គាំទ្រខែយុវជន និង "ខែមីនាព្រំដែន" ឆ្នាំ ២០២៦ នៅប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សហការជាមួយមន្ទីរពេទ្យពហុព្យាបាលហ្វាហាវ - Medic កឹងធើ ចាត់តាំងកម្មវិធីចងសម្ព័ន្ធភាពរវាងសម្ព័ន្ធយុវជននៃអង្គភាពទាំងពីរ និងអនុវត្តនូវសកម្មភាពសុខុមាលភាពសង្គមជាក់ស្តែងជាច្រើនឆ្ពោះទៅរកប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

អង្គភាពទាំងពីរចុះហត្ថលេខាចងសម្ព័ន្ធភាពអនុវត្តសកម្មភាពស្ម័គ្រចិត្ត។
កម្មវិធីនេះបានប្រព្រឹត្តឡើងដោយមានខ្លឹមសារជាច្រើន ដូចជា៖ ពិនិត្យជំងឺ ផ្តល់ជូនឱសថដោយឥតគិតថ្លៃ និងជូនអំណោយប្រជាជនចំនួន ២០០ លើកនាក់ដែលមានស្ថានភាពលំបាក; ជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន ៥០ ចំណែក; ជូនពពែពូជចំនួន១០ក្បាល គិតជាទឹកប្រាក់ ៣២,៥ លានដុងដល់គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិឋាន និងជូនអាហារូបករណ៍ ២០ ចំណែក មួយចំណែកៗមានតម្លៃ ១ លានដុងដល់សិស្សក្រីក្រឆ្លងកាត់លំបាករៀនពូកែនៅឃុំត្រឹងដេ។

ពិនិត្យជំងឺ និងជូនឱសថដោយឥតគិតថ្លៃដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្រ។
ទន្ទឹមនឹងនោះ កម្មវិធីនេះនៅទាំងចាត់តាំងបើកយុទ្ធនាការ "ចូរសម្អាតសមុទ្រ" គួបផ្សំនឹងផ្សព្វផ្សាយលើកកម្ពស់ស្មារតីការពារបរិស្ថាន និងជូនទង់ជាតិដល់អ្នកនេសាទនៅឃុំត្រឹងដេ រួមចំណែកធ្វើឱ្យរីកសាយភាយនូវស្មារតីទទួលខុសត្រូវក្នុងការការពារអធិបតេយ្យសមុទ្រ កោះ។ ព្រមទាំងមានសកម្មភាពដោះដូរកីឡា Pickleball ល្បែងប្រជាប្រិយ និងប្រឡងច្រៀងខារ៉ាអូខេ ក៏បានចាត់តាំងឡើងយ៉ាងពុះពោរ បង្កបរិយាកាសសាមគ្គី ផ្សារភ្ជាប់រវាងកម្មាភិបាល យុទ្ធជនជាមួយនឹងសមាជិកសម្ព័ន្ធយុវជន និងប្រជាជននៅភូមិភាគ។ សកម្មភាពកម្មវិធីនេះមានអត្ថន័យជាក់ស្តែងក្នុងការគិតគូជីវភាពប្រជាជន រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន កសាងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំនៅតំបន់ព្រំដែនសមុទ្រ។ ចំនួនថវិកាអនុវត្តកម្មវិធីនេះសរុបជាង ៣០០ លានដុង។

ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។
ស្របក្នុងឱកាសនេះ សម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនទីក្រុងកឹងធើ និងសម្ព័ន្ធយុវជនមន្ទីរពេទ្យពហុព្យាបាលហ្វាហាវ - Medic កឹងធើ បានចុះហត្ថលេខាចងសម្ព័ន្ធភាពលើខ្លឹមសារ បង្កើនកិច្ចសហការអនុវត្តសកម្មភាពស្ម័គ្រចិត្ត ថែទាំសុខភាពប្រជាជន និងអនុវត្តមានប្រសិទ្ធភាពនូវការចលនា និងការងារសុខុមាលភាពសង្គមក្នុងពេលខាងមុខ។

វរសេនីយ៍ឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ឱ្យដឹង៖ ការចុះហត្ថលេខាចងសម្ព័ន្ធភាពគឺជាមូលដ្ឋានដើម្បីសម្ព័ន្ធយុវជននៃអង្គភាពទាំងពីរបង្កទំនាក់ទំនងសហការស្អិតល្មួត និងយូរអង្វែង; ឆ្លងតាមរយៈនោះ បង្កើនសាមគ្គីភាព ផ្សារភ្ជាប់ ពង្រីកតួនាទីឈានមុខ ច្នៃប្រតិដ្ឋរបស់សមាជិកសម្ព័ន្ធយុវជនក្នុងការអនុវត្តភារកិច្ចនយោបាយ សកម្មភាពតបស្នងសងគុណ និងសុខុមាលភាពសង្គម រួមចំណែកកសាងស្ថាប័ន អង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ៕
យ្វីអាញ - វិមាន