04/03/2026 - 23:50

ពិធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​៦៧​ឆ្នាំ ទិវា​ប្រ​វេ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន 

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​សមា​ជិក​គណៈ​ទំ​នាក់​ទំ​នង​ប្រ​វេ​ណី​អំ​ណរ​អនុ​ស្សាវ​រីយ៍​លើក​ទី​៦៧​ឆ្នាំ ទិវា​ប្រ​វេ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​(០៣/​៣/​១៩៥៩​-០៣/​៣/​២០២៦); ៣៧​ឆ្នាំ ទិវា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​(០៣​/៣/​១៩៨៩-​០៣​/៣​/២០២៦)​និង​៦៦​ឆ្នាំ ទិវា​ប្រ​វេ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង (បច្ចុប្បន្ន​គឺ​កង​ទ័ព​ការ​ពារ​ព្រ​ដែន​ទី​ក្រុង​កឹង​ធើ) (២៨/​០១/​១៩៦០​-២៨/​០១​/២០២៦)។ លោក​វរ​សេ​នីយ៍​ឯក ហ្វិញ​ថាញ​ហុង ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ធ្វើ​ជា​អធិប​តី​ក្នុង​ពិ​ធី​នេះ។

នៅ​ក្នុង​ពិ​ធី​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រំ​លឹក​ឡើង​នូវ​ប្រ​វេ​ណី​ដ៏​អង់​អាច​ក្លា​ហាន​របស់​កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​រាល់​ដំ​ណាក់​កាល​ប្រ​វត្តិ​សាស្ត្រ ដំ​ណើ​ការ​បង្កើត​និង​អភិវឌ្ឍ​របស់​កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ។

ថ្លែង​ការណ៍​នៅ​ក្នុង​ពិធី​ជួប​ជុំ លោក​វរសេ​នីយ៍​ឯក ហ្វិញ​ថាញ​ហុង ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ឆ្នាំ​២០២៥ ក្រោម​ការ​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​អគ្គ​បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​គណៈ​កម្មា​ធិការ​បក្ស​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិ​ការ​បក្ស​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​ផ្សព្វ​ផ្សាយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​រាល់​ផ្នែក​ការ​ងារ អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​នយោ​បាយ​ដែល​បាន​ប្រ​គល់ បង្ក​ការ​វិវឌ្ឍន៍​យ៉ាង​ច្បាស់​លាស់​លើ​វិស័យ​ជា​ច្រើន។

អ្នក​តំ​ណាង​ទាំង​ឡាយ​ថត​រូប​អនុ​ស្សាវ​រីយ៍​នៅ​ក្នុង​ពិធី​ជួប​ជុំ។

នៅ​លើ​សមរ​ភូមិ​ប្រ​យុទ្ធ​ប្រ​ឆាំង​បទ​ល្មើស អង្គ​ភាព​សហ​ការ​ជា​មួយ​កង​កម្លាំង​សមត្ថ​កិច្ច​បង្ក្រាប​បាន​ករណី​ធំ​ៗ​ជា​ច្រើន ក្នុង​នោះ មាន​ករណី​ជួញ​ដូរ​មនុស្ស​មាន​អា​យុ​ក្រោម​១៦​ឆ្នាំ​ តស៊ូ​ប្រ​យុទ្ធ បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ទំ​និញ​ខុស​ច្បាប់​ឆ្លង​ដែន​ក្នុង​បរិ​មាណ​យ៉ាង​ច្រើន រក​ឃើញ​ចាត់​វិធាន​ការ​លើក​រណី​រក្សា​ទុក​និង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុស​ច្បាប់​ជា​ច្រើន​ករណី រួម​ចំ​ណែក​រក្សា​រឹង​មាំ​សន្តិ​សុខ សុ​វត្ថិ​ភាព​លើ​ភូមិ​ឋាន។

ពិ​សេស បណ្តា​ទម្រង់​ចលនា​មហា​ជន​ដែល​មាន​លក្ខណៈ​ពិ​សេស​របស់​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បន្ត​បាន​រក្សា​និង​ពង្រីក​វិសាល​ភាព លេច​ធ្លោ​បំ​ផុត​គឺ​ទម្រង់"ទូ​ថ្នាំ​ពេទ្យ​ការ​ពារ​ព្រំ​ដែន​"ឧបត្ថម្ភ​អ្នក​នេសាទ​ចេញ​ទៅ​សមុទ្រ​នេ​សាទ​សុ​វត្ថិ​ភាព ទម្រង់​"បង្រៀន​អក្សរ​ខ្មែរ​"នៅ​តាម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ លើក​កម្ពស់​ប្រ​ជា​បញ្ញា ទម្រង់"ផ្សា​ណាត់​ពិ​សេស" ជួយ​គ្រួ​សារ​ក្រី​ក្រ​និង​អ្នក​ដែល​ងាយ​រង​គ្រោះ​នៅ​លើ​ភូមិ​ឋាន។

ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន អង្គ​ភាព​មាន​សមូហ​ភាព​និង​បុគ្គល​រាប់​រយ​លើក​នាក់ បាន​គ្រប់​ថ្នាក់​ស្ងើច​សរ​សើរ​ជូន​រង្វាន់ កត់​សម្គាល់​ចំ​ពោះ​ការ​រួម​ចំ​ណែក​ជាក់​ស្តែង​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ ចលនា​ប្រ​ឡង​ប្រ​ណាំង​ជា​ប្រ​ចាំ​និង​បន្ទាន់។

លោក​វរសេ​នីយ៍​ឯក ហ្វិញ​ថាញ​ហុង ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​សមា​ជិក​គណៈ​ទាក់​ទង​ដែល​មាន​ស្ថាន​ភាព​លំ​បាក។

លោក​វរ​សេ​នីយ៍​ឯក ហ្វិញ​ថាញ​ហុង ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​សម្តែង​នូវ​ការ​គោ​រព​ចំ​ពោះ​ការ​រួម​ចំ​ណែក បទ​ពិ​សោធន៍​និង​ការ​លះ​បង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​គ្រប់​ជំ​នាន់។ ព្រម​ទាំង​រំ​ពឹង​ថា​គណៈ​ទំ​នាក់​ទំ​នង​ប្រ​វេ​ណី បន្ត​ធ្វើ​ជា​ទី​បង្អែក​ស្មារតី ជា​ស្ពាន​តភ្ជាប់​មនោ​សញ្ចេត​នា រួម​ដំ​ណើរ​ជា​មួយ​កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ ដើម្បី​រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​នៃ​មាតុ​ភូមិ៕

យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ