ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/03/2023 - 17:00

ថាយ​ង្វៀន​ ឈ្នះ​រង្វាន់​លេខ​មួយ​ ទូទាំង​ក្រុម​ ពាន​រង្វាន់​ជើង​ឯក​ក្លឹប​ Jujitsu ថ្នាក់​ជាតិ​

ពាន​រង្វាន់​ជើង​ឯក​ក្លឹប​ Jujitsu ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣ ដែល​រៀប​ចំ​ឡើង​នៅ​ខេត្ត​បាក​លីវ​ បាន​បញ្ចប់​ជា​ស្ថាពរ​។​ ក្រុម​ថាយ​ង្វៀន​ ឈ្នះ​រង្វាន់​លេខ​មួយ​ទូទាំង​ក្រុម​ ដោយ​ទទួល​បាន​មេដាយ​មាស​ ១០ គ្រឿង​ មេដាយ​ប្រាក់​ ១២ គ្រឿង​ និង​មេ​ដាយ​សំ​រឹទ្ធ ១៥ គ្រឿង​។​ ក្រុម​ប៊ិញ​យឿង ឈរ​ចំ​ណាត់​ថ្នាក់​លេខ​ ២ ក្រុម​ហា​ណាម ឈរ​ចំ​ណាត់​ថ្នាក់​លេខ​ ៣ និង​ក្រុម​ម្ចាស់​ផ្ទះ​បាក​លីវ​ ឈរ​ចំ​ណា​ត់​ថ្នាក់​លេខ​ ៤។​

គណៈ​កម្ម​ការ​រៀប​ចំ​ ជូន​រង្វាន់​ដល់​អង្គ​ភាព​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​។​

ពាន​រង្វាន់​ជើង​ឯក​ក្លឹប​ Jujitsu ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣ ប្រ​មូល​ផ្តុំ​អត្ត​ពលិក​ ២៤០ នាក់ ក្នុង​នោះ​បុរស​ ១៩៣ នាក់ ដែល​មក​ពី​ ២៥ ខេត្ត​ ក្រុង​ ផ្នែក​ក្នុង​ទូទាំង​ប្រ​ទេស​ មាន​ដូច​៖ ខេត្ត​បាក​លីវ​ សុក​ត្រាំង​ ហា​ណូយ​ ក្រុង​ហូជី​មិញ​និង​ដា​ណាំង។ល។​ ចូល​រួម​ក្នុង​ការ​ប្រ​កួត​ អត្ត​ពលិក​ត្រូវ​បាន​ប្រ​កួត​ក្នុង​កម្រិត​ទម្ងន់​ជិត​ ៦០ គីឡូ​ក្រាម​នៃ​ខ្លឹម​សារ​ប្រ​ឡង​៖ Newaza Gi, Newaza NoGi, Fighting, Show, Duo និង​ Full Contact។​

ក្រោយ​ពី​បញ្ចប់​ការ​ប្រ​កួត​ អត្ត​ពលិក​ឆ្នើម​នឹង​បាន​ជ្រើស​រើស​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ត្រៀម​បម្រុង​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ SEA Games លើក​ទី ៣២ នៅ​ប្រ​ទេស​កម្ពុជា​៕​

                                              លីធាន​-វិមាន​

ចែករំលែកអត្ថបទ