03/01/2023 - 16:35

គណៈ​ប្រតិ​ភូ​ខេត្ត​ ក្រុង​ទាំង​ឡាយ​ បាន​បញ្ចប់​កម្ម​វិធី​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តាម​កោះ​នា​នា​

កន្លង​ហើយ​ថ្មី​ៗ​ គណៈ​ប្រតិ​ភូ​ខេត្ត​ ក្រុង​ ទាំង​ឡាយ​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ បាន​បញ្ចប់​កម្ម​វិធី​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​និទាឃ​រដូវ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​នៅ​លើ​កោះ​នា​នា​នៃ​តំ​បន់​សមុទ្រ​ប៉ែក​ខាង​លិច​នៃ​ភូមិ​ភាគ​ខាង​ត្បូង​ ដូច​កោះ​ដុក កោះ​ណាម​យូ កោះ​ខ្វាយ​ កោះ​ចូយ កោះ​ធោចូ និង​ក្រុង​ភូក្វឹក។​

អ្នក​យក​ព័ត៌​មាន​នៃ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​មជ្ឈិម​និង​ភូមិ​ភាគ​ ថត​រូប​អនុស្សាវរីយ៍​
ជា​មួយ​វរសេនីយ៍​ឯក​ ឡុក​ឌឹក​តៀង​ មេ​បញ្ជា​ការ​រង​នៃ​កង​ទ័ព​ជើង​ទឹក​តំ​បន់​ ៥ ដែល​
ជាប្រ​ធាន​បេ​សកកម្ម​។

ឆ្នាំ​នេះ​ កម្ម​វិធី​មាន​ការ​ចូល​រួម​របស់​គណៈ​ប្រតិ​ភូ​ចំ​នួន​ ១០ ខេត្ត​ ក្រុង​ មាន​ដូច​ជា​កឹង​ធើ, ដុង​ណាយ, កា​ម៉ាវ, ដុង​ថាប, តៀង​យ៉ាង​, ប៊ិញ​យឿង, សុក​ត្រាំង​, បេន​ត្រែ, វិញ​ឡុង​, ត្រា​វិញ​; តំ​ណាង​ធនា​គារ​ HSCB, ក្លឹប​យុវ​ជន​ដើម្បី​កោះ​សមុទ្រ​នៃ​មាតុ​ភូមិ​ និង​អ្នក​យក​ព័ត៌​មាន​ ២៤ នាក់​នៃ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​មជ្ឈិម​និង​ភូមិ​ភាគ​។​ គណៈ​ប្រតិ​ភូ​ក្រុង​កឹង​ធើ អា​ស្រ័យ​លោក​ង្វៀង​ទ្រុង​ញឹង​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ ធ្វើ​ជាប្រ​ធាន​គណៈ​ប្រតិ​ភូ​។​

ក្នុង​រយៈ​ពេល​ ៥ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ ទី២៣ ខែ​ធ្នូ គណៈ​ប្រតិ​ភូ​ទាំង​ឡាយ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​និទាឃ​រដូវ​ដល់​អង្គ​ភាព​ដែល​ឈរ​ជើង​លើ​កោះ​នា​នា​ គណៈ​កម្មា​ធិការ​បក្ស​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​នា​នា​នៅ​លើ​កោះ​; ជូន​អំ​ណោយ​និង​បា​សាំង​ទឹក​ ។ល។​ ទន្ទឹម​នឹង​នោះ​ រៀប​ចំ​សកម្ម​ភាព​ដោះ​ដូរ​សិល្បៈ​ ចូល​រួម​វេច​នំជឹង​ជា​មួយ​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​អង្គ​ភាព​នា​នា​។​

លោក​វរសេនីយ៍​ឯក​ ឡុក​ឌឹក​តៀង​ មេ​បញ្ជា​ការ​រង​នៃ​កង​ទ័ព​ជើង​ទឹក​តំ​បន់​ ៥ ជាប្រ​ធាន​បេ​សកកម្ម​ បាន​វាយ​តម្លៃ​ថា​ កម្ម​វិធី​បាន​សម្រេច​ជោគ​ជ័យ​ និង​ធានា​នូវ​សុវត្ថិ​ភាព​។​ បណ្តា​សកម្ម​ភាព​បាន​រួម​ចំ​ណែក​រឹត​បន្តឹង​ទំ​នាក់​ទំ​នង​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​; សម្តែង​នូវ​មនោ​សញ្ចេត​នា​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណា​ច អង្គ​ការ​មហា​ជន​ និង​ប្រ​ជា​ជន​នៃ​ខេត្ត​-ក្រុង​ទាំង​ឡាយ​ ចំ​ពោះ​កង​កម្លាំង​ដែល​ឈរ​ជើង​នៅ​លើ​កោះ​។ល។​ ឆ្លង​តាម​រយៈ​នោះ​ បាន​នាំ​មក​នូវ​និទាឃ​រដូវ​មុន​ពេល​កំ​ណត់​ដល់​អង្គ​ភាព​ដែល​ឈរ​ជើង​នៅ​ជួរ​មុខ​ទាំង​យប់​ទាំង​ថ្ងៃ​ រក្សា​រឹង​មាំតំ​បន់​អា​កាស​ តំ​បន់​សមុទ្រ​នៃ​មាតុ​ភូមិ​៕​

         ដំ​ណឹង​និង​រូប​ថត​៖ ផាមទ្រុង​-សុផន

 ​ 

ចែករំលែកអត្ថបទ