ស្រុកកើ-ដ ក្រុងកឹងធើផ្សព្វផ្សាយអនុវត្តបានទាន់ពេលនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ពិសេសគឺសេចក្តីសម្រេចលេខ២៩/២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីការជំនួយដីលំនៅឋាន ដីផលិតកម្ម ទុនអភិវឌ្ឍសេដ្ឋកិច្ចចំពោះជនរួមជាតិភាគតិចធ្វើឲ្យ សេដ្ឋកិច្ចនៅតំបន់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ។
បងប្អូននារីខែ្មរនៅទីប្រជំុជនកេី-ដ រៀនរបរត្បាញ់ត្រកៀតបោ៉ង។
បងលីសាង នៅភូមិថើយហ្វាB ទីប្រជុំជនកើ-ដ ឲ្យដឹង៖ "គ្រួសារខ្ញុំក្រណាស់ ប្រពន្ធខ្ញុំស្លាប់ចោលកូនទាំងបី។ ចាកចេញពីស្រុកកំណើតសុកត្រាំង ខ្ញុំមកទីនេះរស់នៅដោយរបរស៊ីឈ្នួល ស្នាក់អាស្រ័យលើដីអ្នកដទៃ។ ដោយបានរដ្ឋសង់ផ្ទះមហាសាមគ្គីឲ្យមួយខ្នង និងរដ្ឋអំណាចភូមិភាគឧទ្ទេសនាម ចូលធ្វើកម្មករសំណង់ឲ្យការដ្ឋានមួយនៅនឹងភូមិសាស្រ្ត ទើបខ្ញុំរកបានប្រាក់ចំណូលដើម្បីលំនឹងជីវភាពគ្រួសារ"។ ទើបបានរដ្ឋអំណាចភូមិភាគទទួលស្គាល់ចាកផុតពីភាពក្រីក្រក្នុងឆ្នាំ២០១៥ ទទួលបដិសណ្ឋារៈជាមួយយើងខ្ញុំក្នុងផ្ទះមួយខ្នងដ៏សមរម្យ ពូលីវៀង នៅភូមិថើយត្រឿងA ឃុំថើយស្វឹង ឲ្យដឹង៖ "ខ្ញុំចូលរួមវគ្គផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសខាងចិញ្ចឹមជ្រូកមេបន្តពូជបានឧបត្ថម្ភបុលទុននិងអនុវត្តត្រូវតាមបចេ្ចកទេសខាងចិញ្ចឹមបសុសត្វ ដូច្នោះកូនជ្រូកល្បាស់ណាក៏ធំធាត់ល្អ។ ជាមួយនឹងជ្រូកមេ២ក្បាលនិងជ្រូកសាច់រាប់សិបក្បាលមួយឆ្នាំៗ គ្រួសាខ្ញុំក៏រកបានប្រាក់ចំណូលពី៣០ -៤០លានដុង" ។ មកទល់នឹងបច្ចុប្បន្ន ស្រុកកើ-ដ បានកសាងសម្រេចមណ្ឌលតាំងទីលំនៅជនជាតិភាគតិចនិងពិនិត្យឲ្យចូលនៅបាន៨៧គ្រួសារ ក្នុងចំណោមនេះបានសង់ផ្ទះមហាសាមគ្គីជូន៣៦គ្រួសារ។ ក្នុងឆ្នំា២០១៥ មានពលករ៤៤១រូប បានឆ្លងកាត់វគ្គបណ្តុះបណ្តាលរបរមានការងារធ្វើលំនឹង មានគ្រួសារ១៣២បានបុលទុន ចិញ្ចឹមសត្វ ផលិតកម្មជាមួយទឹកប្រាក់ជាង៨៣៧លានដុង។ល។ និងគ្រួសារ១០០%មានអគ្គិសនីប្រើប្រាស់ គ្រួសារមានទឹកស្អាតប្រើប្រាស់៨៥% មានឃុំទីប្រជុំជន១០/១០មានដំណាក់សុខាភិបាល គ្រួសារជនរួមជាតិខ្មែរទាំង១០០% មានមធ្យោបាយស្តាប់មើល។ល។
លោកង្វៀនហ្វាងហាយ អនុប្រធានការិយាល័យជនជាតិស្រុកកើ ដ ឲ្យដឹងៈ" ក្នុងឆ្នំា២០១៦ ការិយាល័យជនជាតិស្រុកកើ ដ បានសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជនស្រុកអនុវត្តបានល្អនូវគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋកសាងផែនការ និងផ្សព្វផ្សាយទាន់ពេលនូវគោលនយោបាយដែលនៅសេសសល់ទាំងប៉ុន្មាន ជាពិសេស គឺសេចក្តីសម្រេចលេខ២៩ សេចក្តីសម្រេចលេខ១០២ និងសេចក្តីសម្រេចលេខ៥៤របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ល។ ទន្ទឹមនឹងនោះ បានបើកថ្នាក់បង្រៀនរបរជាច្រើនថ្នាក់ ពិសេសគឺថ្នាក់កាត់ដេរនិងឧទ្ទេសនាមពលករ-ការិនីចូលកាត់ដេរនៅក្រុមហ៊ុនកាត់ដេរ Vinatex ស្រុកវិញថាញ់ដើម្បីជួយជនរួមជាតិមានការងារធ្វើលំនឹង"៕
កុសលៈ សុផល