19/09/2022 - 14:41

លើក​កម្ពស់​គុណ​ភាព​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ ដំណាក់​កាល​ ២០២១-២០៣០

(CT) - គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ចេញ​ផែន​ការ​អនុវត្ត​កម្ម​វិធី​លើក​កម្ពស់​គុណ​ភាព​បង្រៀន​វិញ្ញា​សាភា​សា​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ ដំណាក់​កាល​ ២០២១​-២០៣០ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ (ហៅ​កាត់​ថា​ ផែន​ការ​)។​

ម៉ោង​អនុវត្ត​នៅ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ។

ទិស​ដៅ​នៃ​ផែន​ការ​គឺ​ដល់​ឆ្នាំ​ ២០២៥ ផ្សព្វ​ផ្សាយ​រៀប​ចំ​បង្រៀន​ភាសា​ខ្មែរ​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ចំ​ណេះ​ទូទៅ​កម្រិត​បឋម​សិក្សា​នៅ​តំ​បន់​ដែល​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ច្រើន​ តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០១៨ ផ្សព្វ​ផ្សាយ​អម​ជា​មួយ​សារា​ចរ​លេខ ​៣៤/២០២០/TT- BGDĐT របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ វិញ្ញា​សា​ភា​សា​បាណា ភាសា​ចាម ភាសា​អេ​ដេ ភា​សា​យ៉ា​រ៉ាយ​ ភាសា​ខ្មែរ​ ភាសា​ម៉ុង​ ភាសា​មើ​ណុង និង​ភាសា​ថៃ​។​ ទន្ទឹម​នឹង​នោះ​ ធានា​ផ្តល់​សៀវ​ភៅ​សិក្សា​គោល​និង​ឯក​សារ​បង្រៀន​ ឱ្យ​បាន​គ្រប់​គ្រាន់​ (ពីភាគ​ ១ ដល់​ភាគ​ ៥); ឧបករណ៍​ និង​មូល​ដ្ឋាន​សម្ភារៈ​បម្រើ​ការ​បង្រៀន​ បង្កើន​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​; ធានា​មាន​គ្រប់​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ ក្នុង​នោះ​ គ្រូ​បង្រៀន​ ៨០% សម្រេច​កម្រិត​វិជ្ជា​តាម​ស្តង់​ដារ​បណ្តុះ​បណ្តាល​តាម​សេចក្ដី​កំ​ណត់​; កម្មា​ភិបាល​គ្រប់​គ្រង​ការ​អប់រំ​អំ​ពី​ការ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច ​ត្រូវ​បាន​បំ​ប៉ន​បង្កើន​សមត្ថ​ភាព​ ១០០%។​

ដល់​ឆ្នាំ​ ២០៣០ ផ្សព្វ​ផ្សាយ​ការ​បង្រៀន​ភាសា​ខ្មែរ​នៅ​តាម​សា​លា​ចំ​ណេះ​ទូទៅ​កម្រិត​បឋម​សិក្សា​ និង​អនុ​វិទ្យា​ល័យ​នៅ​តំ​បន់​ដែល​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ច្រើន​ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​ តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ ឆ្នាំ​ ២០១៨ ផ្សព្វ​ផ្សាយ​អម​ជា​មួយ​សារា​ចរ​លេខ​ ៣៤/​២០២០/TT-BGDĐT។​ ទន្ទឹម​នឹង​នោះ​ ធានា​មាន​សៀវ​ភៅ​សិក្សា​គោល​ ឯក​សារ​ណែ​នាំ​បង្រៀន​ឯក​សារ​ស្រាវ​ជ្រាវ​គ្រប់​គ្រាន់​ (ពីភាគ​ ១ ដល់​ភាគ​ ៩); ឧបករណ៍​និង​មូល​ដ្ឋាន​សម្ភារៈ​ បម្រើ​ការ​បង្ហាត់​បង្រៀន​ និង​រៀន​។ល។​; ធានា​មាន​គ្រប់​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ ក្នុង​នោះ​ មាន​គ្រូ​បង្រៀន​ ៨០% សម្រេច​កម្រិត​វិជ្ជា​តាម​ស្តង់​ដារ​បណ្តុះ​បណ្តាល​តាម​សេចក្ដី​កំ​ណត់​; កម្មា​ភិបាល​គ្រប់​គ្រង​អំ​ពី​ការ​បង្រៀន​ ភាសា​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​បំ​ប៉ន​បង្កើន​សមត្ថ​ភាព​១០០%។​

ភារ​កិច្ច​និង​ដំណោះ​ស្រាយ​មួយ​ចំ​នួន​នៃ​ផែន​ការ​ គឺ​ជំរុញ​ការ​បណ្តុះ​បណ្តាល​ បំ​ប៉ន​ដល់​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ភា​សា​ជន​ជាតិ​ភាគ​តិច​; បង្កើន​មូល​ដ្ឋាន​សម្ភារៈ​ អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​; អនុវត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ក្នុង​វិស័យ​អប់រំ និង​បណ្តុះ​បណ្តាល​៕​

                                          B.NG-ទីទុយ​

ចែករំលែកអត្ថបទ