21/10/2024 - 15:50

កសាង​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ 

នា​ពេល​កន្លង​ កម្លាំង​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​នគរ​បាល​ខេត្ត​បាក​លីវ​ តែង​ទៅ​ទាក់​ទង​ចលនា​អ្នក​មុខ​អ្នក​ការ​សាសនា​ និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​ទាំង​ឡាយ​ ដើម្បី​លើក​កម្ពស់​តួនា​ទី​និង​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ការ​រឹត​បន្តឹង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។​

កម្មា​ភិបាល​ យុទ្ធ​ជន​ការិ​យាល័យ​សន្តិ​សុខ​ផ្ទៃ​ក្នុង​តែង​រក្សា​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​មន្ត្រី​សង្ឃ។​

កម្លាំង​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​នគរ​បាល​ខេត្ត​បាក​លីវ​ តែង​រក្សា​សកម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ស្វ័យ​បង្ការ​ ស្វ័យ​គ្រប់​គ្រង​ ស្វ័យ​ការ​ពារ​ និង​ស្វ័យ​ផ្សះ​ផ្សា​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​សា​សនា​។ល។​ តួយ៉ាង​ដូច៖ “ក្រុម​គ្រិស្ត​សាស​និក​ស្វ័យ​គ្រប់​គ្រង​ ស្វ័យ​បង្ការ​ អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” “ក្រុម​ស្វ័យ​ការ​ពារ​វង្ស​ត្រកូល​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”  “ក្លឹប​៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ” “ក្រុម​ឃោស​នា​ ផ្សព្វ​ផ្សាយ​និង​អប់រំ​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់​ក្នុង​សាសនា​ កាវ​ដាយ តៀង​ថៀង” និង​ទម្រង់​លេច​ធ្លោ​មួយ​ចំ​នួន​ទៀត​បាន​ក្រសួង​នគរ​បាល​ទទួល​ស្គាល់​ និង​ស្ងើច​សរ​សើរ។​ លេច​ធ្លោ​បំ​ផុត​ គឺ​បាន​បង្កើត​និង​រក្សា​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ទម្រង់ “ក្លឹប ​៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ” បាន​ក្លាយ​ជា​ទី​បង្អែក​ដ៏​ទំ​នុក​ចិត្ត​ ជា​ស្ពាន​តភ្ជាប់​និង​ជា​អ័ក្ស​ភ្ជាប់​រវាង​កង​កម្លាំង​នគរ​បាល​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​ បង្កើត​បាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ សាម​គ្គី​ភាព​ និង​ឯក​ភាព​ក្នុង​ការ​អនុវត្ត​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។​ ទន្ទឹម​នឹង​នោះ​ ជា “កម្លាំង​ជំ​នួយ​” ដែល​តែង​តែ​ប្រ​កៀក​ស្មា គាំ​ទ្រ​ដល់​កង​កម្លាំង​សន្តិ​សុខ​ក្នុង​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​; លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​អូស​ទាញ​ប្រ​ជា​ជន​ ចូល​ដៃ​ប្រ​ឆាំង​បក្ស​និង​រដ្ឋ​យើង​ពី​កម្លាំង​អមិត្ត​ខាង​ក្រៅ។​  លោក​ថាច់​សន ប្រ​ធាន​ក្លឹប​ “៣​សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ” នៅ​ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ មាន​ប្រ​សាសន៍៖ “បន្ទាប់​ពី​បាន​បង្កើត​និង​ដំ​ណើរ​ការ​កន្លង​មក​ សមា​ជិក​នៃ​ក្លឹប​បាន​ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​ ការ​ឃោ​សនា​ ចលនា​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ ខ្មែរ​គោ​រព​ច្បាប់​ បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ ដើម្បី​ទប់​ស្កាត់​ បង្ក្រាប​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម។​ អា​ស្រ័យ​ហេតុ​នេះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​វត្ត​ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តាម​ភូមិ​ស្រុក​ ត្រូវ​បាន​រក្សា​លំ​នឹង​ មាមីង​នឹង​នរ​ចិត្ត​ពល​កម្ម​ផលិត”។​

កម្មា​ភិបាល​ យុទ្ធ​ជន​ការិ​យាល័យ​សន្តិ​សុខ​ផ្ទៃ​ក្នុង​រួម​ជាមួយ​ព្រះ​ចៅ​អធិ​ការ​វត្ត​កោះ​ធំ​ សម្ពោធ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដង​ផ្លូវ​ទង់​ជាតិ​ ចូល​កាន់​មណ្ឌល​កេរ​ដំ​ណេល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ជាតិ​វត្ត​កោះ​ធំ​ នៅ​ឃុំ​និញ​ថាញ់​ឡើយ​ ស្រុក​ហុង​យ៉ឹង។​

តាម​ប្រ​សាសន៍​ លោក​វរសេនីយ៍​ឯក​បម្រុង ផាម​តៀក​ម៉ាយ​ អនុប្រ​ធាន​ការិ​យា​ល័យ​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​នគរ​បាល​ខេត្ត​បាក​លីវ​ គឺ​កម្មា​ភិបាល​ យុទ្ធ​ជន​ការិ​យា​ល័យ​សន្តិ​សុខ​ផ្ទៃ​ក្នុង​តែង​ច្បាម​ខ្ជាប់​ភូមិ​សាស្រ្ត​ ក្តាប់​ច្បាស់​ស្ថាន​ការណ៍​ និង​អនុវត្ត​យ៉ាង​ប៉ិន​ប្រ​សប់​ រវៀសរ​វៃ​ការ​ក្តាប់​មតិ​គោល​បំ​ណង​ តម្រូវ​ការ​ជំ​នឿ​សាសនា​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន។​ ទន្ទឹម​នឹង​នោះ​ អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ឃោ​សនា​ ចលនា​មហា​ជន​ សាស​និក​ជន​ និង​ជន​រួម​ជាតិ​ខ្មែរ​ គោ​រព​តាម​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ព្រម​ទាំង​រួម​កម្លាំង​ជា​មួយ​នគរ​បាល​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ និង​ទប់ស្កាត់​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាសស្រ្ត៕​

                                                យ៉ី​អាញ -  បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ