ប៉ុន្មានថ្ងៃជិតៗនេះ នៅតាមវត្តអារាមនានានៅខេត្តសុកត្រាំងដូចៈ វត្តផឹកហុក វត្តមហាទប់ វត្តប៊ឹវសើង (ដឹកស៊ែក) វត្តស្រឡូង វត្តភឿកងីម។ល។ មានភ្ញៀវទេសចរចូលវត្តធ្វើសក្ការបូជា បួងសួងសូមសេចក្តីសុខចម្រើនយ៉ាងកុះករ។ បងត្រឹងវុាំងអាញ់ ជាភ្ញៀវទេសចរមកពីខេត្តឡុង អាងឲ្យដឹងៈ ឆ្នាំនេះគ្រួសារបងជ្រើសខេត្តសុកត្រាំង ជាកន្លែងទេសចរណ៍ និងសូមលាភដើមឆ្នាំ ពីព្រោះនេះជាភូមិសាស្រ្តល្បីឈ្មោះដោយមានវត្តកិញ ខ្មែរ ចិន ជាច្រើនដិតដាមដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ មកកាន់ទីនេះ បានទស្សនាវត្តអារាមល្បីឈ្មោះក្នុងខេត្តផង និងបួងសួងសូមសេចក្តីសុខចម្រើនរកស៊ីមានបានផង។
ភ្ញៀវទេសចរជាច្រើនមកទស្សនាវត្តស្រឡូង
ក្រោយពីជាងមួយឆ្នាំជួសជុលវិមានកុងតឺបាកលីវ បានសម្រេចរួចរាល់ និងបើកឲ្យប្រើប្រាស់បម្រើភ្ញៀវទេសចរ។ យោងតាមវិនិយោគិន-លោកតូហ្វីផុង ប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនកឹមក្វៀង ឲ្យដឹងៈ ក្រុមហ៊ុរបស់លោកបានវិនិយោគទុនជិត១០០ពាន់លានដុង ដើម្បីជួសជុលនិងធ្វើសមុច្ច័យវត្ថុតាងសំខាន់ៗចំនួន៤០មុខ ដែលជាកម្មសិទ្ធិរបស់កុងតឺ បាកលីវដើម្បីដាក់តាំងក្នុងមណ្ឌលវិមានសម្រាប់បម្រើភ្ញៀវទេសចរទស្សនា។ តាមការគ្រោងទុកក្រុមហ៊ុននឹងវិនិយោគទុនបន្ថែមប្រមាណ៤០០ពាន់លានដុងទៀត ដើម្បីបើកទូលាយមណ្ឌលវិមានកុងតឺបាកលីវមាន ដូចៈ កសាងបន្ថែមសណ្ឋាគារ អគារសម្រាកបំប៉នសុខភាពសម្រេចខ្នាតផ្កាយ៥ដោយមានបន្ទប់ជាង២៥០បន្ទប់ ព្រមជាមួយនឹងសំណង់រាយរងសម្រាប់កម្សាន្តផ្សេងៗ។
វិមានកុងតឺបាកលីវ កសាងឆ្នាំ១៩១៩ រៀបចំប្លង់ដោយវិស្វករជនជាតិបារាំងម្នាក់។ ទព្វសម្ភារៈ កសាងវិមាននេះ ត្រូវបានវិស្វករជនជាតិបារាំង ជ្រើសនិងទិញមកពីប្រទេសបារាំងទាំងស្រុង។ វិមានបានកសាងតាមរចនាបទបស្ចឹមប្រទេសនាដើមសតវត្សរ៍ទី១៩ រួមផ្សំជាមួយនឹងតម្រាហុងស៊ុយនៃបូព៌ាប្រទេសរួមមានជាន់ផ្ទាល់ដីនិងជាន់ទី១ មានបន្ទប់ចំនួន៤ បន្ទប់និងបន្ទប់ទទួលភ្ញៀវធំ៤បន្ទប់។ មន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ ខេត្តបាកលីវ បានរៀបចំសំណុំលិខិតស្នើទទួលស្គាល់មណ្ឌលវិមាននេះ ជាកន្លែងទេសចរណ៍របស់វាលរាបទន្លេគឺវឡុង។
យោងតាមមន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ខេត្តកាម៉ាវ ឲ្យដឹង បុណ្យចូលឆ្នាំតេតកន្លងហើយ មានភ្ញៀវទេសចរជាង៥០.០០០លើកនាក់មកទស្សនាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ ហងដាបាកនៅឃុំខាញ់ប៊ិញតី ស្រុកត្រឹងវុាំងថើយ ខេត្តកាម៉ាវ។ ហងដាបាកមានទំហំផ្ទៃជាង៦,៤ ហិកតាដោយមានកោះតូចៗចំនួន៣ គឺកោះអ៊ុងង៉ោកោះត្រយនិងកោះលើងព័ទ្ធជុំវិញ។ ទីនេះគម្លាតពីដីគោកប្រហែល៥០០ម៉ែត្រងាយស្រួល ដល់ភ្ញៀវទេសចរមកទស្សនាកេរដំណែលប្រវត្តិសាស្រ្តនិងគយគន់ទេស ភាពធម្មជាតិដ៏ស្រស់ស្អាតទាំងផ្លូវគោកនិងផ្លូវទឹក។ ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរមកទស្សនាក្រសួងនគរបាលបានវិនិយោគទុនប្រមាណ៥០ពាន់លានដុង កសាងចេតិយ បដិមាការពារសន្តិសុខមាតុភូមិ បូជនីយដ្ឋានលោកប្រធានហូជីមិញ និងអគារប្រពៃណីតម្កល់ដាក់តាំងរូបថត ឯកសារដោយមានវត្ថុតាំងជាង៥០០មុខ ដែលស្តែងពីយុទ្ធជ័យដ៏ល្បីល្បាញក្នុងករណីពិសេស១២៕
ហឺវតុង-លីធាន-វិមាន