26/02/2026 - 07:19

រីក​សាយ​ភាយ​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន​ 

សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៦ បាន​ចាត់​តាំង​ឡើង​នៅ​ឃុំ​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ​កន្លង​ហើយ​ កង​កម្លាំង​នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន។ កង​កម្លាំង​នគរ​បាល មិន​ត្រឹម​តែ​ធ្វើ​បាន​ល្អ​នូវ​ភារ​កិច្ច​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ឋាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម រួម​ចំ​ណែក​នាំ​មក​និទា​ឃ​រដូវ​ដ៏​កក់​ក្តៅ មាន​អត្ថ​ន័យ​ត្រឹម​ត្រូវ​តាម​ស្មារ​តី “នគរ​បាល​ប្រ​ជា​ជន​ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ”។

នគរ​បាល​ខេត្ត​កា​ម៉ាវ ជូន​អំ​ណោយ​ដល់​កង​កម្លាំង​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។

ចំ​ណុច​លេច​ធ្លោ​ក្នុង​សកម្ម​ភាព​បុណ្យ​ចូល​ ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​ជូន​អំ​ណោយ​ចំ​នួន ៤០ ចំ​ណែក​ដល់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម និង​កង​កម្លាំង​ចូល រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​មាន​ស្ថាន​ភាព​លំ​បាក គិត​ជា​ទឹក​ប្រាក់​សរុប ៤០ លាន​ដុង។ អំ​ណោយ​បាន​ជូន​ដោយ​ផ្ទាល់​ដៃ​មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ដឹង​គុណ និង​ចែក​រំលែក​បន្ទុក​របស់​កង​កម្លាំង​នគរ​បាល​ចំ​ពោះ​ប្រ​ជា​ជន និង​អ្នក​ដែល​កំ​ពុង​រួម​កម្លាំង​រក្សា​ភាព​សុខ​សាន្ត​នៅ​មូល​ដ្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង។ លោក​គឹម​ឡុង​ហាយ នៅ​ភូមិ ៤ ឃុំ​ថើយ​ប៊ិញ ឱ្យ​ដឹង៖ “បាន​ទទួល​អំ​ណោយ​របស់​នគរ​បាល​ខេត្ត​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ ខ្ញុំ​មាន​អា​រម្មណ៍​រីក​រាយ​និង​កក់​ក្តៅ​ណាស់។ នេះ​មិន​ត្រឹម​តែ​ជា​ការ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង ជួយ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត និង​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន”។

ទន្ទឹម​នឹង​នេះ នគរ​បាល​ខេត្ត​កា​ម៉ាវ នៅ​ទាំង​សហ​ការ​ចាត់​តាំង​ពិនិត្យ​ជំងឺ ពិ​គ្រោះ​សុខ​ភាព​ ជូន​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​និង​ជូន​អំ​ណោយ គ្រឿង​ឧប​ភោគ​បរិ​ភោគ; សង់​ផ្ទះ​ជូន​ប្រ​ជា​ជន អនា​ម័យ បរិ​ស្ថាន​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុម​ទ្រុម សម្អាត​ដង​ផ្លូវ​ជន​បទ និង​ចូល​រួម​កសាង​បរិ​ស្ថាន​ភ្ល​ - បៃ​តង - ជ្រះ - ស្អាត​។ល។ ទង្វើ​ជាក់​ស្តែង​ប្រ​កប​ដោយ​មនុស្ស​ធម៌​នេះ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ រូប​ភាព​ល្អ​របស់​យុទ្ធ​ជន​នគរ​បាល​ប្រ​ជា​ជន​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ។ លោក​តូ​ត្វឹង​អាញ នៅ​ភូមិ ១៣ ឃុំ​ថើយ​ប៊ិញ ឱ្យ​ដឹង៖ “បើ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ជំ​នួយ​របស់​កម្លាំង​នគរ​បាល​ខេត្ត និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទេ ប្រ​ហែល​ជា​គ្រួ​សារ​ខ្ញុំ​នៅ​លំ​បាក​នឹង​គ្មាន​ផ្ទះ​រឹង​មាំ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ នេះ​ជា​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ដ៏​ធំ ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត លំ​នឹង​ជីវ​ភាព មាន​ផ្ទះ​ថ្មី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​យ៉ាង​សប្បាយ​រីក​រាយ​និង​សុភ​មង្គល”។

នគរ​បាល​ខេត្ត​កា​ម៉ាវ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។

ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ អស់​ពី​ចិត្ត​ព៏​ថ្លើម​និង​តាម​ទិស​ស្លោក “ជិត​ប្រ​ជា​ជន​ កៀក​ប្រ​ជា​ជន”  “ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ” កង​កម្លាំង នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​និង​កំ​ពុង​បញ្ចេញ​កម្លាំង​រៀង​រាល់​ថ្ងៃ ចាប់​ពី​ការ​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់ រហូត​ដល់​ការ​គិត​គូរ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ដល់​ប្រ​ជា​ជន។ រាល់​ទង្វើ​សុទ្ធ​សឹង​រួម​ចំ​ណែក​ដល់​ការ​ពូន​ជ្រំ​ទំ​នុក​ចិត្ត រឹត​បន្តឹង​ជាង​ទៀត​នូវ​ចំ​ណង​ទំ​នាក់​ទំ​នង​ផ្សារ​ភ្ជាប់​សាច់​ឈាម​រវាង​កង​កម្លាំង នគរ​បាល​និង​ប្រ​ជា​ជន​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន បន្សល់​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មាតុ ភូមិ​និទា​ឃ​រដូវ​ប្រ​កប​ដោយ​ភាព​សុខ​ដុម​កក់​ក្តៅ​និង​ដិត​ដាម​ដោយ​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន៕

   យ្វី​អាញ -វិមាន​

ចែករំលែកអត្ថបទ