15/05/2023 - 15:01

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បំ​ផុស​ចលនា ប្រ​ឡង​ប្រ​ណាំង​ធានា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ធានា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ ឆ្នាំ ​២០២៣។ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ដាក់​ចេញ​ភាគ​កម្រិត​ប្រ​ឡង​ប្រ​ណាំង​ជាក់​ស្ដែង រួម​មាន​ខ្លឹម​សារ​ដូច​ជា៖ ការ​ងារ​ចង្អុល​ការ​ ដឹក​នាំ​; ការ​ងារ​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​អំ​ពី​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​; ការ​ងារ​គ្រប់​គ្រង​យាន​ជំ​និះ​ និង​អ្នក​បើក​បរ; ការ​ងារ​ត្រួត​ពិនិត្យ​ គ្រប់​គ្រង​ ពិន័យ​បទ​ល្មើស​បំ​ពាន​ច្បាប់​អំ​ពី​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍។

អង្គ​ភាព​នានា​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង​ធានា​សណ្តាប់​ធ្នាប់​ សុ​វត្ថិ​ភាព​ចរា​ចរណ៍​ឆ្នាំ​ ២០២៣។

ក្នុង​ពិធី​បំ​ផុស​ចលនា​នេះ​ តំ​ណាង​ការិ​យា​ល័យ​និង​អង្គ​ភាព​មូល​ដ្ឋាន​ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ អនុវត្ត​ប្រ​សិទ្ធ​ភាព​ផែន​ការ​ឆ្នាំ​សុវត្ថិ​ភាព​ចរា​ចរណ៍​ ២០២៣ ក្រោម​ប្រ​ធាន​បទ៖ “គោ​រព​ច្បាប់​ ដើម្បី​កសាង​វប្ប​ធម៌​សុវត្ថិ​ភាព​ចរា​ចរណ៍” ឆ្ពោះ​ទៅ​រក​ទិស​ដៅ​គ្មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​ធ្វេស​ប្រ​ហែស។

ការ​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ដល់​ផុត​ថ្ងៃ​ទី ១៥-១២-២០២៣៕

                          យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ