12/11/2013 - 14:22

ភាពសម្បូបែបនៃទិវាវប្បធម៌ និងទេសចរណ៍ជនជាតិខ្មែរ ខេត្តគៀងយ៉ាងលើកទី៧ឆ្នាំ២០១៧

ភាព​សម្បូ​បែប​នៃ​ទិ​វា​វប្ប​ធម៌​និង​ទេស​ចរណ៍​ជន​ជាតិ​ខ្មែរ​ ខេត្ត​គៀង​យ៉ាង​លើក​ទី​៧​ឆ្នាំ​២០១៧ ជា​រៀង​រាល់​ឆ្នាំ​ ឲ្យ​តែ​ដល់​ថ្ងៃ​បុណ្យ​អក​អំ​បុក​របស់​ជន​ជាតិ​ខ្មែរ​ខេត្ត​​គៀង​យ៉ាង​តែង​រៀប​ចំ​ទិ​វា​បុណ្យ​វប្ប​ធម៌​កី​ឡា​​​និង​ទេស​​ចរណ៍​ជន​ជាតិ​​ខ្មែរ​យ៉ាង​ឱ​ឡា​រឹក​ ទាក់​ទាញ​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ខេត្ត​រាប់​ពាន់​នាក់​ មក​ទស្ស​នា​និង​លើក​ទឹក​ចិត្ត​។ ទិ​វា​បុណ្យ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍  ជន​ជាតិ​ខ្មែរ​​ខេត្ត​គៀង​យ៉ាង​លើក​ទី​៧​​ ឆ្នាំ​២០១៣​​នេះ​នឹង​ប្រ​ព្រឹត្ត​ឡើង​ ក្នុង​អំ​ឡុង​៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​១៨​វិច្ឆិ​កា​ ឆ្នាំ​២០១៣​ នៅ​ទី​ប្រ​ជុំ​ជន​ ហ្គ​វ៉ាវ​​ ស្រុក​ហ្គ​វ៉ាវ​ ដោយ​មាន​ការ​ផ្លាស់​ថ្មី​ខាង​ខ្លឹម​សារ​ទ្រង់​ទ្រាយ​និង​ គុណ​ភាព​។

 ទិ​វា​បុណ្យ​វប្ប​ធម៌​-កី​ឡា​និង​ទេសច​រណ៍​របស់​ជន​ជាតិ​ ខែ្មរ​នៅ​ខេត្ត​គៀង​យ៉ាង។

ដោយ​សម្ទុះ​រីក​សាយ​ភាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កាន់​តែ​ទូ​លំ​ទូ​លាយ​ ជា​រៀង​រាល់​ឆ្នាំ​​​ ពិ​ធី​បុណ្យ​អក​អំ​បុក​របស់​ជន​ជាតិ​ខ្មែរ​នៅ​ស្រុក​ហ្គ​វ៉ាវ​ បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ បង្កើន​កម្រិត​ជា​ទិ​វា​បុណ្យ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ជន​ជាតិ​ខ្មែរ​ថ្នាក់​ខេត្ត​ចាប់​ពី​​ឆ្នាំ​ ២០០៧​។ ឆ្លង​កាត់​៦​ឆ្នាំ​រៀប​ចំ​ទិ​វា​បុណ្យ​វប្ប​ធម៌​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កាន់​តែ​មាន​រ​បៀប​រៀប​រយ​ ជំ​នាញ​និង​មាន​សម្ទុះ​រីក​សាយ​ភាយ​ពី​មួយ​ ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កាន់​តែ​ខ្លាំង​​ក្លា​មិន​ត្រឹម​គ្រាន់​តែ​ជា​ទិ​វា​បុណ្យ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ តែ​បាន​ក្លាយ​ជា​ទិ​វា​បុណ្យ​រួម​របស់​សហគមន៍​ ពិ​សេស​គឺ​ការ​ងារ​រៀប​ចំ​ពិ​ធី​បុណ្យ​មាន​លក្ខណៈ​សង្គ​មូប​នីយ​ កម្ម​ខ្ពស់​។ ដើម្បី​មិន​បង្អង់​ក្នុង​ការ​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ថ្មី​ ខ្លឹម​សារ​ក៏​ដូច​ ជា​របៀប​រៀប​ចំ​កម្ម​វិ​ធី​សម្រាប់​ទិ​វា​បុណ្យ​វប្ប​ធម៌​ ស្រុក​ហ្គ​វ៉ាវ​បាន​រៀប​ ចំ​សន្និ​បាត​វាយ​តម្លៃ​ ដក​ពិសោធន៍​និង​ដាក់​ចេញ​វិ​ធាន​ការ​លើក​កម្ពស់​ គុណ​ភាព​រៀប​ចំ​ទិ​វា​បុណ្យ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ជន​ជាតិ​ខ្មែរ​ ខេត្ត​គៀង​យ៉ាង​។ ​ព្រោះ​ហេតុ​នោះ​ ទិ​វា​បុណ្យ​វប្ប​ធម៌​ឆ្នាំនេះ​​នឹង​បាន​ កែ​សម្រួល​ វិ​និ​យោគ​ទុន​ដោយ​ផ្ចិត​ផ្ចង់​ជា​មួយ​នឹង​ការ​ផ្លាស់​ថ្មី​ខ្លឹម​សារ​ និង​ របៀប​រៀប​ចំ​លើក​កម្ពស់​គុណ​ភាព​ដែល​មាន​បណ្តា​សកម្ម​ភាព​ ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ដើម្បី​បង្ក​ការ​ ចាប់​អារម្មណ៍​ដូចៈ​ សមោ​សរ​សិល្បៈ​ ដោយ​មាន​ការ​ចូល​រួម​របស់​ក្រុម​ ភ្លេង​និង​ចម្រៀង​ចម្រុះ​មក​ពី​ក្រុង​ហូ​ជី​មិញ​ ក្រុម​សិល្បៈ​ខ្មែរ​ ខេត្ត​គៀង​យ៉ាង​ បណ្តា​ក្រុម​សិល្បៈ​ខ្មែរ​ស្រុក​ទី​ប្រ​ជុំ​ជន​ក្រុង​ក្នុង​ខេត្ត​; ប្រ​ឡង​ដង្ហែ​ និង​បណ្តែត​ប្រ​ទីប​ ផ្សារ​ណាត់​ពាណិ​ជ្ជ​កម្ម​-​តាំង​ពិ​ព័រ​ណ៍​ផ្សព្វ​ផ្សាយ​ផលិត​ផល​ និង​ផ្លាក​ពាណិ​ជ្ជ​កម្ម​ទំ​និញ​វៀត​ណាម​គុណ​ភាព​ខ្ពស់​ តាំង​ពិ​ព័រណ៍​គំ​នូរ​ រូប​ថត​ វត្ថុ​តាំង​និង​វប្ប​ធម៌​ម្ហូប​អា​ហារ​ ព្រម​ជា​មួយ​នឹង​សកម្ម​ភាព​ កម្សាន្ត​សប្បាយ​ល្បែង​ប្រ​ជា​ប្រិយ​។  ការ​ប្រណាំង​ទូក​ប្រ​ពៃ​ណី​និង​ប្រ​ណាំង​ទូក​ង​មាន​រង្វាន់​។  ម​ហា​សន្និ​បាត​កី​ឡា​អប់រំ​កាយ​ខេត្ត​គៀង​យ៉ាង​លើក​ទី​៧​ ឆ្នាំ​២០១៣​-​២០១៤​ រួម​មាន​ខ្លឹម​សារ​ប្រ​ឡង​ចំ​​នួន​ ១៨​សម្រាប់​ទូក​បុរស​និង​ទូក​នា​រី​ ដោយ​មាន​អ្នក​អុំ​១០​នាក់​២០​នាក់​និង​​ខ្លឹម​សារ​អុំ​ទូក​ង​ចម្ងាយ​៨០០​ម៉ែត្រ​១.០០០​ម៉ែត្រ​ សម្រាប់​បុរស​និង​៨០០​ម៉ែត្រ​ ៦០០​ម៉ែត្រ​សម្រាប់​នា​រី​។​ រង្វាន់​បាល់​ទាត់​និង​រង្វាន់​បាល់​ទះ​។ ទិ​វា​បុណ្យ​វប្ប​ធម៌​នឹង​បើក​វគ្គ​នៅ​ម៉ោង​៧​និង​៣០​នា​ទី​ ថ្ងៃ​ទី​១៧​ វិ​ច្ឆិ​កា​ ឆ្នាំ​២០១៣​នៅ​វេ​ទិ​កា​មាត់​ទន្លេ​កៃ​លើង​ ទី​ប្រ​ជុំ​ជន​ហ្គ​វ៉ាវ​; បន្ទាប់​ពី​ពិ​ធី​ បើក​វគ្គ​ គឺ​មាន​កម្ម​វិ​ធី​សម្តែង​សិល្បៈ​ខ្មែរ​ ហាត់​ប្រាណ​ អេ​រ៉ូ​ប៉ិក​ ហាត់​​ប្រាណ​ឃោសនា​ ប្រ​ណាំង​ទូក​ង​និង​ប្រ​ណាំង​ទូក​នាគ​។ ពិ​ធី​សំ​ពះ​ព្រះ​​ខែ​រៀប​ចំ​ក្នុង​រា​ត្រី​នោះ​​ដែរ​នៅ​លើ​ឆាក​សម្តែង​នៃ​ពិ​ធី​បុណ្យ​វប្ប​ធម៌​តែ​​ម្តង​។

ទិ​វា​បុណ្យ​វប្ប​ធម៌​ឆ្នាំ​នេះ​បាន​បើក​ទូ​លាយ​ខាង​បរិ​យា​កាស​ ហើយ​ខ្លឹម​សារ​នៃ​កម្ម​វិ​ធី​សកម្ម​ភាព​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​ បើ​ប្រៀប​ធៀប​នឹង​ ប៉ុ​ន្មាន​ឆ្នាំ​មុន​ ដើម្បី​អភិ​រក្ស​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ឆ្លង​តាម​រយៈ​នោះ​ដែរ​ នឹង​ថែ​រក្សា​និង​ពង្រីក​អត្តស​ញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​​ខ្មែរ​ បង្ក​លក្ខណៈ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​មាន​ឱ​កាស​ជួប​ជុំ​ដោះ​ដូរ​វប្ប​ធម៌​ បទ​ពិ​សោធន៍​បង្កើន​សា​មគ្គី​ភាព​ ផ្សារ​ភ្ជាប់​រវាង​បណ្តា​ជន​ជាតិ​នេះ​ក៏​ជា​ឱ​កាស​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សក្តា​នុ​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ​-​ ​សង្គម​កិច្ច​ របស់​ភូមិ​ភាគ​ គួប​ផ្សំ​ជា​មួយ​ការ​រៀប​ចំ​បណ្តា​វិញ្ញា​សា​កី​ឡា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ម​ហា​សន្និ​បាត​កី​ឡា​អប់រំ​កាយ​របស់​ខេត្ត​គៀង​យ៉ាង​លើក​​ទី​៧​ឆ្នាំ​២០១៣​-​២០១៤​ ដើម្បី​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ចលនា​​ទូ​ទាំង​ប្រ​​ជា​ជន​សា​មគ្គី​ក​សាង​ជីវ​ភាព​វប្ប​ធម៌​ ទូ​ទាំង​ប្រ​ជា​ជន​លត់​ដំ​រាង​កាយ​ តាម​គំ​រូ​អ៊ំ​ហូ​ ដ៏​ម​ហិ​មា​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ក​សាង​ជន​បទ​ថ្មី​៕

លេ​ស៊ាង​-វិ​មាន​

ចែករំលែកអត្ថបទ