មោះមុតផ្លាស់ប្តូរមុខដំណាំ អនុវត្តប្រព័ន្ធបាញ់ទឹកសន្សើមក្នុងការផលិត ពូស៊ើងង៉ុកយ៉ឺ នៅភូមិក្នក ឃុំសុងឡុក ខេត្តវិញឡុង ជាជំហានលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីស្រែរបស់គ្រួសារ។ ទម្រង់ដាំគូឆាយប្រមូលផលជាប្រចាំ នាំមកប្រាក់ចំណូលលំនឹង និងបើកទិសដៅផលិតអាចនឹងផ្សព្វផ្សាយទូលំទូលាយ។
ពូស៊ើងង៉ុកយ៉ឺ កើតឆ្នាំ ១៩៧៥ ស្នាក់នៅភូមិក្នក ឃុំសុងឡុក ខេត្តវិញឡុង គឺជាកសិករខ្មែរមួយរូប កាលពីមុន គ្រួសារពូសំខាន់ដាំប្រភេទដំណាំរួមផ្សំដូច៖ ពោតបារាំង ស្ពៃ ដំឡូងរលួស ។ល។ ក្នុងដំណាក់កាលបង្កបង្កើនផល ពូបានម្ចាស់ការទិញពូជមកដាំសាកល្បង ស្វែងយល់ពីបច្ចេកទេស និងជ្រើសរើសប្រភេទដំណាំដែលសសមស្របនឹងលក្ខណៈដីធ្លី តម្រូវការទីផ្សារ។ ឆ្លងកាត់រយៈពេលដាំដុះ ពូសង្កេតឃើញថាដំណាំគូឆាយមានសមត្ថភាពផ្តល់ផលបានច្រើនលើក ច្រកចេញលំនឹងគួរសម ម្ល៉ោះហើយពូមោះមុតផ្លាស់ប្តូរផ្ទៃដីមួយផ្នែកមកដាំគូឆាយវិញ។ បច្ចុប្បន្ន គ្រួសារពូបានកែលម្អដីស្រែចំនួន ២៨ កុង ដើម្បីដាំដុះ ក្នុងនោះ ១២ កុងដាំគូឆាយ ផ្ទៃដីដែលនៅសល់ដាំដូងតឿម៉ាឡេស៊ី ល្ហុង និងល្ពៅឆ្លាស់រដូវ។ ពិសេស ម្ចាស់ការប្រភពទឹកស្រោចស្រព និងបន្ថយការថែទាំ ពូវិនិយោគប្រព័ន្ធបាញ់ទឹកសន្សើមលើផ្ទៃដីដាំគូឆាយ។ ប្រព័ន្ធនេះជួយរក្សាកម្រិតសំណើមសមស្រប ដំណាំលូតលាស់ស្មើគ្នា ជាពិសេសក្នុងថ្ងៃក្តៅខ្លាំង។


ពូស៊ើងង៉ុកយ៉ឺ (ខាងឆ្វេង) រួមជាមួយកម្មាភិបាលភូមិភាគ។
បើតាមពូយ៉ឺ ដាំគូឆាយមិនពិបាកទេ ប៉ុន្តែចំណាយដើមទុនដំបូងក៏ច្រើនដែរ ពិសេសរៀបចំដី ពូជ ប្រព័ន្ធបាញ់ទឹកសន្សើម និងថែទាំ។ ផ្ទុយទៅវិញ ប្រសិនបើថែទាំបានល្អ ចុះពូជម្តងអាចនឹងប្រមូលផលបន្តបន្ទាប់ពី ៥-៦ ឆ្នាំ។ បច្ចុប្បន្ន គូឆាយបានឈ្មួញចុះមកដល់ចម្ការប្រមូលទិញក្នុងតម្លៃពី ១១.០០០ - ២០.០០០ ដុង/គីឡូក្រាម មានពេលខ្លះឡើងដល់ ៣០.០០០ ដុង/គីឡូក្រាម អាស្រ័យលើពេលវេលា និងទីផ្សារ។ ក្នុងមួយថ្ងៃៗ គ្រួសារពូអាចកាត់គូឆាយពី ១០០ - ៦០០ គីឡូក្រាមដើម្បីលក់ទៅតាមតម្រូវការរបស់ឈ្មួញ។ អាស្រ័យប្រមូលផលជាប្រចាំ ទម្រង់បាននាំមកប្រាក់ចំណូលលំនឹង ចំណេញរាប់សិបលានដុង។ “ដាំគូឆាយមិនពិបាកទេ សំខាន់គឺថែទាំត្រូវតាមបច្ចេកទេស តាមដានសត្វល្អិតជំងឺ និងធានាប្រភពទឹកស្រោចស្រព។ នៅពេលដំណាំលូតលាស់ល្អ យើងអាចប្រមូលផលបានច្រើនលើក ម្ល៉ោះហើយប្រសិទ្ធភាពសេដ្ឋកិច្ចលំនឹងបង្គួរ។ ខ្ញុំរំពឹងថាដល់បុណ្យចូលឆ្នាំថ្មីវៀតណាម នឹងពង្រីកផ្ទៃដីដាំគូឆាយឱ្យបានពេញលើផ្ទៃដី ២៨ កុង ដែលមាន របស់គ្រួសារ” ពូ ស៊ើងង៉ុកយ៉ឺ ចែករំលែកដូច្នេះ។


គូឆាយរបស់គ្រួសារពូស៊ើងង៉ុកយ៉ឺ បានដាំលើដីស្រែ កំពុងត្រៀមប្រមូលផល។
មិនត្រឹមតែផ្តោតលើការផលិតប៉ុណ្ណោះទេ ពូយ៉ឺថែមទាំងរៀនសូត្របទពិសោធន៍ជាប្រចាំពីកសិករបង្កបង្កើនផលពូកែ ចូលរួមវគ្គហ្វឹកហាត់ និងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការថែទាំដំណាំទៀតផង។ បើតាមពូ ការវិនិយោគប្រព័ន្ធបាញ់ទឹកសន្សើម ទោះបីចំណាយដើមទុនដំបូងច្រើនក៏ពិតមែន ប៉ុន្តែជួយបន្ថយការស្រោចស្រព ប្រិតសំចៃទឹក និងមានភាពងាយស្រួលជាងក្នុងដំណាក់កាលថែទាំ។ អាស្រ័យម្ចាស់ការបានប្រភពទឹក ដំណាំគូឆាយលូតលាស់ល្អ ផ្តល់ផលបានស្មើ ផ្តើមពីនោះ លើកកម្ពស់ប្រសិទ្ធភាពផលិត លើផ្ទៃដីតែមួយ។
តាមប្រសាសន៍លោក ស៊ើងសុវណ្ណ លេខាសាខាបក្សភូមិក្នក ពូស៊ើងង៉ុកយ៉ឺ គឺជាអ្នកទ្រាំលំបាកស្វែងយល់ រៀនសូត្របទពិសោធន៍ ក្លាហានវិនិយោគ និងចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត។ តាមរយៈទម្រង់ដាំគូឆាយ ពូបានទាញយកផលពីប្រសិទ្ធភាពផ្ទៃដីស្រែ ផ្តល់ប្រភពចំណូលលំនឹងសម្រាប់គ្រួសារ។ ម្យ៉ាងទៀត ទម្រង់ដាំគូឆាយរបស់ពូយ៉ឺ ជំហានដំបូងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ការអនុវត្តប្រព័ន្ធបាញ់ទឹកសន្សើមជួយកាត់បន្ថយការថែទាំ ដំណាំលូតលាស់ល្អ និងប្រមូលផលជាប្រចាំ។ នេះគឺជាទម្រង់សមស្របដើម្បីមាមីងស្វែងយល់ រៀនសូត្រ ហើយអាចនឹងផ្សព្វផ្សាយទូលំទូលាយ។
ផ្តើមពីប្រសិទ្ធភាពដំបូង ទម្រង់ដាំគូឆាយគួបផ្សំនឹងប្រព័ន្ធបាញ់ទឹកសន្សើមរបស់ពូស៊ើងង៉ុកយ៉ឺ បានបង្ហាញពីទិសដៅផ្លាស់ប្តូរមុខដំណាំសមស្របជាមួយលក្ខណៈផលិតនៅភូមិភាគ។ ការជ្រើសរើសមុខដំណាំដែលមានច្រកចេញលំនឹង គួបផ្សំនឹងអនុវត្តវិទ្យាសាស្ត្របច្ចេកទេស មិនត្រឹមតែជួយលើកកម្ពស់តម្លៃផលិតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនប្រាក់ចំណូល លើកស្ទួយជីវភាពដល់កសិករទៀតផង។ ប្រសិនបើបានបន្តវិនិយោគ ណែនាំបច្ចេកទេស និងតភ្ជាប់ច្រកចេញ ទម្រង់នេះអាចនឹងបានផ្សព្វផ្សាយទូលំទូលាយ រួមចំណែកជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំឆ្ពោះទៅរកប្រសិទ្ធភាព និងចីរភាព៕
ទីទុយ - លីសៀ