ក្នុងឆ្នាំ ២០២៤ នគរបាលឃុំផុងថាញ់តៃ A ស្រុកភឿកឡុង ខេត្តបាកលីវ ត្រូវបានរដ្ឋាភិបាល ជូនទង់ប្រឡងប្រណាំងក្នុងចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុភូមិ”។ ទទួលបានស្នាដៃនេះ អាស្រ័យអង្គភាពបំពេញបានល្អនូវការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបង្កើតបានយុទ្ធជ័យជាច្រើនក្នុងការប្រយុទ្ធប្រឆាំងបទល្មើស រួមចំណែករក្សាភាពសុខសាន្តជូនប្រជាជន។

អង្គភាពបានបំផុសចលនាយ៉ាងខ្លាំងក្លាចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុភូមិ” ដល់កម្មាភិបាលនិងយុទ្ធជនគ្រប់រូប។
នៅឆ្នាំ ២០២៤ នគរបាលឃុំផុងថាញ់តៃ A បានរួមជាមួយរដ្ឋអំណាចភូមិភាគ អង្គការមហាជន និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច រៀបចំឃោសនាបាន ៦៦ លើក ដោយមានប្រជាជនចូលរួមជាង ២.០០០ នាក់ ធ្វើការចលនាដោយឡែកដល់ប្រជាជនចំនួន ១.៥០០ នាក់ ចែកខិត្តប័ណ្ណចំនួន ២.០០០ សន្លឹក ឆ្លងតាមរយៈការឃោសនាប្រជាជនបានផ្តល់ព័ត៌មានដ៏មានតម្លៃអំពីសន្តិសុខសណ្តាប់ធ្នាប់ជាច្រើន ជួយឱ្យកងកម្លាំងនគរបាលឃុំចាត់វិធានការជាច្រើនដើម្បីបង្ការ កម្ចាត់បង់នូវសកម្មភាពដែលបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តឃុំ។ ទន្ទឹមនឹងនោះ នគរបាលឃុំផុងថាញ់តៃ A នៅទាំងកសាងនិងរក្សាមានប្រសិទ្ធភាពទម្រង់ “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ ឆ្លាតវៃ” នៅភូមិមួយ B បង្កភាពទម្លុះទម្លាយក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់បទល្មើស។ លោក យ៉ឺអ៊ុកអី នៅឃុំផុងថាញ់តៃ A បានឱ្យដឹង៖ “រយៈពេលកន្លង ក្នុងឱកាសបុណ្យទាននិងបុណ្យចូលឆ្នាំថ្មី កម្លាំងនគរបាលឃុំផុងថាញ់តៃ A តែងសួរសុខទុក្ខ ធានាសន្តិសុខសណ្តាប់ធ្នាប់ និងបង្កលក្ខណសម្បត្តិសម្រាប់មាមីងអ្នកកាន់ព្រះពុទ្ធសាសនារៀបចំពិធីកិច្ចទៅតាមទំនៀមទម្លាប់ ទន្ទឹមនឹងនោះ សហការឃោសនា ផ្សព្វផ្សាយច្បាប់ លើកទឹកចិត្តមាមីងរស់នៅស្រុះស្រួលគ្នា ប្រតិបត្តិត្រឹមត្រូវតាមគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ល។ ផ្តើមពីនោះ ប្រជាជនមានទំនុកចិត្តនិងចូលរួមបរិហាបទល្មើស ដើម្បីរក្សាភាពសុខសាន្តជូនភូមិស្រុក”។

ខ្លោងទ្វារសន្តិសុខឆ្លាតវៃ បង្កភាពទម្លុះទម្លាយក្នុងការប្រយុទ្ធប្រឆាំងនិង
ទប់ស្កាត់បទល្មើសនៅឃុំផុងថាញ់តៃ A។
ដោយប្រជាជនមានទំនុកចិត្តនិងចូលរួមអនុវត្តល្អនូវចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុភូមិ” បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។ លោក វរសេនីយ៍ទោ ឡឹមវ៉ាន់ណៀង ប្រធានគរបាលឃុំផុងថាញ់តៃ A មានប្រសាសន៍៖ “ដើម្បីចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុភូមិ” មានប្រសិទ្ធភាព អង្គភាពបានបំផុសចលនាយ៉ាងខ្លាំងក្លាដល់កម្មាភិបាល យុទ្ធជន និងបានចាត់ទុកនេះ ជាខ្លឹមសារមួយដើម្បីរៀបចំណាត់ថ្នាក់ប្រចាំខែនិងប្រចាំឆ្នាំរបស់កម្មាភិបាល យុទ្ធជនម្នាក់ៗ។ ហេតុនេះ អង្គភាពបានដាក់ចេញទិសដៅ ភាគកម្រិតការងារជាក់ស្តែងដល់សមមិត្តមេបញ្ជាការកម្មាភិបាល យុទ្ធជន; បង្កើនការសើុបអង្កេតជាមូលដ្ឋាននិងវិជ្ជាជីវៈ កំណត់ច្បាស់បញ្ហាដែលសំខាន់ចាំបាច់និងធ្វើសេនាធិការដោះស្រាយបានទាន់ពេលវេលា មិនទុកឱ្យកើតមានបញ្ហា ចំណុចក្តៅអំពីសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ។ល។ ដោយការចូលរួមគាំទ្ររបស់ប្រជាជន ម្ល៉ោះហើយ ចលនាពង្រីកបានប្រសិទ្ធភាពជួយឱ្យអង្គភាពសម្រេចបានល្អនូវភារកិច្ច និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត”៕
យ៉ីអាញ - ទ្រុងង្វៀង - បកប្រែ៖ សុផន