20/08/2026 - 21:23

ចិញ្ចឹម​គោ​បន្ធាត់​មាន​ប្រ​សិទ្ធ​ភាព​ 

ផ្តើម​ពី​គោ​បន្ត​ពូជ​១ក្បាល​ និង​កូន​គោ​បន្ធាត់​២ក្បាល​ សាក​ល្បង​ដំ​បូង​ បង​ស្រី​ គឹម​ធី​ឌីប  នៅ​ឃុំ​តឹបស៊ើង​ ខេត្ត​វិញ​ឡុង​ ជា​ជំ​ហាន​ៗអភិវឌ្ឍ​ទម្រង់​ចិញ្ចឹម​គោ​បន្ធាត់​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​គ្រួ​សារ​។ អា​ស្រ័យ​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ចំ​ណី​ដែល​មាន​ស្រាប់​ ការ​ថែ​ទាំ​ និង​បង្ការ​ជំងឺ​លើ​ហ្វូង​គោ​ ទម្រង់​នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹង​ រក​បាន​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ៗ។

កាល​ពី​មុន​ គ្រួ​សា​របង​ស្រី​ឌីប សំ​ខាន់​គឺ​ធ្វើ​ស្រែ​។ ដោយ​យល់​ឃើញ​ថា​ការ​ចិញ្ចឹម​គោ​អាច​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ប្រ​ភព​ចំ​បើង​ក្រោយ​ប្រ​មូល​ផល​ បង​ស្រី​ចាប់​ផ្តើម​ចិញ្ចឹម​សាក​ល្បង​គោ​មេ​ ១ក្បាល​ និង​គោ​បន្ធាត់​ ២ក្បាល​។ ក្រោយ​ពី​មួយ​រយៈ​ថែ​ទាំ​ បង​ស្រី​សង្កេត​ឃើញ​ថា​គោ​បន្ធាត់​ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ជាង​ ម្ល៉ោះហើយ​មោះ​មុត​ប្តូរ​ទិស​ដៅ​វិនិយោគ​។ បង​ស្រី​ឌីប ឱ្យ​ដឹង​៖ ដំ​បូង​ ខ្ញុំ​ចិញ្ចឹម​សាក​ល្បង​ពីរ​បី​ក្បាល​ដើម្បី​ស្វែង​យល់​ពី​បច្ចេក​ទេស​។ ក្រោយ​មក​ឃើញ​ថា​ គោ​បន្ធាត់​សម​ស្រប​នឹង​លក្ខ​ណៈគ្រួ​សារ​ ម្ល៉ោះហើយ​ខ្ញុំ​វិនិយោគ​បន្ថែម​។ បច្ចុប្បន្ន​ សំ​ខាន់​ខ្ញុំ​ទិញ​គោ​ឈ្មោល​មក​ចិញ្ចឹម​បន្ធាត់​ ហើយ​លក់​ចេញ​នៅ​ពេល​គោ​មាន​ទម្ងន់​សម​ស្រប​។ ក្នុង​មួយ​ឆ្នាំ​ គ្រួ​សា​របង​ស្រី​លក់​គោ​បន្ធាត់​បាន​ ៤ក្បាល​ ជា​មួយ​តម្លៃ​ចាប់​ពី​ ៥០ ដល់​ ៥៥លាន​ដុង​/ក្បាល​ ទៅ​តាម​ពេល​វេលា​ និង​ទម្ងន់​។ ក្រោយ​ពី​លក់​មួយ​លើក​ៗ បង​ស្រី​បន្ត​ទិញ​គោ​ថ្មី​មក​ចិញ្ចឹម​ ដំ​ណើការ​វិល​ជុំ​ជា​បន្ត​បន្ទាប់​។ អា​ស្រ័យ​ហេ​តុ​នេះ​ គ្រួ​សារ​ម្ចាស់​ការ​បាន​លើ​ពេល​វេលា​លក់​ចេញ​ ទន្ទឹម​នឹង​នោះ​ រក្សា​បាន​ប្រ​ភព​គោ​សាច់​ផង​។

បង​ស្រី​គឹម​ធី​ឌីបថែ​ទាំ​ហ្វូង​គោ​។

ចំ​ណុច​ងាយ​ស្រួល​របស់​គ្រួ​សា​របង​ស្រី​ឌីប គឺ​មាន​ផ្ទៃ​ដី​ផលិត​កសិ​កម្ម​ ដោយ​ធ្វើ​ស្រែ​ផង​ ដាំ​ស្មៅ​បម្រើ​ឱ្យ​ការ​ចិញ្ចឹម​សត្វ​ផង​។ ជា​មួយ​នឹង​ដី​ស្រែ​ ១០កុង​ ក្រោយ​ពី​រដូវ​ស្រូវ​ម្តង​ៗ ចំ​បើង​ដែល​បង​ស្រី​ប្រ​មូល​បាន​មក​ រក្សា​ទុក​ធ្វើ​ជា​ចំ​ណី​គោ​។ ក្រៅ​ពី​នេះ​ ដាំ​ស្មៅ​៣កុង​ ជួយ​គ្រួ​សារ​ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​បៃ​តង​។ ចំ​បើង​និង​ស្មៅ​លាយ​ជា​មួយ​កន្ទក់​ បន្លែ​ត្រ​កួន​ និង​ចំ​ណី​បន្ថែម​សម​ស្រប​ ជួយ​ឱ្យ​គោ​ធាត់​ធំ​ល្អ​ ព្រម​ជា​មួយ​នោះ​ កាត់​បន្ថយ​ចំ​ណាយ​ទិញ​ចំ​ណី​ពី​ខាង​ក្រៅ​។

“ផ្ទះ​មាន​ដី​ធ្វើ​ស្រែ​ ម្ល៉ោះហើយ​ចំ​បើង​ក្រោយ​ប្រ​មូល​ផល​ ខ្ញុំ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ធ្វើ​ជា​ចំ​ណី​គោ​។ ស្មៅ​ក៏​ដាំ​ខ្លួន​ឯង​ ដូច្នេះ​ម្ចាស់​ការ​បាន​ប្រ​ភព​ចំ​ណី​។ យើង​ទ្រាំ​លំ​បាក​ថែ​ទាំ​ អនា​ម័យក្រោល​ និង​តាម​ដាន​សុខ​ភាព​ហ្វូង​គោ​ នោះ​គឺ​គោ​ធាត់​ធំ​ល្អ​ តិច​មាន​ជំងឺ​” បង​ស្រី​ឌីប ចែក​រំលែក​ដូច្នេះ​។ បើ​តាម​បង​ស្រី​ ក្នុង​ដំ​ណាក់​កាល​ចិញ្ចឹម​ ក្រៅ​ពី​ធា​នា​ប្រ​ភព​ចំ​ណី​ គ្រួ​សារ​នៅ​ផ្តោត​ទៅ​លើ​អនា​ម័យក្រោល​ ផ្តល់​ទឹក​ផឹក​គ្រប់​គ្រាន់​ តាម​ដាន​សុខ​ភាព​ និង​ចាក់​វ៉ា​ក់សាំង​បង្ការ​ជំងឺ​គ្រប់​សព្វ​។ ថែ​ទាំ​បាន​ត្រឹម​ត្រូវ​ជួយ​ឱ្យ​គោ​ឡើង​ទម្ងន់​ល្អ​ កាត់​បន្ថយ​ជំងឺ​ និង​កាត់​បន្ថយ​ពេល​វេលា​ចិញ្ចឹម​។

ផ្តើម​ពី​ការ​បង្ក​បង្កើន​ផល​ជាក់​ស្តែង​ បង​ស្រី​ឌីប សង្កេត​ឃើញ​ថា​ការ​ចិញ្ចឹម​គោ​បន្ធាត់​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ជាង​ បើ​ប្រៀប​ធៀប​នឹង​ការ​ធ្វើ​ស្រែ​។ មិន​ត្រឹម​តែ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​បាន​ចំ​បើង​ និង​ស្មៅ​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ​ទេ​ ទម្រង់​ថែម​ទាំង​ជួយ​គ្រួ​សារ​លើក​កម្ពស់​តម្លៃ​លើ​ផ្ទៃ​ដី​ផលិត​ទៀត​ផង​។ ជំ​នួស​ឱ្យ​ការ​បោះ​បង់​ចោល​ចំ​បើង​ក្រោយ​ប្រ​មូល​ផល​ម្តង​ៗ បង​ស្រី​ប្រើ​ប្រាស់​ធ្វើ​ជា​ចំ​ណី​គោ​ កាត់​បន្ថយ​ចំ​ណាយ​ផង​ ពង្រីក​ប្រ​សិទ្ធ​ភាព​ពី​ប្រ​ភព​អនុ​ផល​កសិ​កម្ម​ផង​។

លោក​គឹម​អឿន លេខា​សាខា​បក្ស​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹបស៊ើង​ ឱ្យ​ដឹង​៖ “បង​ស្រី​ គឹម​ធី​ឌីប ជា​នា​រី​ស៊ូ​ទ្រាំ​លំ​បាក​ធ្វើ​ការ​រក​ស៊ី​ ចេះ​ជ្រើស​រើស​ទម្រង់​សម​ស្រប​នឹង​លក្ខ​ណៈគ្រួ​សារ​។ ផ្តើម​ពី​ការ​ចិញ្ចឹម​គោ​បន្ត​ពូជ​ បង​ស្រី​ប្តូរ​មក​ចិញ្ចឹម​គោ​បន្ធាត់​ ហើយ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​បង្គួរ​។ នេះ​ជា​ទម្រង់​ដែល​អាច​ពង្រីក​ចំ​ពោះ​គ្រួ​សារ​ដែល​មា​នល​ក្ខណៈ​អំ​ពី​ដី​ធ្លី​ និង​ប្រ​ភព​ចំ​ណី​”។

ជា​មួយ​របៀប​ធ្វើ​ម្ចាស់​ ចេះ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដី​ធ្លី​ និង​អនុ​ផល​កសិ​កម្ម​ បង​ស្រី​ គឹម​ធី​ឌីប ជា​ជំ​ហាន​ៗអភិវឌ្ឍ​ទម្រង់​ចិញ្ចឹម​គោ​បន្ធាត់​ ផ្តល់​ប្រ​ភព​ចំ​ណូល​បន្ថែម​សម្រាប់​គ្រួ​សារ​។ ផ្តើម​ពី​គោ​ដំ​បូង​ បង​ស្រី​សន្សំ​បទ​ពិសោធន៍​រក្សា​ការ​ទិញ​-ចិញ្ចឹម​-លក់​ មួយ​លើក​ៗ តាម​រយៈ​នោះ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​។ ទម្រង់​របស់​បង​ស្រី​បង្ហាញ​ឱ្យ​ឃើញ​ថា​ នៅ​ពេល​ចេះ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ប្រៀប​ខ្លាំង​ពី​ដី​ធ្លី​ ប្រ​ភព​ចំ​ណី​ដែល​មាន​ស្រាប់​ និង​អនុ​វត្ត​វិធី​ថែ​ទាំ​សម​ស្រប​ ការ​ចិញ្ចឹម​សត្វ​អាច​នឹង​ក្លាយ​ជា​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​គ្រួ​សារ​កសិ​ករ​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ