ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/12/2025 - 15:07

ព្រឹត្តិ​ការណ៍​ពិធី​បុណ្យ​ផ្សេង​ៗនៅ​ចុង​ឆ្នាំ​ បង្ក​ចំ​ណុច​លេច​ធ្លោ​សម្រាប់​ទេស​ចរណ៍​ 

ចុង​ឆ្នាំ​គឺ​ជា​ដំ​ណាក់​កាល​ប្រា​រព្ធ​ឡើង​នូវ​ពិធី​បុណ្យ​ផ្សេង​ៗ បង្ក​ជា​ព្រឹត្ត​ការណ៍​លេច​ធ្លោ​ក្នុង​ការ​អភិ​វឌ្ឍន៍​ទេស​ចរណ៍; ឆ្លង​តាម​រយៈ​នោះ​ ​ខេត្ត​ ក្រុង​នា​នា​ក្តាប់​បាន​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ភ្ញៀវ​ទេស​ចរ​ បាន​តម្រង់​ទិស​វិនិ​យោគ​សម​ស្រប​សម្រាប់​ផលិត​ផល​ទេស​ចរណ៍​នៅ​ភូមិ​ភាគ។

 ភ្ញៀវ​ទេស​ចរ​ទស្ស​នា​ផ្សារ​អណ្តែត​កៃ​រុាំង។ 

ដើម​ខែ​ធ្នូ​ ពិធី​បុណ្យ​វប្ប​ធម៌​ទេស​ចរណ៍​ភូមិ​បុ​រាណ​ ដុង​ហ្វា​ហ៊ីប​ ក្រោម​ប្រ​ធាន​បទ​ “អនុ​ស្សាវ​រីយ៍ភូមិ​បុរាណ” (ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ) ក៏​បាន​បញ្ចប់​ដោយ​បន្សល់​ទុក​នូវ​ស្នាម​អនុ​ស្សាវ​រីយ៍​ជា​ច្រើន​នៅ​ដុង​ថាប។ លុះ​ដល់​សប្តាហ៍​ទី​២ ខែ​ធ្នូ​ សប្តាហ៍​ទេស​ចរណ៍​ទី​ក្រុង​ហូ​ជី​មិញ​ លើក​ទី​៥ ក្រោម​ប្រ​ធាន​បទ​ “ភាព​ពុះ​ពោរ​រដូវ​ពិ​ធី​បុណ្យ​ - Vibrant Ho Chi Minh Fest” បាន​ប្រ​ព្រឹត្ត​ឡើង​ (ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ)។ នេះ​ជា​សកម្ម​ភាព​ចាប់​ផ្តើម​នៃ​ព្រឹត្តិ​ការណ៍​ទេស​ចរណ៍​ដ៏​ពុះ​ពោរ​ ដើម្បី​ជំ​រុញ​តម្រូវ​ការ​ទេស​ចរណ៍​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​ ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ទេស​ចរណ៍​ចុង​ឆ្នាំ។ សកម្ម​ភាព​ទេស​ចរណ៍​ វប្ប​ធម៌​ កី​ឡា​និង​តន្ត្រី​ បាន​ប្រ​ព្រឹត្ត​ឡើង​ជា​បន្ត​បន្ទាប់​ លេច​ធ្លោ​បំ​ផុត​គឺ​ពិធី​តាំង​បង្ហាញ​ម្ហូប​អា​ហារ​ចើ​លើង​ បរិ​យា​កាស​នំ​ប្រ​ជា​ប្រិយ​ណាម​បូ​ ពិធី​បុណ្យ "តុប​តែង​កៃ​ច្នៃ​ឡើង​វិញ- ទន្លេ​យិញ​ក្នុង​ចិត្ត​ខ្ញុំ​" រង្វាន់​រត់​ Marathon អន្តរ​ជាតិ​ទី​ក្រុង​ហូជី​មិញ​។ល។ ក្នុង​នោះ​ សកម្ម​ភាព​សំ​ខាន់​គឺ​ការ​ចូល​រួម​របស់​អា​ជីវ​កម្ម​ទេស​ចរណ៍​រាប់​រយ​បាន​ឧទ្ទេស​នាម​ផលិត​ផល​ សេ​វា​ទេស​ចរណ៍​ថ្មី​ និង​កម្ម​វិធី​ជំ​រុញ​តម្រូវ​ការ​ដល់​ភ្ញៀវ​ទេស​ចរណ៏​គ្រប់​មជ្ឈ​ដ្ឋាន។

ចំ​ណុច​លេច​ធ្លោ​ក្នុង​រដូវ​បុណ្យ​ទេស​ចរណ៍​ចុង​ឆ្នាំ​តំ​បន់​ភាគ​ខាង​ត្បូង​ គឺ​ពិធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​កឹង​ធើ ឆ្នាំ​២០២៥។ នេះ​ជា​សកម្ម​ភាព​លើក​ដំ​បូង​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​កឹង​ធើ បង្ក​ចំ​ណុច​លេច​ធ្លោ​វប្ប​ធម៌​-ទេស​ចរណ៍​ អំ​ណរ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៦; ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​វប្ប​ធម៌​ព្រែក​ទន្លេ​ពិ​សេស​ដោយ​ឡែក​របស់​កឹង​ធើ​និយាយ​ដោយ​ឡែក​ និង​វាល​រាប​ទន្លេ​គឺវ​ឡុង​និយាយ​រួម។ ពិធី​បុណ្យ​ មាន​ប្រ​ធាន​បទ​ “កឹង​ធើ – សម្រស់​ព្រែក​ទន្លេ​” នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​០១ ខែ​មក​រា​ ឆ្នាំ​២០២៦ នៅ​សួន​ច្បារ​កំ​ពង់​ផែ​និញ​កេវ​ (សង្កាត់​និញ​កេវ​) សួន​ច្បារ​សុង​ហូវ (សង្កាត់​កៃ​ខេ) និង​នៅ​តំ​បន់​ជិត​ខាង។

ចំណុច​លេច​ធ្លោ​នៃ​ពិធី​បុណ្យ​ គឺ​កម្ម​វិធី​បើក​ឆាក​ដោយ​មាន​សម្តែង​សិល្បៈ​ដ៏​វិ​សេស​ បង្ហាញ​ឡើង​វិញ​នូវ​ប្រ​វត្តិ​កាប់​ឆ្កា​ ជីវ​ភាព​វប្ប​ធម៌​ផ្សារ​ភ្ជាប់​នឹង​ព្រែក​ទន្លេ​របស់​អ្នក​តាំង​ទី​លំ​នៅ​នៅ​កឹង​ធើ​និង​វាល​រាប​ទន្លេ​គឺវ​ឡុង។ ក្រៅ​ពី​នោះ​ ពិធី​បុណ្យ​នៅ​មាន​សកម្ម​ភាព​ជា​ច្រើន​ទៀត​ ដូច​ជា៖ ក្បួន​ដង្ហែ​ទូក​កប៉ាល់​ សម្តែង​បង្ហាញ​ពី​បរិ​យា​កាស​ផ្សារ​អណ្តែត​កៃ​រុាំង ង៉ា​បៃ និង​ង៉ា​ណាំ។ បរិ​យា​កាស​ដាក់​តាំង​ ឧទ្ទេស​នាម​ផលិត​ផល​ ម្ហូប​អា​ហារ​ពិ​សេស​ដោយ​ឡែក  ផលិត​ផល​OCOP ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​ទេស​ចរណ៍​របស់​ភូមិ​ភាគ​នា​នា; សម្តែង​តន្ត្រី​ acoustic តាម​ដង​ផ្លូវ; តាំង​ពិ​ព័រណ៍​រូប​ថត​ ព្រម​ជា​មួយ​នឹង​សកម្ម​ភាព​កី​ឡា​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ព្រែក​ទន្លេ​ បណ្តែត​ប្រ​ទីប​លើ​ដង​ទន្លេ​ និង​សិក្ខា​សា​លា​អំ​ពី​ទេស​ចរណ៍​។ល។

ស្រប​ពេល​ជា​មួយ​នោះ​ដែរ​ នៅ​ដុង​ថាប Festival ផ្កា​លម្អ​សា​ឌាក ក៏​បាន​វិល​មក​ជា​លើក​ទី​២​ក្នុង​ឱ​កាស​ចុង​ឆ្នាំ​នេះ​ដែរ​ ក្រោម​ប្រ​ធាន​បទ​ "សម្រស់​ផ្កា​ថ្ងៃ​ថ្មី" បាន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​ ៤ ខែ​មក​រា​ ឆ្នាំ​២០២៦ នៅ​សង្កាត់​សា​ឌាក ខេត្ត​ដុង​ថាប។ នេះ​ជា​ព្រឹត្តិ​ការណ៍​លើក​តម្កើង​តម្លៃ​ភូមិ​ផ្កា​លម្អ​ សំ​ដៅ​លើក​កម្ពស់​តម្លៃ​ផលិត​ផ្កា​លម្អ​; ផ្សព្វ​ផ្សាយ​រូប​ភាព​សា​ឌាក ដុង​ថាប; ផ្សារ​ភ្ជាប់​និង​ពង្រីក​ទី​ផ្សារ​ផ្កា​លម្អ​; កសាង​ផ្លាក​សញ្ញា​ ជំ​រុញ​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​ផ្កា​លម្អ​សា​ឌាក និង​ផ្នែក​ទេស​ចរណ៍​ដុង​ថាប​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព។

ចំណុច​លេច​ធ្លោ​របស់​ពិធី​បុណ្យ​ គឺ​កម្ម​វិធី​បើក​ឆាក​ និង​បរិ​យា​កាស​សម្រស់​ផ្កា​សា​ឌាក ដាក់​តាំង​ពូជ​ផ្កា​លម្អ​ចំ​នួន​ ១.០០០​ប្រ​ភេទ។ ទន្ទឹម​នឹង​នោះ​ នៅ​មាន​សកម្ម​ភាព​ជា​ច្រើន​ទៀត​ ដូច​ជា៖ បរិ​យា​កាស​ "តំ​បន់​បេតិក​ភណ្ឌ" សម្តែង​ទេស​ភាព​ពិត​ "មួយ​រយ​ឆ្នាំ​សម្រស់​ភូមិ​ផ្កា"; ដាក់​តាំង​ពិ​ព័រណ៍​ផ្កា - ឈើ​លម្អ​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ; ផ្សារ​ណាត់​ផ្កា​លម្អ​សា​ឌាក; វិថី​ម្ហូប​អា​ហារ​ "សម្រស់​ពិ​ដោរ​ណាម​បូ"; បា​ឡុង​ហោះ​ ក្រោម​ប្រ​ធាន​បទ​ "សា​ឌាក - ហោះ​ឡើង​ជា​មួយ​នឹង​សម្រស់​ផ្កា"...និង​អង្គ​ប្រ​ជុំ​ សិក្ខា​សា​លា​អំ​ពី​ផ្កា​លម្អ​ និង​ទេស​ចរណ៍។

ក្រៅ​ពី​នោះ​ ក៏​មាន​កម្ម​វិធី​គាំ​ទ្រ​ជា​ច្រើន​ ដូច​ជា៖ ក្បួន​ដង្ហែ​ “នា​រី​នឹង​អាវ​ផាយ​ផ្កា” ពិធី​ប្រ​ឡង​ច្រក​ទ្វារ​ផ្កា​ វិថី​ផ្កា​ និង​សួន​ផ្កា​ស្ថា​ប័ន​រដ្ឋ​ស្អាត​លើក​ទី​២  ប្រ​ឡង​រូប​ព្រឹត្តិ​ការណ៍​សិល្បៈ​ គាំ​ទ្រ​ Festival ផ្កា​លម្អ​សា​ឌាក លើក​ទី​២ ឆ្នាំ​២០២៥ កម្ម​វិធី​ដោះ​ដូរ​របាំ​ប្រ​ជា​ប្រិយ​និង​សមោ​សរ​ “សំ​ឡេង​ច្រៀង​មហា​ហង្ស​” និង​ល្បែង​ប្រ​ជា​ប្រិយ​។ល។ នាំ​មក​ជូន​ភ្ញៀវ​ទេស​ចរណ៍។

ជាក់​ស្តែង​គឺ​ព្រឹត្តិ​ការណ៍​ពិធី​បុណ្យ​ទាំង​នេះ​ បាន​ទាក់​ទាញ​អ្នក​ទេស​ចរណ៏​ជា​ច្រើន​មក​ឆ្លង​កាត់​បទ​ពិ​សោធន៍​ ទន្ទឹម​នឹង​នោះ​ ទស្សនា​តំ​បន់​ទី​តាំង​ទេស​ចរណ៍​របស់​ភូមិ​ភាគ។  នេះ​ចាត់​ទុក​ជា​រូប​ភាព​ចង​សម្ព័ន្ធ​មួយ​ ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ស្រុក​កំ​ណើត​មាន​ប្រ​សិទ្ធ​ភាព​ ឆ្លង​តាម​រយៈ​សកម្ម​ភាព​សម្បូរ​បែប​នៃ​ពិពី​បុណ្យ។ អា​ស្រ័យ​ហេតុ​នោះ​ ​ខេត្ត​ ក្រុង​ជា​ច្រើន​យក​ចិត្ត​ទុក​ដាក់​កសាង​ផលិត​ផល​ទេស​ចរណ៍​អំ​ពី​ពិធី​បុណ្យ។ ជា​មួយ​នឹង​ទ្រង់​ទ្រាយ​ អត្ត​សញ្ញាណ​នៃ​ពិធី​បុណ្យ​ក៏​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ភូមិ​ភាគ​នីមួយៗ​បង្ក​បាន​ស្នាម​អនុ​ស្សាវ​រីយ៍​ដោយ​ឡែក​ក្នុង​ចិត្ត​ភ្ញៀវ​ទេស​ចរណ៏៕

 យោង​៖ baocantho.com.vn - ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ