សកម្មចូលរួមការចលនា "ទូទាំងប្រទេសព្រួតដៃកសាងជនបទថ្មី" កសិករខេត្តសុកត្រាំង បានបរិច្ចាគដី ដើមឈើ ដំណាំរួមផ្សំកម្លាំងពលកម្ម ដើម្បីកសាងសំណង់ជនបទរួមចំណែកញ៉ាំងឲ្យឃុំចំនួន៩ របស់ខេត្តសម្រេចបទដ្ឋានជាតិខាងជនបទថ្មី។
![កសិករខេត្តសុកត្រាំងកសាងជនបទថ្មី](https://baocantho.com.vn/image/fckeditor/upload/2021/20210303/images/khmer/207.jpg)
បណ្តាដងផ្លូវទាំងឡាយអាស្រ័យសមាគមកសិករ ឃុំលីវទូបរិច្ចាគ ដើម្បីរដ្ឋកសាងផ្លូវគមនាគមន៍។
តាមប្រសាសន៍របស់លោកស្រីត្រឹងធីក្វឹត ប្រធានសមាគមកសិករខេត្ត បច្ចុប្បន្ន ទូទាំងខេត្តមានសមាជិកកសិករជាង១៤៧០០០នាក់។ ក្នុងការកសាងជនបទថ្មី សមាគមបានកំណត់ច្បាស់សមាជិកគឺជាកម្លាំងស្នូល។ ផ្ដើមពីនោះ សមាគមបានជំរុញយ៉ាងខ្លាំងក្លានូវការឃោសនា ចលនា កសាងខ្លឹមសារដំណោះស្រាយកសាងជនបទថ្មី សមស្របជាមួយនឹងសមាជិកនៃសមាគម។ ជាក់ស្តែងគឺណែនាំកសិករអនុវត្តនូវបច្ចេកវិជ្ជា ព័ត៌មានអភិវឌ្ឍសេដ្ឋកិច្ចបង្កើនប្រាក់ចំណូល បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ចូលរួមអនុវត្តទម្រង់រូបភាពផលិតកម្មនានា រៀបចំការ បង្រៀនវិជ្ជាជីវៈ រួមចំណែកបង្វែររចនាសម្ព័ន្ធពលកម្ម កសាងជីវភាព វប្បធម៌ ចូលរួមការពារបរិស្ថានជនបទ កសាងប្រព័ន្ធនយោបាយរឹងមាំរួមចំណែករក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងសហការអនុវត្តលក្ខឋាននៃការកសាងជនបទថ្មីចំនួន១០។
សមាគមកសិករគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ផ្តុំកម្លាំងឃោសនាផ្សព្វផ្សាយទូលំទូលាយក្នុងសមាជិកទាំងឡាយ ដើម្បីយល់ច្បាស់ពីគោលដៅអត្ថន័យខ្លឹមសារ កម្មវិធីកសាងជនបទថ្មី។ ផ្តើមពីនោះ មានសមាជិកជាច្រើនបានម្ចាស់ការបរិច្ចាគដី ដើមឈើដំណាំរួមផ្សំ កម្លាំងពលកម្ម។ល។ តួយ៉ាងដូច៖ កសិករនៅស្រុកថាញ់ទ្រី បានបរិច្ចាគដី៧,៥កុងសម្រាប់ធ្វើផ្លូវគមនាគមន៍ លោកង៉ូវុាំងចង នៅភូមិ៥A ឃុំបាទ្រិញ ស្រុកកេសាច់ បានបរិច្ចាគដី២.០០០ម២ តម្លៃ២ពាន់លានដុង ដើម្បីកសាងអគារសិក្សា ។ល។ លោកតឺថាញ់យ៉ា នៅភូមិបឹងប៊ុយ ឃុំលីវទូ ស្រុកត្រឹងដេ បរិច្ចាគដី៧.៥០០ម២ សម្រាប់កសាងផ្លូវបេតុងប្រវែង១.៣០០ម៉ែត្រ ឲ្យដឹង៖ "ពេលសមាគមកសិករឃុំចលនា ខ្ញុំបានបរិច្ចាគដីដើម្បីកសាងផ្លូវបេតុង។ បច្ចុប្បន្ន កូនចៅក្នុងភូមិទៅសាលារៀននិងមាមីងធ្វើដំណើរទៅមកជួញដូរបានងាយស្រួលជាងមុនច្រើន"។
ទន្ទឹមនឹងនោះ សមាជិកកសិករគ្រប់លំដាប់ថ្នាក់នៅទាំងកសាងផ្លូវបេតុងថ្មីបានជាង២៣.០០០ម៉ែត្រ ផ្លូវកៅស៊ូ៤៧.៦០០ម៉ែត្រ បង្កើនកម្រិតទប់ចិញ្ចើមផ្លូវកាប់ឆ្ការ គុម្ពោតព្រៃតាមដងផ្លូវគមនាគមន៍ជនបទប្រវែង សរុបជិត៣០០.០០០ម៉ែត្រ កសាងថ្មី និងជួសជុលស្ពានជនបទជិត១០០ខ្សែ។ល។ ក្រៅពីនោះ សមាជិកនៅទាំងចូលរួមរក្សាបរិស្ថានជនបទ និងកសាងទម្រង់រូបភាពសេដ្ឋកិច្ចជាច្រើន មានដូច៖ ផ្អាប់ជីកំប៉ុសពីសំរាមជីករណ្តៅចាក់សំរាមនៅតាមគ្រួសារ។ល។ ពិសេស ផ្តើមពីចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌" ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី សមាគមកសិករគ្រប់លំដាប់ថ្នាក់បានចលនាកសិករជាង១៨០.០០០គ្រួសារ ចុះឈ្មោះអនុវត្តនិងអនុវត្តសម្រេចកិត្តិនាម គ្រួសារវប្បធម៌។
លោកស្រីត្រឹងធីក្វឹត ឲ្យដឹង៖ រយៈកាល៥ឆ្នាំកន្លង កសិករខេត្តសុកត្រាំង បានសកម្មចូលរួមកសាងជនបទថ្មីពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែ ម្បូរសប្បាយនិងជឿនលឿន៕
លីធាន-វិមាន