ចាប់ពីដើមឆ្នាំ២០២៣មក កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់នៃក្រុងកឹងធើ បានសហការជាមួយនឹងស្ថាប័ន មានសមត្ថកិច្ច រៀបចំសកម្មភាពឃោសនា ផ្សព្វផ្សាយចំណេះដឹងច្បាប់ពីការបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ។ មកទល់បច្ចុប្បន្ន កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះសហការឃោសនាផ្ទាល់មាត់បាន១.៨៩៣ លើក មានអ្នកចូលរួម៩៣.២៥០នាក់; ឃោសនាចល័ត បាន១៨៤លើក ប្រើរយៈពេល៦.៩៧២នាទី។ល។ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះបានសហការជាមួយនឹងសាកលវិទ្យាល័យកឹងធើ មហាវិទ្យាល័យ FPT កឹងធើ រៀបចំកម្មវិធី “ឃោសនា ឆ្លងកាត់បទពិសោធន៍ អនុវត្តពន្លត់អគ្គិភ័យនិងសង្រ្គោះ” មានអ្នកចូលរួម១.១០០នាក់។
ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ សហការជាមួយនឹង
សាកលវិទ្យាល័យកឹងធើ រៀបចំកម្មវិធី “ឃោសនា ឆ្លងកាត់បទពិសោធន៍
អនុវត្តពន្លត់អគ្គិភ័យនិងសង្រ្គោះ”។
នគរបាលគ្រប់លំដាប់ថ្នាក់ បានកសាងថ្មី៨ទម្រង់ បង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ មានដូច៖ “ក្រុមផ្ទះជាប់គ្នាសុវត្ថិភាពបង្ការ ពន្លត់អគ្គិភ័យ” “ទីតាំងពន្លត់អគ្គិភ័យសហគមន៍” “សាលារៀនសុវត្ថិភាពបង្ការ ពន្លត់អគ្គិភ័យ” “សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម សមាជិកសហជីពម្នាក់ៗ ជាអ្នកឃោសនាពូកែពីការបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ”។ ទន្ទឹមនឹងនោះ កម្លាំងនគរបាល ក៏បានរៀបចំធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ បញ្ចៀសគ្រោះថ្នាក់ដល់៧១២ក្រុមផ្ទះជាប់គ្នា សុវត្ថិភាព បង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះលើភូមិសាស្រ្ត។ ព្រមទាំងបង្កើត រក្សាបន្ត៧១អង្គភាព ស្ថាប័ន “គំរូជឿនលឿន ក្នុងចលនាទូទាំងប្រជាជនចូលរួមបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ”៕
ផាមទ្រុង - ថាច់ធី