អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ខេត្តសុកត្រាំង តែងបានបំពាក់បំប៉ន់ចំណេះដឹងច្បាប់ ដើម្បីចលនាជនរួមជាតិភាគតិចចូលរួមចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” រួមចំណែករក្សាភាពសុខសាន្តនៅភូមិស្រុក។
គណៈជនជាតិខេត្តសុកត្រាំង រៀបចំផ្សព្វផ្សាយអប់រំច្បាប់ដល់អ្នកមានប្រជាប្រិយ។
ខេត្តសុកត្រាំង មានអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ៦០៦ រូប បាននិងកំពុងអនុវត្តល្អភារកិច្ចផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចចូលរួមការចលនា ដូចជា៖ “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” “រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលប្រជាជនតាំងទីលំនៅ” ចលនាប្រជាជនចូលរួមថ្កោលទោសបទល្មើស; អប់រំមុខសញ្ញាដែលប្រព្រឹត្តខុសច្បាប់នៅនឹងគ្រួសារនិងមណ្ឌលប្រជាជន តាំងទីលំនៅ អនុសង្កាត់ ភូមិ...។ ឆ្នាំ២០២២ អ្នកមានប្រជាប្រិយរួមជាមួយនឹងកម្លាំងសមត្ថកិច្ចចូលរួមសម្រុះសម្រួលបានចំនួន ២២៥ លើក ដោះស្រាយវិវាទដីធ្លី ទំនាស់អាពាហ៍ពិពាហ៍ គ្រួសារ ក្នុងវិស័យសន្តិសុខសណ្តាប់ធ្នាប់ សាសនា...។ ទន្ទឹមនឹងនោះ ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន មិនស្ដាប់តាមការញុះញង់ និងអូសទាញរបស់កម្លាំងពីខាងក្រៅ ដើម្បីធ្វើវិច្ឆេទកម្ម បំបែកបំបាក់សាមគ្គីភាពក្នុងជនជាតិនិងសាសនា។ ឆ្លងតាមរយៈនោះ រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងផែនមហាសាមគ្គីជនជាតិ។
ព្រះតេជគុណសើុងសាង ព្រះចៅអធិការវត្តពោធិផ្ដោក ស្រុកកេសាច់ មានថេរដីកា៖ “វត្តអនុវត្តទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួម បង្ការប្រឆាំងឧក្រិដ្ឋកម្ម ធានាសន្តិសុខសណ្តាប់ធ្នាប់” ម្ល៉ោះហើយបានចលនាពុទ្ធបរិស័ទចូលរួម និងចុះឈ្មោះកសាងគ្រួសារគ្មានឧក្រិដ្ឋកម្ម ១០០%។ ទម្រង់ពង្រីកបានប្រសិទ្ធភាព ពិសេសគឺក្នុងឱកាសថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មីជាដើម សមាជិកទម្រង់តែងសហការជាមួយកម្លាំងសមត្ថកិច្ច ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ធានាសុវត្ថិភាពដល់ពុទ្ធបរិស័ទមកវត្តប្រជុំជីវកិច្ចវប្បធម៌ ជំនឿសាសនា”។ អ្នកមីងលីធីកឹក អ្នកមានប្រជាប្រិយ នៅភូមិរ៉ាច់សេន ឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “ពេលចូលរួមប្រជុំសាខាបក្ស ខ្ញុំយល់ច្បាស់ពីគោលនយោបាយជនជាតិ ច្បាប់របស់រដ្ឋ។ ហេតុដូច្នេះ ក្នុងភូមិស្រុកខ្ញុំតែងចលនាមាមីងខ្មែររស់នៅចេះសាមគ្គី ស្របមតិគ្នាក្នុងការប្រឆាំងឧក្រិដ្ឋកម្ម; បំផុតគឺពេលមានមនុស្សចម្លែក ឬក្រុមអ្នកមានសកម្មភាពឃោសនា អូសទាញ ធ្វើអំពើខុសច្បាប់ ត្រូវរាយការណ៍ភ្លាមៗដល់ភូមិភាគ។ អាស្រ័យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងអប់រំកូនចៅឱ្យជៀសឆ្ងាយពីបាបគ្រោះសង្គម ទើបសង្គមភូមិស្រុកមានភាពសុខសាន្ត”។
តាមប្រសាសន៍ លោកលីរ៉ូថា ប្រធានគណៈជនជាតិខេត្តសុកត្រាំង អាស្រ័យមានការរួមចំណែកយ៉ាងសកម្មរបស់អ្នកមានប្រជាប្រិយក្នុងការឃោសនា ចលនាជនរួមជាតិភាគតិច ចូលរួម “ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” បានជាស្ថានភាពសន្តិសុខតំបន់ជនជាតិតែងបានរក្សារឹងមាំ បច្ចុប្បន្ន ខេត្តចង្អុលការគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជននានា ពេលប្រជុំមណ្ឌលប្រជាជនតាំងទីលំនៅ ប្រជុំសាខាសមាគម កង ក្រុម គប្បីផ្សព្វផ្សាយព័ត៌មានអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បានទាន់ពេលដល់អ្នកមានប្រជាប្រិយ; បំផុត គឺក្នុងវិស័យបង្ការប្រឆាំងឧក្រិដ្ឋកម្មគឿងញៀន ដើម្បីអ្នកមានប្រជាប្រិយ មានចំណេះដឹង សមត្ថភាពគ្រប់គ្រាន់ អនុវត្តល្អភារកិច្ចឃោសនា ធានាសន្តិសុខតំបន់ជនបទ ភូមិស្រុក៕
យីអាញ-ត្រឹងរ៉ូន