង​អង្គ​ការ​ម​ហា​ជន​នា​នា​។ មាន​តួ​នា​ទី​មិន​អាច​ខ្វះ​បាន​របស់​អង្គ​ការ​ម​ហា​ជន​ទាំង​នោះ គឺ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នេះ​​ឯង​៕

ហឺវ​តុង​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ៊ំ​យ័ញ​សាង