26/05/2015 - 08:57

សាមគ្គីការពារភូមិស្រុកសុខសាន្ត

ហុង​យ៉ឹង ជា​ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​និង​ជា​ស្រុក​តំ​បន់​ឆ្ងាយ​របស់​ខេត្ត​បាក​លីវ​។ ស្រុក​ជាប់​ព្រំ​ប្រ​ទល់​ជា​មួយ​និង​ខេត្ត​នានា មួយ​ចំនួន​ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នា​ពេល​កន្លង មាន​ការ​ប្រែ​ប្រួល​ស្មុគ​ស្មាញ​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី អា​ស្រ័យ​ដោយ​បាន​កសាង និង​ពង្រីក​នូវ​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេស បាន​ជា​ស្ថាន​ភាព​សណ្តាប់​ធ្នាប់​នៅ​ស្រុក​ហុង​យ៉ឹង សព្វ​ថ្ងៃ​មាន​លំ​​នឹង​។

ពិ​ធី​បង្កើត​និង​បង្ហាញ​ខ្លួន​នៃ​អង្គ​ការ​ម​ហា​ជន​មួយ​នៅ​ស្រុក​ហុង​យ៉ឹង​។(​រូបៈ ឯក​សារ​របស់​នគ​រ​បាល​ស្រុក​ហុង​យ៉ឹង​)


នគរ​បាល​ស្រុក​ហុង​យ៉ឹង ឲ្យ​ដឹង​៖ មក​ទល់​ពេល​នេះ លើ​ភូមិ​សាស្រ្ត​ស្រុក​បាន​កសាង​ពង្រឹង​និង​បង្កើន​ប្រ​សិទ្ធ​ភាព​របស់​អង្គ​ការ​ម​ហា​ជន បាន​ចំ​នួន​៧២២ (ក្នុង​នោះ​មាន​ក្រុម​សន្តិ​សុខ​ប្រ​ជា​ជន​ និង​ក្រុម​សន្តិ​សុខ​ស្វ័យ​គ្រប់​គ្រង​) ដោយ​មាន​សមា​ជិក​ចូល​រួម​ជិត​៣.១០០នា​ក់​។ ម្យ៉ាង ទៀត​អង្គ​ការ​ម​ហា​ជន​ទាំង​នេះ បានស​ហកា​​រ​ជាមួ​យ​នឹង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ផ្សព្វ​ផ្សាយច​លនា​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ អនុ​វត្ត​បាន​ល្អ​នូវ​ការ​ចលនា​ទូ​ទាំង​ប្រជា​ជ​ន​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេស​ ជា​ពិ​សេស​គឺ​គិត​គូរ​ឲ្យ​កូន​ចៅ​បាន​រៀន​សូត្រ និង​អប់​រំ​កូន​ចៅ​កុំ​គប្បី​ចូល​រួម​ឬ​ក៏​ជៀស ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម ខ្នះ​ខ្នែង​ចូល​រួម​បរិ​ហារ​ឧក្រិដ្ឋ​កម្ម​។ ដោយ​ឡែក​ក្នុង​៤​ខែ ដើម​ឆ្នាំ​២០១៥ ម​ហា​ជន​និង​ប្រ​ជា​ជន​មាន​សេច​ក្តី​ជឿ​ជាក់ ហើយ​បាន​បរិ​ហារ​ផ្តល់​ពត៌​មាន​ដ៏​មាន​តម្លៃ​ចំ​នួន​៣១៥ ជួយ​ឲ្យ​នគរ​បាល ស្រុក​ហុង​យ៉ឹង និង​នគរ​បាល​ឃុំ​នា​នា លើ​ភូមិ​សាស្រ្ត​បង្ក្រាប​ការ​ប្រ​ព្រឹត្ត​​ល្មើស​ច្បាប់​ចំ​នួន​៨២​ករណី​បាន​ទាន់​ពេល​។ តួ​យ៉ាង​ដូច​ករណី​ឃាត់​ខ្លួន មុខ​សញ្ញា​ឆក់​ប្លន់​កើត​មាន​នៅ​ភូមិ​ង៉ោ​គីម ឃុំ​និញ​ថាញ់​ឡើយ បង្ក្រាប​ទី​តាំង​មេ​កត់​លេ​ខ​ក្បាល​កន្ទុយ​នៅ​ភូមិ​និញ​ហ្វា ឃុំ​និញ​គ្វើយA បង្ក្រាប​វង់​ល្បែង​ស៊ី​សង​នៅ​ភូមិ​កិញ​ឆាង ឃុំ​ឡុក​និញ ឃាត់​ខ្លួន​មេ​ភ្នាល់​បាល់​ទាត់ ជា​មួយ​ទឹក​ប្រាក់​ជាង​១០​០​លាន​ដុង នៅ​ភូមិ​ណូយ​អូ ទី​ប្រ​ជុំ​ជន​ង៉ាង យឿ​។ល។​

តាម​ប្រ​សាសន៍​អនុ​សេនីយ៍​ឯក​ហ្វិញ​ក្វឹក​ថាញ់ ក្រុម​ក​សាង​ចលនា​នៃ​នគរ​បាល​ស្រុក​ហុង​យ៉ឹង ឲ្យ​ដឹង​៖ ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេស ពង្រីក​ប្រ​សិទ្ធ​ភាព​បាន​ទូ​លំ​ទូ​លាយ​ដូច​សព្វ​ថ្ងៃ គឺ​ក្នុង​ពេល​កន្លង អា​ស្រ័យ​ការ​ចលនា​នេះ ត្រូវ​បាន​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​យ៉ាង​ជិត​ដិត​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​ស្រុក​។  ឆ្លង​តាម​រយៈ​នោះ ក្រៅ​ពី​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ស្រុក​ហុង​យ៉ឹង​ថែម ទាំង​ពង្រឹង​អង្គ​ការ​ចាត់​តាំង​និង​ស​កម្ម​ភាព​របស់​គណៈ​ចង្អុល​ការ​១៣៨ ស្តី​ពី​ការ​កសាង​ចលនា​ទូទាំ​ង​ប្រ​ជា​ជន ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេស; បើក​យុទ្ធ​នា​ការ​ចំ​ណុច​ខ្ពស់​ជា​ច្រើន​វគ្គ​ដើម្បី​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​; ការ​ងារ​ប្តូរ​ផ្លាស់​ភូមិ​សាស្រ្ត កសាង​គ្រួ​សារ​អនុ​សង្កាត់ ភូមិ​ ឃុំ​ សង្កាត់​ ទី​ប្រ​ជុំ​ជន ស្ថា​ប័ន​អា​ជីវ​កម្ម​សា​លា​រៀន​។ល។ សម្រេច​បទ​ដ្ឋាន​សុ​វត្ថិ​ភាព​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។

អនុ​សេនីយ៍​ឯក ហ្វិញ​ក្វឹក​ថាញ់ ឲ្យ​ដឹង​បន្ថែម​៖ អា​ស្រ័យ​ដោយ​អនុ​វត្ត ព្រម​ៗ​គ្នា​នូវ​ផ្នែក​ការ​ងារ​ទាំង​ឡាយ បាន​ជា​បច្ចុប្បន្ន លើ​ភូមិ​សាស្រ្ត​មាន​​ភូមិ អនុ​សង្កាត់​៦៧/​៧១ និង​ស្ថា​ប័ន​អា​ជីវ​កម្ម សា​លា​រៀន​១២៦/១២៧ សម្រេច​បទ​ដ្ឋាន​សុ​វត្ថិ​ភាព​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់ កើន​ទ្វេ​ដង​បើ​ប្រៀប​ធៀប​នឹង​ចុង​ឆ្នាំ​២០១១។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៤​កន្លង នគរ​បាល​ឃុំ​ទី​ប្រ​ជុំ​ជន​នា​នា បាន​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព អង្គ​ម​ហា​ជន ពាក់​ព័ន្ធ​ដើម្បី​រៀប​ចំ​កិច្ច​ពិ​ភាក្សា​ទល់​មុខ​គ្នា សម្រុះ​សម្រួល​និង​ដោះ​ស្រាយ​ដោយ​សម​ហេតុ​សម​ផល​បាន​៨០​ករណី​ទំ​នាស់ ប្តឹង​ផ្តល់​ក្នុង​ផ្ទៃ ក្នុង​ប្រ​ជា​ជន ពិ​សេស​គឺ​ករណី​ទំ​នាស់​ផ្ទៃ​ក្នុង​នៅ​ក្រុម​គ្រួ​សារ​ជន​ជាតិ​​ភាគ​តិច​៕

ហឺវ​តុង​-លី​សៀ

ចែករំលែកអត្ថបទ