08/01/2026 - 08:47

ប្រ​កាស​សេ​ចក្តីសម្រេច​ស្តីពី​ការ​រួម​បញ្ចូល​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ 

- នៅ​ថ្ងៃ​ទី​៧ ខែ​មក​រា​ ឆ្នាំ​ ២០២៦ លោក​ង្វៀង​វ៉ាំងខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេ​ចក្តីសម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ស្តីពី​ការ​អនុញ្ញាត​ឱ្យ​រួម​បញ្ចូល​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ខេត្ត​ហូវយ៉ាង​ និង​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ រួម​បញ្ចូល​ជា​មួ​យស​មា​គម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

លោក​ង្វៀង​វ៉ាំងខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ  និង​ថ្នាក់​ដឹក​នាំ​នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ប្រ​គល់​សេ​ចក្តីសម្រេច​ ស្តីពី​ការ​រួម​បញ្ចូល​សមាគម​និង​ជូន​បាច់​ផ្កា​អប​អរ​សា​ទរ​ដល់​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

យោង​តាម​សេ​ចក្តីសម្រេច​ ក្នុង​រយៈ​ពេល​៣០ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ដែល​សេ​ចក្តីសម្រេច​មាន​សុពល​ភាព​ សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ខេត្ត​ហូវយ៉ាង​ និង​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ មាន​កាតព្វ​កិច្ច​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ទាំង​មូល​ ហិរញ្ញ​វត្ថុ​ អង្គ​ការ​ចាត់​តាំង​ បុគ្គលិក​ សិទ្ធិ​និង​កាតព្វ​កិច្ច​ទាំង​អស់​ ទៅ​ឱ្យ​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; ព្រម​ជា​មួយ​គ្នា​នេះ​ ត្រូវ​បញ្ចប់​ធរមាន​និង​សកម្ម​ភាព​ ហើយ​ត្រូវ​ប្រ​គល់​ត្រា​ទៅ​ឱ្យ​ស្ថា​ប័នមាន​សមត្ថ​កិច្ច​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។

សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ គឺ​ជា​អង្គ​ការ​ចាត់​តាំង​នៃ​ជំនាន់​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​ មាន​អង្គ​ការ​ចាត់​តាំង​និង​ដំណើរ​ការ​តាម​លក្ខ​ន្តិកៈ​ដែល​បាន​សមាគម​បាន​ទទួល​ស្គាល់​ ឯក​ភាព​ប្រើ​ប្រាស់​លក្ខ​ន្តិកៈ​រួម​របស់​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​វៀត​ណាម​ អនុ​វត្ត​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​រដ្ឋ​របស់​នគរ​បាល​ទី​ក្រុង​ ព្រម​ទាំង​ក្រ​សួង​ ស្ថា​ប័នពាក់​ព័ន្ធ​នា​នា​ ដែល​ទាក់​ទង​នឹង​វិស័យ​សកម្ម​ភាព​របស់​សមាគម​។ សមា​គម​​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ទទួល​ស្គាល់​ជា​នីតិ​បុគ្គល​ មាន​ត្រា​និង​គណ​នី​ផ្ទាល់​ខ្លួន​ ម្ចាស់​ការ​ធានា​ថវិកា​ ទី​ស្នាក់​កា​រនិង​មធ្យោបាយ​សម្រាប់​សកម្ម​ភាព​ផ្ទាល់​ខ្លួន​។

ឧត្តម​សេនីយ៍​ទោ​ ហាង៉ៀឡោ​ អតីត​នា​យក​នគរ​បាល​ទី​ក្រុង​កឹង​ធើ សមាជិក​គណៈ​ប្រតិ​បត្តិ​កា​រស​មា​គម​អតីត​នគរ​បាល​ប្រ​ជា​ជន​វៀតណាម​ កាន់​តំណែង​ជា​ប្រ​ធាន​សមាគម​អតីត​នគរ​បាល​​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃ​យ៍ និង​គណៈ​កម្ម​ការ​ត្រួត​ពិនិត្យ​នៃ​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បង្ហាញ​មុខ​ក្នុង​មហា​សន្និបាត​។

- នៅ​ថ្ងៃ​ទី​៧ ខែ​មក​រា​ សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​មហា​សន្និបាត​តំណាង​ពាក់​កណ្ដាល​អាណត្តិ​ ២០២៣-២០២៨។

កន្លង​រយៈ​ពេល​២ឆ្នាំ​ (២០២៣-២០២៥) សកម្ម​ភាព​របស់​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​ ទទួល​បាន​លទ្ធ​ផល​ជា​ច្រើន​ មាន​គុណ​ភាព​ និង​កាន់​តែ​មាន​ជម្រៅ​។ ការ​ងារ​រៀប​ចំ​រចនា​សម្ព័ន្ធ​ប្រ​ព័ន្ធ​គ្រប់​គ្រង​របស់​សមាគម​ បាន​ផ្តោ​តការ​យក​ចិត្ត​ទុក​ដាក់​  សុក្រឹត​ មាន​របៀប​រៀប​រយ​ល្អ​ ដំណើរ​ការ​មាន​ស្ថិរ​ភាព​ ចំ​នួន​សមាជិក​ត្រូវ​បាន​បញ្ចូល​កាន់​តែ​កើន​ឡើង​ជា​លំ​ដាប់​។

កា​រងា​រស​ហ​ការ​រវាង​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​ទី​ក្រុង​ ជា​មួយ​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នគរ​បាល​ទី​ក្រុង​ បាន​អនុ​វត្ត​យ៉ាង​ម៉ត់​ចត់​ ទាន់​ពេល​វេលា​ ពិសេស​ក្នុង​ការ​ងារ​ធានា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​ និង​អនុ​វត្ត​របប​គោ​លន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ និង​ផ្នែក​នគរ​បាល​ ចំ​ពោះ​កម្មា​ភិបា​លន​គរ​បាល​ចូល​និវត្តន៍​និង​សមា​ជិក​។

សមាគម​បាន​ពិនិត្យ​បញ្ចូល​សមាជិក​ ៥៨២នាក់​; ក្នុង​នោះ​ មាន​៥៣០នាក់​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ បោះ​ឆ្នោត​ចូល​ក្នុង​គណៈ​កម្មា​ធិ​ការ​បក្ស​ ចូល​រួម​ក្នុង​រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​និង​ចលនា​នា​នា​។ ក្នុង​ការ​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង​ អា​ស្រ័យ​សមាគម​អតីត​នគរ​បាល​ប្រ​ជា​ជន​វៀតណាម​បាន​បំផុស​ មាន​សមូហ​ភាព​និង​បុគ្គល​ជា​ច្រើន​ទទួល​បាន​ការ​ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​នៅ​គ្រប់​ថ្នាក់​៕

ប្រ​ភព​៖ baocantho.com.vn - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ