31/01/2023 - 08:46

ប្រទះ​ឃើញ​កប៉ាល់​ដឹក​ជញ្ជូន​វត្ថុ​ធាតុ​រាវ​ប្រ​មាណ​ ៤.២០០ លីត្រ សង្ស័យ​ជា​ប្រេង​ម៉ាស៊ូត គ្មាន​វិក័យ​បត្រ​ លិខិត​បញ្ជាក់

ការិយា​ល័យ​ប៉ូលិស​ជើង​ទឹក​ នគរ​បាល​ក្រុង​កឹង​ធើ ឱ្យ​ដឹង​ ទើប​ប្រទះ​ឃើញ​មធ្យោ​បាយ​មួយ​គ្រឿង​ដឹក​ជញ្ជូន​វត្ថុ​ធាតុ​រាវ​ប្រ​មាណ​ ៤.២០០ លីត្រ (សង្ស័យ​ជា​ប្រេង​ម៉ាស៊ូត) គ្មាន​វិក័យ​ប័ត្រ លិខិតបញ្ជាក់។

កម្លាំងសមត្ថ​កិច្ច​ត្រួត​ពិនិត្យ​កប៉ាល់​ដឹក​ប្រេង​។ រូប​ថត៖ នគរ​បាល​ក្រុង​កឹង​ធើ​ផ្តល់​ជូន​។

ជំហាន​ដំបូង​ មុខ​សញ្ញា Đ.D.K (កើត​ឆ្នាំ​ ១៩៨១ នៅ​ខេត្ត​អាង​យ៉ាង​) ជា​អ្នក​បញ្ជា មធ្យោ​បាយ​ដឹក​ជញ្ជូន​ បាន​សារ​ភាព​ថា បាន​ជួល​មនុស្ស​ទៅ​ជា​មួយ​ដើម្បី​ទិញ​ប្រេង​ ពី​កប៉ាល់​ឯទៀត​ (ដែល​គ្មាន​ផ្លាក​លេខ​ប្រា​កដ​ប្រជា) ដែល​ឆ្លង​កាត់​ទន្លេ​ហូវ​ រួច​លក់​ឱ្យ​កប៉ាល់​ផ្សេង​ទៀត​ដើម្បី​រក​ប្រាក់​ចំ​ណេញ។ ក្រុម​ការ​ងារ​បាន​ធ្វើ​កំ​ណត់​ហេតុ​ កត់​សម្គាល់​នូវ​ហេតុ​ការណ៍​ និង​ប្រគល់​ជូន​ក្រុម​ប៉ូលិស​សេដ្ឋ​កិច្ច​ នគរ​បាល​ខណ្ឌ​អូរ​ម៉ូង​បន្ត​ការ​សើុប​អង្កេត​ ធ្វើ​ឱ្យ​ច្បាស់​ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​៕

                                      កេវ​ជិញ- ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ