21/08/2023 - 17:07

វត្ត​សិរី​វង្សា

តាម​ថេរ​ដី​កា​ព្រះ​ឧបជ្ឈាយ៍​ម៉ាយ​សែ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរីវង្សា ស្ថិត​នៅ​ឃុំ​ឌិញ​ម៉ូង ស្រុក​ធើយ​ឡាយ​ ក្រុង​កឹង​ធើ បច្ចុប្បន្ន​ វត្ត​ជា​សារ​វ័ន្ត​ធានា​គ្រប់​លក្ខណៈ​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​ ដើម្បី​ពុទ្ធ​បរិ​ស័ទ​ចូល​មក​ប្រ​ជុំ​ជីវ​ភាព​សាសនា។

រូប​ភាព​មួយ​ចំ​នួន​នៃ​វត្ត​សិរីវង្សា។ តាម​ថេរដី​កាព្រះ​ឧបជ្ឈាយ៍​ម៉ាយ​សែ ក្បូរ​ក្បាច់​រចនា​និង​សំ​ណង់​មួយ​ចំ​នួន​ក្នុង​វត្ត​ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ព្រះ​សង្ឃ​ដែល​ធ្លាប់​បាន​បួស​រៀន​នៅ​ទីនេះ។

ក៏ដូច​ជា​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ឯទៀត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ដែរ​ បរិ​វេណ​វត្ត​សិរីវង្សា មាន​ម្លប់​ត្រ​ជាក់​ស្រួល ពី​ព្រោះ​មាន​ជួរ​ដើម​ឈើ​ធំ​ៗខ្ពស់​ត្រ​ដែត។ បង​ស្រីដាវ​ធីសារ៉ង នៅ​ភូមិ​ឌិញ​អៀង​ ឃុំ​ឌិញ​ម៉ូង ឱ្យ​ដឹង៖ “កាល​ពី​កុមារ​ភាព​ ខ្ញុំ​តែង​មក​រត់​លេង​ក្រោម​ម្លប់​ដើម​ឈើ​ធំ​ៗក្នុង​បរិ​វេណ​វត្ត​ និង​រៀន​អក្សរ​ខ្មែរ​ដែល​ព្រះ​សង្ឃ​បង្ហាត់​បង្រៀន។ ធំ​ដឹង​ក្តី​ ខណៈ​ពេល​ជួប​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ ខ្ញុំ​តែង​មក​វត្ត​ដើម្បី​ឱ្យ​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​ រំ​សាយ​ទុក្ខ​កង្វល់ ក្រោម​ជំនោរ​ខ្យល់​បក់​ត្រ​ជាក់​ ពី​ដើម​ឈើធំ​ៗ រួច​បោះ​ជំ​ហាន​ទៅ​មុខ​ទៀត។ល។”។ ចំ​ណែក​បង​ស្រី​ដាវ​ធីមី​យ្វៀង នៅ​ភូមិ​ឌិញ​ភឿក ឃុំ​ឌិញ​ម៉ូង ឱ្យ​ដឹង៖ “ខ្ញុំ​តាម​ប្រ​ពៃ​ណីគ្រួសារ​ តែង​ទៅ​វត្ត​ធ្វើ​បុណ្យ​នា​ឱកាស​ពិធី​បុណ្យ​ផ្សេង​ៗរបស់​ជន​ជាតិ​ខ្មែរ។ ពិសេស​ ខ្ញុំ​បាន​នាំ​កូន​ចៅ​ទៅ​តាម​ដើម្បី​ស្តាប់​ព្រះ​សង្ឃ​ផ្តល់​ឱវាទ​ ជួយ​ធ្វើ​ការ​ងារ​និង​ថែ​ទាំទេស​ភាព​ក្នុង​វត្ត”។

ព្រះ​ឧបជ្ឈាយ៍​ម៉ាយ​សែ មាន​ថេរ​ដី​បន្ថែម៖ “បច្ចុប្បន្ន​ វត្ត​មាន​ព្រះ​សង្ឃ​បួស​រៀន​ចំ​នួន​៥​អង្គ។ អង្គ​ខ្លះ​កំ​ពុង​សិក្សា​ផ្លូវ​លោក​ និង​មហា​វិទ្យា​ល័យ​ ម្ល៉ោះ​ហើយ​ថ្ងៃ​ធម្ម​តា វត្ត​មាន​ភាព​ស្ងាត់​បន្តិច។ អា​ត្មា​ភាព​ក្នុង​នាម​ជា​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នហា​ជាតិ​ក្រុង​កឹង​ធើ ជាប់​រវល់​កិច្ច​ការ​សមា​គម ម្ល៉ោះ​ហើយ​វត្ត​បាន​ពុទ្ធ​បរិ​ស័ទ​ជួយ​មើល​ថែ ប៉ុន្តែ​ជ្រះ​ស្អាត​ជា​និច្ច”។

តាម​ថេរដី​កាព្រះ​ឧបជ្ឈាយ៍​ម៉ាយ​សែ វត្ត​សិរី​វង្សា​មិន​ត្រឹម​តែ​ជា​កន្លែង​រៀប​ចំ​រាល់​សកម្ម​ភាព​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ វត្ត​ថែម​ទាំង​បើក​ថ្នាក់​បង្រៀន​របាំ អក្សរ​ខ្មែរ​ និង​ភ្លេង​ពិណ​ពាទ្យ។ល។ ដើម្បី​អភិរក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង។ ក្នុង​រដូវ​វិស្សម​កាល​ ២០២៣ វត្ត​បាន​សហ​ការ​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្សា​នុសិស្ស​ជាង​២០០​នាក់​ នៅ​ឃុំ​ឌិញ​ម៉ូង​និង​ភូមិ​ភាគ​នានា​ជិត​ខាង​ផង​ដែរ។ បង​ស្រី​ថាច់​ធីភឿង​ នៅ​ឃុំ​ទ្រឿង​ថាញ់​ ស្រុក​ធើយ​ឡាយ​ ឱ្យ​ដឹង៖ “រដូវ​វិស្សម​កាល​ ឆ្នាំ​ណា​ក៏​ខ្ញុំ​ចុះ​ឈ្មោះ​ឱ្យ​កូន​ទៅ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​សិរីវង្សា​ដែរ​ ដើម្បី​ឱ្យ​កូន​ចេះ​និយាយ​ ចេះ​សរ​សេរ​អក្សរ​ខ្មែរ​នឹង​គេ”៕

                                  ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ