យោងតាមនគរបាលខេត្តបាកលីវ ដោយល្បិចកលឧទ្ទេសនាម “ការងារស្រាលប្រាក់ខែខ្ពស់” ឬធ្វើមេអណ្តើក “យកប្តីបរទេស” មានយុវជននិងស្ត្រីជាច្រើនក្នុងខេត្តក្លាយជាជនរងគ្រោះក្នុងខ្សែបណ្ដាញជួញដូរមនុស្ស។
“ស្រី្តមេខ្យល់” ៦នាក់ ក្នុងខ្សែបណ្ដាញជួញដូរមនុស្ស ក្រោមរូបភាព “យកប្តីបរទេស”
ទទួលទោសជាប់ព័ន្ធនាគារសរុប៨៨ឆ្នាំ។
ដើមខែកញ្ញា ឆ្នាំ២០២៣ ស្ថាប័នសន្តិសុខសើុបអង្កេត នគរបាលខេត្តបាកលីវ បានជួយរំដោះជោគជ័យ លោកG.Q.T នៅឃុំឡុងដៀង ស្រុកដុងហាយ ជាជនរងគ្រោះនៃខ្សែបណ្ដាញជួញដូរមនុស្ស ក្រោមរូបភាពប្រើល្បិចកល “ការងារស្រាលប្រាក់ខែខ្ពស់”។ ដើមខែកក្កដា ឆ្នាំ២០២៣ ដោយសារស្ថានភាពគ្រួសារលំបាក បង T. បានទៅស្វែងរកការងារធ្វើ រួចបានឧទ្ទេសនាមជួបស្ត្រីជនជាតិមីយ៉ាន់ម៉ាម្នាក់ ឈ្មោះ Elly Sung បានសន្យាថានឹងធានាគិតគូរកម្រៃឆ្លងដែនចូលប្រទេសមីយ៉ាន់ម៉ាធ្វើការដោយកម្រិតប្រាក់ខែ ៣០លាន/ខែ។ បន្ទាប់ពីនោះ បង T. ត្រូវបានមុខសញ្ញានាំឆ្លងដែនខុសច្បាប់ចូលប្រទេសមីយ៉ាន់ម៉ា។ មកដល់ទីនេះ បង T. រងការឃុំឃាំងនៅក្នុងអគារខ្ពស់មួយ រួមជាមួយនឹងកម្មករវៀតណាមរាប់សិបនាក់ផ្សេងទៀត រួចបង្ខំឱ្យបង្កើតគណនីហ្គេមនិម្មិត ដើម្បីកឹបកេងប្រាក់អ្នកដទៃ។ មិនធ្វើតាម បង T. ត្រូវពួកវាឃុំឃាំង វាយ ធ្វើបាបនិងបង្អត់អាហារច្រើនថ្ងៃបន្តបន្ទាប់។ ក្រោយពីរងការឃុំឃាំងច្រើនថ្ងៃ បង T. បានរត់គេចខ្លួន រួចទាក់ទងមកគ្រួសារ ដើម្បីរាយការណ៍ជូននគរបាលខេត្តបាកលីវ។ នៅថ្ងៃទី ២៥ ខែសីហា ស្ថាប័នសន្តិសុខសើុបអង្កេត នគរបាលខេត្តបាកលីវ បានប្រញឹកសហការជាមួយនឹងអង្គការកុមាររ៉ុងសាញ ដើម្បីជួយរំដោះបង T. រួចបាននាំគាត់វិលមកខេត្តបាកលីវដោយសុវត្ថិភាពនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
នគរបាលខេត្តបាកលីវ ផ្សព្វផ្សាយច្បាប់ជូននារីជនបទ។
នៅថ្ងៃទី១៧ ខែតុលា ស្ថាប័នសន្តិសុខសើុបអង្កេត នគរបាលខេត្តបាកលីវ បានបោសសម្អាតដោយជោគជ័យ និងនាំជនជាប់ចោទចេញកាត់ទោសពីបទជួញដូរមនុស្សក្រោមរូបភាព “យកប្តីបរទេស”។ ឆ្លងតាមរយៈនោះ “ស្រី្តមេខ្យល់” ៦នាក់ ត្រូវបាននាំចេញកាត់ទោស និងត្រូវទទួលទោសជាប់ពន្ធនាគារសរុប៨៨ឆ្នាំ ពីបទល្មើស “ជួញដូរមនុស្ស” “ជួញដូរមនុស្ស អាយុក្រោម១៦ឆ្នាំ” “ចាត់តាំងឱ្យអ្នកដទៃឆ្លងដែនខុសច្បាប់” និង“កឹបកេងទ្រព្យសម្បត្តិ”។ ទាំងនេះគឺជាសាលដីកាដ៏តឹងរុឹងយុត្តិធម៌ ហើយស័ក្តិសមចំពោះបទឧក្រិដ្ឋដែលពួកនេះបង្កឡើង។ មុខសញ្ញាភាគច្រើនបានស្វែងរក លួងលោមក្មេងស្រីនៅតាមជនបទ ដើម្បីលក់ឱ្យបុរសជនជាតិចិន ដោយពួកគេបានទទួលប្រាក់ពី២០០ដល់៤០០លានដុង។ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ “ស្រី្តមេខ្យល់” ៦នាក់នេះ បាននាំស្ត្រីវៀតណាម១១នាក់ទៅប្រទេសចិនដើម្បីលក់ប្រមូលបានប្រាក់រាប់ពាន់លានដុង។
តាមប្រសាសន៍វរសេនីយ៍ឯក ឡេថាញ់ហុង នាយករងនគរបាលខេត្តបាកលីវ មុខសញ្ញាបំពានច្បាប់បានរងការកាត់ទោសយ៉ាងស័ក្តិសម ប៉ុន្តែបានបន្សល់នូវផលវិបត្តិ ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ និងជះឥទ្ធិពលដោយផ្ទាល់ដល់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ ដើម្បីទប់ស្កាត់ តស៊ូប្រឆាំងបទល្មើសជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព នគរបាលខេត្តនឹងសហការជាមួយមន្ទីរ គណៈ ផ្នែក ភូមិភាគផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់នូវភារកិច្ច វិធានការក្នុងកម្មវិធីបង្ការប្រឆាំងបទល្មើស ជួញដូរមនុស្សរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ ចង្អុលការអង្គភាពនគរបាល និងភូមិភាគ បង្កើនការផ្សព្វផ្សាយ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នរបស់ប្រជាជន ចំពោះល្បិចកលនៃឧក្រិដ្ឋជន ជួញដូរមនុស្ស; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផ្នែកការងារអភិបាលកិច្ចអំពីសន្តិសុខសណ្តាប់ធ្នាប់ ស្នាក់នៅ ឆ្លងដែន; ពង្រឹងការតស៊ូ បោសសម្អាតនូវខ្សែបណ្ដាញជួញដូរមនុស្ស ប្រញឹកធ្វើការពិនិត្យបញ្ជាក់ ជួយរំដោះការពារនិងជួយដល់ជនរងគ្រោះដែលត្រូវជួញដូរ៕
យ្វីអាញ - វិមាន