30/06/2026 - 06:38

ម្ចាស់​ការ​លើ​ប្រ​ភព​ធន​ធាន​អភិវឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

រយៈ​ពេល​កន្លង ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ តាម​នោះ ជា​ជំ​ហានៗ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

  កម្ម​វិធី​ទិស​ដៅ​ជាតិ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​
នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ក្នុងដំ​ណាក់​កាល ២០២១ - ២០២៥ សរុប​ប្រ​ភព​ទុន​អនុ​វត្ត​នូវ​កម្ម​វិធី​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ សម្រេច​បាន​ជាង ៥.០០០ ពាន់​លាន​ដុង។ ប្រ​ភព​ធន​ធាន​នេះ បាន​ប្រ​មូល​ផ្តុំ​វិនិយោគ​លើ​ការក​សាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ចាំ​បាច់ ជំ​នួយ​អភិ​វឌ្ឍ​ក្នុង​ការ​ផលិត បង្កើត​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ចីរ​ភាព រួម​ចំ​ណែក​បន្ថយ​ភាព​ក្រី​ក្រ និង​កែ​លម្អ​លក្ខ​ណៈរស់​នៅ​របស់​ប្រ​ជា​ជន។ មាន​ទម្រង់​ផលិត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​បាន​បង្កើត​ឡើង ជា​ជំ​ហានៗ​លើក​កម្ពស់​ប្រាក់​ចំណូល និង​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​នៅ​លើ​ភូមិ​ឋាន​នៃ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ឈាន​ចូល​ដំ​ណាក់​កាល ២០២៦​-២០៣០ ការ រួម​បញ្ចូល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទាំង​៣ រួម​មាន៖ កសាង​ជន​បទ​ថ្មី បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ យោង​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ ២៥៧/​២០២៥/​QH១៥ របស់​រដ្ឋ​សភា​ បាន​បើក​ឱ​កាស​ដ៏​ធំ​ធេង​ក្នុង​ការ​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន ជម្នះ​ស្ថាន​ ភាព​ខ្វែង​គ្នា​និង​ផ្ទួន​លើ​គ្នា​នៃ​គោ​លន​យោ​បាយ​។ នេះគឺ​ជា​ជំ​ហាន​ដ៏​សំ​ខាន់ សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព វិនិ យោគ​ ធា​នា​ប្រ​ភព​ធន​ធាន​ទាំង​ឡាយ​បាន​ប្រើ​ប្រាស់​ចំ​គោល​ដៅ​និង​ចំ​មុខ​សញ្ញា​ទទួល​ផល។

យោង​តាម​នោះ ក្នុង​ដំ​ណាក់​កាល ២០២៦ - ២០៣០ ទី​ក្រុង​បាន​ស្នើ​នូវ​ប្រ​ភព​ទុន​សរុប​សម្រាប់​ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ បន្ត​ទទួល​បាន​អាទិ​ភាព​ក្នុង​កម្រិត​ខ្ពស់ ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​គ្រប់​គ្រង​យ៉ាង​ម៉ឺង​ម៉ាត់​ ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព និង​ចីរ​ភាព។ បន្ត​យក​ចិត្ត​ទុក​ដាក់​កៀរ​គរ​ប្រ​ភព​ធន​ធាន ដ៏​សម្បូរ​បែប ចាប់​ពី​ថវិកា​មជ្ឈិម ភូមិ​ភាគ រហូត​ដល់​ការ​ចលនា​សង្គម​ ព្រម​ទាំង​ជំ​រុញ​ការ​គួប​ផ្សំ​នូវ​កម្ម​វិធី និង​គម្រោង​នា​នា ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​វិនិ​យោគ​ ខ្ពស់​បំ​ផុត។ ទន្ទឹម​នឹង​នោះ ការ​ងារ​ដឹក​នាំ​និង​ចង្អុល​ការ​បាន​ពង្រឹង​តាម​ទិស​ដៅ​ព្រមៗ​គ្នា រវៀស​រវៃ​និង​ទៅ​តាម​ភាព​ជាក់​ស្តែង។ ការ​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​សហ​ការ​រវាង​បណ្តា​ថ្នាក់​និង​ផ្នែក​នា​នា លើក​កម្ពស់​សមត្ថ​ភាព​កង​ជួរ​កម្មា​ភិបាល ពង្រឹង​ការ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល និង​ជំ​រុញ​ការ​ងារ​ឃោស​នា​ផ្សព្វ​ផ្សាយ​ បាន​ចាត់​ទុក​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់ ដើម្បី​ធា​នា​កម្ម​វិធី​បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

ទន្ទឹម​នឹង​នោះ ទី​ក្រុង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការវិ​និយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ជំនួយ​អភិវឌ្ឍ​ការ​ផលិត បណ្តុះ​បណ្តាល​របរ បង្ក​ការ​ងារ​ធ្វើ​និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល​សម្រាប់​ប្រ​ជា​ជន។ ទម្រង់​ប្រ​កប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​សម​ស្រប​នឹង​លក្ខ​ណៈភូមិ​ភាគ​តែង​បាន​បើក​ទូ​លាយ រួម​ចំ​ណែក​ជួយ​ឱ្យ​ប្រ​ជា​ជន​ម្ចាស់​ការ​ឈាន​ឡើង​បន្ថយ​ភាព​ក្រី​ក្រ​និង​លំ​នឹង​ជីវ​ភាព។

តាម​លោក​ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ម្ចាស់​ការ​ប្រ​ភព​ធន​ធាន លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ដើម​ទុន​ គឺ​ជា​កត្តា​ស្នូល​ដើម្បី​ឱ្យ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពង្រីក​ប្រ​សិទ្ធ​ភាព​ដោយ​ចីរ​ភាព។ ទី​ក្រុង​នឹង​បន្ត​ពិ​និត្យ​ឡើង​វិញ គួប​ផ្សំ​នូវ​គោ​លន​យោ​បាយ​ ផ្តោត​លើ​ការវិ​និយោគ​មាន​វគ្គ​ស្នើ​ ធា​នា​ឱ្យ​ប្រ​ជា​ជន ពិ​សេស គឺ​មា​មីង​ជន​ជាតិ​ភាគ​តិច ទទួល​បាន​ផល​ប្រ​យោជន៍​យ៉ាង​ពេញ​លេញ​និង​ទាន់​ពេល”៕

                                      ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ